​តើ​គួរ​ធ្វើ​ដូចម្តេច​ទើប​កូន​ដឹងក្តី​?

​តើ​គួរ​ធ្វើ​ដូចម្តេច​ទើប​កូន​ដឹងក្តី​?

​នៅពេល​ដែល​អ្នក​និយាយ​ជាមួយ​កូន អ្នក​ត្រូវ​តែ​យកចិត្តទុកដាក់​ស្តាប់​កូន ដោយ​ត្រូវតែ​ធ្វើយ៉ាងណា​ឱ្យ​កូន​ដឹងថា​អ្នក​គោរព​គេ ដូចនេះ​នៅពេលដែល​គេ​និយាយ​ជាមួយ​មនុស្ស​ចាស់ គេ​នឹង​ចេះ​គិត​មុន​និយាយ ហើយ​នៅពេល​ដែល​មនុស្ស​ធំ​និយាយ​ជាមួយ​កូន​ក្មេង ត្រូវតែ​ប្រយ័ត្ន​ពី​ចំនុច​មួយចំនួន ទើប​អ្នក​ងាយស្រួល​ពិភាក្សា​ជាមួយ​កូន ទើប​កូន​អាច​ស្តាប់​អ្នក ហើយ​ក្លាយជា​ក្មេង​ដែល​ដឹងក្តី​។ តើ​មាន​អ្វីខ្លះ​?

  1. ​អ្នក​អាច​ខ្ចី​មាត់​មនុស្ស​ទី​៣​ដើម្បី​និយាយ​សរសើរ​កូន​នៅ​ចំពោះមុខ​កូន នោះ​គេ​នឹង​អាច​ធ្វើ​ខ្លួន​គេ​ជា​មនុស្ស​ដែល​មាន​សុជីវធម៌ ស្គាល់​ធំ ឬ​តូច​។​
  2. ​អ្នក​អាច​ប្រើ​សំបុត្រ​ដើម្បី​បណ្តុះ​មនោសញ្ចេតនា​អ្នក​ជាមួយ​កូន​បាន នៅពេល​ដែល​អ្នក​បណ្តុះ​បាន​ហើយ នោះ​កូន​នឹង​ស្តាប់​សម្តី​អ្នក ហើយ​អ្នក​អាច​ឆ្លង​តាម​ការផ្ញើ​សំបុត្រ​នេះ​ដើម្បី​បង្រៀន​កូន​ឱ្យ​ក្លាយជា​ក្មេង​ដែល​ឆាប់​ដឹងក្តី​បាន​។​
  3. ​នៅពេល​ដែល​អ្នក​និយាយ​ជាមួយ​កូន អ្នក​ត្រូវ​តែ​ប្រើ​សម្តី​ដែល​ទន់ភ្លន់ ហើយ​មិន​គំរោះគំរើយ​និយាយ​ជាមួយ​កូន ទើប​កូន​អ្នក​រៀន​តាម​អ្នក​។​
  4. ​នៅពេល​ដែល​កូន​ធ្វើ​ខុស អ្នក​ត្រូវ​តែ​ឱ្យ​គេ​ដឹង​ពី​កំហុស​របស់​គេ​ភ្លាម មិន​ត្រូវ​ទុក​យូរ​ទើប​លើក​មក​និយាយ​ទេ​។​
  5. ​នៅពេល​ដែល​អ្នក​ផ្តាំកូន​ឱ្យធ្វើ​អ្វី​មួយ អ្នក​អាច​ផ្តាំ​តែ​រឿង​មួយ​ក្នុង​មួយ​ពេល​ទេ មិន​ត្រូវផ្តាំ​ច្រើនឡើយ​។​
  6. ​អ្នក​ត្រូវ​តែ​តែងតែ​សម្តែង​ឱ្យ​កូន​ឃើញ​ពី​ជំនឿ​ជឿជាក់​របស់​អ្នក​ចំពោះ​កូន​។​
  7. ​អ្នក​មិន​ត្រូវ​បន្ទោស​កូន​នៅពេលដែល​គេ​បរាជ័យ​ក្នុង​រឿង​អ្វីមួយ​ឡើយ ត្រូវតែ​លើកទឹកចិត្ត​គេ​ឱ្យ​ប្រឹងប្រែង​បន្តទៀត​។​
  8. ​អ្នក​ត្រូវ​តែ​កែ​ទម្លាប់​អាក្រក់​ក្នុង​ការរស់នៅ​របស់​កូន ព្រោះ​ទម្លាប់​អាក្រក់​ទាំងនោះ​អាច​ធ្វើឱ្យ​កូន​មិន​អាច​ក្លាយជា​មនុស្ស​ដែល​ដឹងក្តី​ឡើយ​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។