អស្ចារ្យមែន ! អាយុទើប១៧ឆ្នាំ រៀនចប់ពីរសាកលវិទ្យាល័យ និពន្ធសៀវភៅពីរក្បាល ចូលធ្វើការនៅ NASA និងចេះបើកយន្ដហោះទៀត !

អាមេរិក៖ នេះជារឿងនឹកស្មានមិនដល់មួយដែល ក្មេងជំទង់អាយុទើប ១៧ឆ្នាំម្នាក់ បានរៀនចប់ ២សាកល វិទ្យាល័យ  និងបានក្លាយជាអ្នកនិពន្ធសៀវភៅ។​ អ្វីកាន់តែភ្ញាក់ផ្អើលនោះ រូបគេ អាចបើកយន្តហោះបានដោយខ្លួនឯង  ហើយនឹងកំពុងបម្រើការងារ ក្នុងអង្គការ NASA ថែមទៀតផង ។

តាមប្រភពព័ត៌មានលើកឡើងថា ក្មេងជំទង់នេះមានឈ្មោះ  Moshe Kai Cavalin រស់នៅក្នុង រដ្ឋកាលីហ្វ័រញ៉ា​ ជាកូន កាត់ពីរសាសន៍ ចិននិងប្រេស៊ីល ដែលបានចូលរៀន នៅមហាវិទ្យាល័យ East Los Angeles នៅពេលដែល មានអាយុ ទើបតែ៨ឆ្នាំ ហើយបានក្លាយជា សិស្សមានវ័យក្មេងជាងគេបំផុត ដែលចូលរៀននៅមហាវិទ្យាល័យ នៅ សហរដ្ឋអាមេរិក។ Moshe បានបញ្ចប់ការសិក្សានៅអាយុ ១១ ឆ្នាំ​ ទទួលបាន GPA 4.0 និងបានសរសេរសៀវភៅ មួយក្បាល អំពីជីវប្រវត្តិ ដ៏ជោគជ័យខ្លួនឯងទៀតផង។ ​ក្រោយមក នៅអាយុ ១៥ឆ្នាំ Moshe ក៏បានបញ្ចប់ការសិក្សា និង ទទួលបានសញ្ញាបត្របរិញ្ញាបត្រ ផ្នែកគណិតវិទ្យា ពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ា University of Caliafornia ថែមទៀតផង​។

អស្ចារ្យមែន ! អាយុទើប១៧ឆ្នាំ រៀនចប់ពីរសាកលវិទ្យាល័យ និពន្ធសៀវភៅពីរក្បាល ចូលធ្វើការនៅ NASA និងចេះបើកយន្ដហោះទៀត !
Moshe Kai Cavalin  ពេលបញ្ចប់ការសិក្សា

បច្ចុប្បន្ន ក្មេងប្រុសដ៏អស្ចារ្យនេះ បន្តរៀនដល់ថ្នាក់ អនុបណ្ឌិតផ្នែកសុវត្ថិភាព វិទ្យាសាស្ត្រកុំព្យូទ័រ នៅ សាកល វិទ្យាល័យ Boston’s Brandeis University ហើយ Mosche ក៏កំពុងតែ បម្រើការងារនៅ អង្គការNASA ដែល Mosche កំពុងតែជួយ ទីភ្នាក់ងារអវកាសដ៏ធំរបស់ អាមេរិកមួយនេះ លើការអភិវឌ្ឍន៍បច្ចេកវិទ្យា យន្តហោះ និង យន្តហោះ បំពាក់កាមេរ៉ា Drone ។

លើសពីនេះទៀត ចាប់ពីអាយុ ៩ឆ្នាំដល់១៧ឆ្នាំ  Moshe បាននិពន្ធបញ្ចប់សៀវភៅរបស់គេ មួយក្បាលទៀត ផងដែរ។ ក្រៅពីនេះ Moshe ក៏ចេះបើកយន្តហោះ និង ជិតទទួលបានប័ណ្ណបើកយន្តហោះទៀតផង ហើយ Moshe ក៏មានជំនាញ ខាងក្បាច់គុនចិនផងដែរ ដោយធ្លាប់បានឈ្នះពានរង្វាន់ជាច្រើន ។

អស្ចារ្យមែន ! អាយុទើប១៧ឆ្នាំ រៀនចប់ពីរសាកលវិទ្យាល័យ និពន្ធសៀវភៅពីរក្បាល ចូលធ្វើការនៅ NASA និងចេះបើកយន្ដហោះទៀត !
Moshe ក៏មានជំនាញខាង ក្បាច់គុនចិន និង ជើងឯកក្បាច់គុនចិន

ទោះបីជា Moshe មានសមត្ថភាពនិងទេពកោលស្យដ៏កម្របែបនេះក៏ដោយ ប៉ុន្តែ ក្មេងជំទង់រូបនេះ បាននិយាយ ថា រូបគេគ្រាន់ តែជាក្មេងប្រុសធម្មតា គ្មានអ្វីពិសេស លើសមនុស្សដទៃ ហើយអ្វីៗដែល គេសម្រេចបាននេះ បានមកពី កត្តារួមផ្សំគ្នា រួមមាន កត្តាជួយជួយជ្រោមជ្រែងពី គ្រួសារ និងមាន ការជំរុញលើកទឹកចិត្តផងដែរ ។  Moshe រៀបរាប់ បន្តថា រូបគេ មិនមានទំនោរប្រៀបធៀបខ្លួនឯង ទៅនឹងអ្នកដទៃនោះទេ ប៉ុន្តែ រូបគេ តែងតែព្យាយាមធ្វើអ្វី ឲ្យបាន ល្អបំផុត តាមអ្វីដែលគេអាចធ្វើបាន ។

យ៉ាងណាមិញ បើតាមសំដីរបស់ឪពុកម្តាយរបស់ Moshe បានរៀបរាប់ឲ្យដឹងថា Moshe ចេះនិយាយពាក្យដំបូង នៅអាយុ៤ខែ និងជាក្មេងរៀនឆាប់ចាប់បាន។ ម្យ៉ាងវិញទៀត Moshe អាចចេះដោះស្រាយ លំហាត់គណិតវិទ្យា តាំងពីអាយុ ៣ឆ្នាំ  ហើយដោយសារភាពឆ្លាតវៃលើសគេនេះ រួមនឹងសន្ទុះលូតលាស់ផ្នែកបញ្ញាដ៏លឿនរហ័សរបស់ Moshe ធ្វើឲ្យសាលារៀនមិនអាច ឲ្យចូលរៀន បាននោះទេ ដូច្នេះ Moshe ក៏ត្រូវបង្រៀន ដោយឪពុកម្តាយនៅផ្ទះវិញ ។ ក្រោយមកភាពឆ្លាតវៃ របស់ Moshe បានលើសសមត្ថភាពរបស់ ឪពុកម្តាយរបស់គេទៀតផង ដែលពេលនោះហើយ Moshe ក៏បានបន្តចូលរៀន មហាវិទ្យាល័យ នៅអាយុ ៩ឆ្នាំ ។

អស្ចារ្យមែន ! អាយុទើប១៧ឆ្នាំ រៀនចប់ពីរសាកលវិទ្យាល័យ និពន្ធសៀវភៅពីរក្បាល ចូលធ្វើការនៅ NASA និងចេះបើកយន្ដហោះទៀត !
Moshe ពេលរៀនៅសាកលវិទ្យាល័យអាយុ ១៤ឆ្នាំ 

ចំនែកឯសាស្ត្រាចារ្យគណិតវិទ្យាដែលបង្រៀន Moshe នៅសាកលវិទ្យាល័យបាននិយាយថា អ្វីៗដែល Moshe ទទួលបាននេះ បានមកពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ Moshe ។ សាស្ត្រាចារ្យរូបនេះបន្តថា មនុស្សជាច្រើនគិតថា Moshe មានទេពកោសល្យពិសេសពីធម្មជាតិ ប៉ុន្តែ គាត់សង្កេតឃើញថា Moshe មានការខិតខំប្រឹងប្រែង លើសសិស្សដទៃទៀត ដែលគាត់ធ្លាប់បង្រៀនពីមុនមក ដែលជាកត្តាធ្វើឲ្យ Moshe អាចសម្រេចអ្វីៗ លើស ក្មេងៗជំទង់ដទៃទៀតបានយ៉ាងដូច្នេះ។

គួរបញ្ជាក់ដែរថា Moshe បានត្រូវបាន អង្គការ NASA ឲ្យចូលបម្រើការងារនាពេលថ្មីៗនេះ ដើម្បីអភិវឌ្ឍន៍បច្ចេកទេស យន្តហោះ ដោយសារ Moshe មានចំណេះដឹងទាក់ទងនឹង វិទ្យាសាស្ត្រកុំព្យូទ័រ ពូកែគណិតវិទ្យា ហើយថែមទាំងអាច បើកយន្តហោះបានទៀត  ដែលកាលពីមុនអង្គការ NASA បានបដិសេធ​យក Moshe ធ្វើជាបុគ្គលិក ដោយសារតែមានវ័យ​ក្មេងពេក ៕​

អស្ចារ្យមែន ! អាយុទើប១៧ឆ្នាំ រៀនចប់ពីរសាកលវិទ្យាល័យ និពន្ធសៀវភៅពីរក្បាល ចូលធ្វើការនៅ NASA និងចេះបើកយន្ដហោះទៀត !
អស្ចារ្យមែន ! អាយុទើប១៧ឆ្នាំ រៀនចប់ពីរសាកលវិទ្យាល័យ និពន្ធសៀវភៅពីរក្បាល ចូលធ្វើការនៅ NASA និងចេះបើកយន្ដហោះទៀត !
Moche ត្រូវបាន អង្គការ NASA ឲ្យចូលបម្រើការងារ

ប្រភព

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត