​​​​​​​អបអរសាទរ​ដំណាច់​ឆ្នាំ​​​​ Fatboy’s The Burger Bar ​​ផ្ដល់​ភាព​រីករាយ​​លក់​បញ្ចុះ​តម្លៃ​​​​​រហូត​ដល់​ ៣០%


​​​​​​​អបអរសាទរ​ដំណាច់​ឆ្នាំ​​​​ Fatboy’s The Burger Bar ​​ផ្ដល់​ភាព​រីករាយ​​លក់​បញ្ចុះ​តម្លៃ​​​​​រហូត​ដល់​ ៣០%

ក្រោយ​​បន្ថែម​ឈុត​ប៊ឺហ្គឺ​ថ្មី​ចំនួន​ ១២ ​មុខ​ទៅ​លើ​ម៉ឺនុយ​របស់​ខ្លួន​​​​​ដែល​ជួយ​សន្សំសំចៃ​​​​ខ្លាំង​​នា​​ពេល​ថ្មីៗ​នេះ ​​​​ឥលូវ​ Fatboy’s The Burger Bar ​ផ្ដល់​ជូន​កាន់​តែ​ពិសេស​បន្ថែម​ទៀត​​ដើម្បី​ចូលរួម​​​អបអរ​​ការ​ប្រារព្ធ​​​​បុណ្យ​ដំណាច់​ឆ្នាំ​សាកល​ដែល​នឹង​ខិត​ជិត​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​គឺ​ការ​បញ្ចុះ​តម្លៃ​រហូត​​ដល់ ៣០%។

 

​លោក​រតនៈ ​​អ្នក​គ្រប់គ្រង​ហាង​បាន​​​​បង្ហើប​ថា ​«ចូលឆ្នាំ​សាកល​ជិត​មក​ដល់​ហើយ។ ​នៅ​ខែ​ ១២ ​នេះ​មាន​ការ​ជប់លៀង​ច្រើន ​ព្រោះ​ជា​រដូវ​បុណ្យ​ណូអែល​ផង ​និង​ចូលឆ្នាំ​សាកល​ផង។ ​​ដូចនេះ​ដើម្បី​ជា​ការ​ថ្លែង​អំណរគុណ​ដល់​អតិថិជន​របស់​យើង​ក្នុង​ឆ្នាំ​ចាស់ ​​និង​​ដើម្បី​ចូលរួម​អបអរ​​​បង្កើត​ភាព​សប្បាយ​រីករាយ​ផង​ ទើប​ហាង​របស់​យើង​សម្រេច​បង្កើត​កម្មវិធី​លក់​បញ្ចុះ​តម្លៃ​ដ៏​ច្រើន​រហូត​ដល់​​​ ៣០% ​នេះ​ឡើង»។ ​លោក​បន្ត​ថា ​ការ​បញ្ចុះ​តម្លៃ​នេះ​មាន​ចាប់​ពី​ពេល​នេះ​ដល់​ថ្ងៃ​ទី ១ ​មករា​ ២០១៦ ​ទើប​ចប់។

 

​​​​​​​អបអរសាទរ​ដំណាច់​ឆ្នាំ​​​​ Fatboy’s The Burger Bar ​​ផ្ដល់​ភាព​រីករាយ​​លក់​បញ្ចុះ​តម្លៃ​​​​​រហូត​ដល់​ ៣០%

 

​​​​​​​​ក្រៅ​ពី​នេះ​ ក្នុង​ហាង​ក៏​មាន​ឈុត​ថ្មី​គឺ ​​Menu Wimpy ​មាន​​តម្លៃ​ត្រឹម​​ ​៥,៧៥​​​ប៉ុណ្ណោះ​ និង​មាន​​​​​ឈុត​​​ផ្សេង​ទៀត​​ដែល​មាន​តម្លៃ​ចាប់​ពី​ ៤,២៥ ​ដុល្លារ​ឡើង​ទៅ​ដោយ​​​​មាន​បញ្ចូល​​ដូចជា​​បឺហ្គឺ ​ដំឡូង​បារាំង ​ប៉េងប៉ោះ​សាឡាត់ ​និង​ភេសជ្ជៈ​ ​រួច​ជា​ស្រេច។​​​

 

ឈុត​បឺហ្គឺ​នៅ​ ​​Fatboy’s The Burger Bar ​​​​​​​មាន​លក្ខណៈ​ពិសេស​ខុស​ប្លែក​ពី​ហាង​ដទៃ​​​ដោយ​មាន​កម្រាស់​ក្រាស់ ​​​​​​សាច់​កិន​ធ្វើ​ថ្មីៗ ​​នំ​​​ទន់​ ​​​រសជាតិ​​សម្បូរ​បែប ​ហើយ​សាច់​នំ​មាន​សំណើម​​​​​​​​ញ៉ាំ​ជក់​មាត់។​

 

Fatboy’s The Burger Bar ​​​មាន​អាសយដ្ឋាន​​​​នៅ​​​អគារ​លេខ​ ១៦ ​​ផ្លូវ​លេខ​ ៥៧ ​​សង្កាត់​បឹង​កេងកង​ទី ១ ​ខណ្ឌ​ចម្ការ​មន​ រាជធានី​ភ្នំពេញ៕

 

​​​​​​​អបអរសាទរ​ដំណាច់​ឆ្នាំ​​​​ Fatboy’s The Burger Bar ​​ផ្ដល់​ភាព​រីករាយ​​លក់​បញ្ចុះ​តម្លៃ​​​​​រហូត​ដល់​ ៣០%

 

​​​​​​​អបអរសាទរ​ដំណាច់​ឆ្នាំ​​​​ Fatboy’s The Burger Bar ​​ផ្ដល់​ភាព​រីករាយ​​លក់​បញ្ចុះ​តម្លៃ​​​​​រហូត​ដល់​ ៣០%

 

​​​​​​​អបអរសាទរ​ដំណាច់​ឆ្នាំ​​​​ Fatboy’s The Burger Bar ​​ផ្ដល់​ភាព​រីករាយ​​លក់​បញ្ចុះ​តម្លៃ​​​​​រហូត​ដល់​ ៣០%

 

​​​​​​​អបអរសាទរ​ដំណាច់​ឆ្នាំ​​​​ Fatboy’s The Burger Bar ​​ផ្ដល់​ភាព​រីករាយ​​លក់​បញ្ចុះ​តម្លៃ​​​​​រហូត​ដល់​ ៣០%

 

អត្ថបទ៖ ​ប្រាក់ ចាន់សីហា
រូបភាព៖ ​ផ្តល់​ដោយ​ Fatboys