សាកលវិទ្យាល័យ​​ធំ​​នៅ​ជប៉ុន​រៀបចំ​សិក្ខាសាលា​សម្រាប់​អ្នក​ចង់​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន

សាកលវិទ្យាល័យ​​ធំ​​នៅ​ជប៉ុន​រៀបចំ​សិក្ខាសាលា​សម្រាប់​អ្នក​ចង់​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន

ជប៉ុន​ជា​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី​ ៣ ​ក្នុង​លោក ​​​ដោយ​ក្នុង​នោះ​ប្រទេស​​ដ៏​ខ្លាំង​មួយ​នេះ​មាន​ភាព​ល្បីល្បាញ​ខ្លាំង​លើ​វិស័យ​បច្ចេកវិទ្យា ​និង​ការ​អប់រំ។ ​​សម្រាប់​មិត្តៗ​និស្សិត​​ដែល​ចង់​បំពាក់​បំប៉ន​ជំនាញ​បច្ចេកទេស​បន្ថែម​ក៏​ដូចជា​​បង្កើន​ចំណេះដឹង​ ​និង​ការ​អប់រំ​កម្រិត​ឧត្ដម​​​ ​​​​​​​នេះ​ជា​ឱកាស​ពិសេស​​សម្រាប់​អ្នក​​ដើម្បី​សួរ​​នាំ​​រាល់​ព័ត៌មាន​លម្អិត​ដែល​អ្នក​ចង់​ដឹង​ពាក់ព័ន្ធ​នឹង​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន​ក្នុង​​​​សិក្ខាសាលា​ចំនួន​ពីរ​​​​ដែល​រៀបចំ​ដោយ​សាកលវិទ្យាល័យ​​ Tokyo Fukushi ​​​​​​នៅ​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ។​​

 

 សាកលវិទ្យាល័យ​​ធំ​​នៅ​ជប៉ុន​រៀបចំ​សិក្ខាសាលា​សម្រាប់​អ្នក​ចង់​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន

 

​សិក្ខា​សាលា​ទាំង​ពីរ​លើក​នឹង​ប្រារព្ធ​ឡើង​នៅ​ខេត្ត​សៀមរាប ​និង​រាជធានី​ភ្នំពេញ។ ​​សម្រាប់​លើក​ទី​ ១ ​​សិក្ខា​សាលា​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​ ​៨ ​ធ្នូ ​​នៅ​សណ្ឋាគារ ​Soma Debi ​​ពី​ម៉ោង ​៦-៨ ​យប់។ ​សិក្ខាសាលា​លើក​ទី​ ២ ​នឹង​ប្រព្រឹត្តិ​ទៅ​​នៅ​ថ្ងៃ​ទី ​១២ ​ធ្នូ​​ ​វេលា​ម៉ោង​ ១៥៖០០ ​ដល់ ​១៧៖០០ ​​និង​ ថ្ងៃ​ទី ​១៣ ​ធ្នូ​​វេលា​ម៉ោង​ ១០៖០០ ​ដល់ ​១២៖០០ ​នៅ​សណ្ឋាគារ​អ៊ីនធឺកុងទីណង់តាល់ (ជិត​ផ្សារ​ដើម​គ) ​ ​រាជធានី​ភ្នំពេញ។

 

ប្រញាប់​រួសរាន់​ឡើង!​ មាន​​ជំនាញ​ជា​ច្រើន​​​​​សម្រាប់​​​ឲ្យ​អ្នក​ជ្រើសរើស​នៅ​សាកលវិទ្យាល័យ​​ដ៏​ល្បី​​​​​របស់​ជប៉ុន​មួយ​នេះ​រាប់​តាំង​ពី​ជំនាញ​បច្ចេកទេស​ដល់​ការ​អប់រំ​កម្រិត​ក្រោយ​ឧត្ដម​លើ​មុខ​ជំនាញ​ខុសៗ​គ្នា។​​

 

​មិត្តៗ​អាច​​​​ចូលរួម​សិក្ខា​សាលា​ខាង​លើ​​ដោយ​សេរី ​និង​មាន​អាហារ​សម្រន់​សម្រាប់​ទទួល​​​ដោយ​ឥត​គិត​ថ្លៃ​ទៀត​ផង។

 

 

សម្រាប់​ព័ត៌មានបន្ថែម​​នៅ​​កម្ពុជា​សូមទាក់ទង​​​មជ្ឈមណ្ឌល​ផ្ដល់​ព័ត៌មាន​តាម​រយៈ៖​​

ក្រុមហ៊ុន​​ KOOKOO&CO CAMBODIA
កញ្ញា គន្ធា លេខ​ទូរសព្ទលេខ៖ 023-214-195

 

 

សាកលវិទ្យាល័យ​​ធំ​​នៅ​ជប៉ុន​រៀបចំ​សិក្ខាសាលា​សម្រាប់​អ្នក​ចង់​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន

 

 មុខ​ជំនាញ​ដែល​អាច​ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ Tokyo Fukushi

 

អត្ថបទ៖ ​ប្រាក់ ចាន់សីហា