អាហារ​២​ប្រភេទ​ដែល​អាច​ធ្វើឱ្យ​ស្បូន​មាន​សុខភាព​ល្អ​

អាហារ​២​ប្រភេទ​ដែល​អាច​ធ្វើឱ្យ​ស្បូន​មាន​សុខភាព​ល្អ​

​ស្បូន​និយាយ​ចំពោះ​មនុស្ស​ស្រី​គឺ​សំខាន់​ណាស់ វា​អាច​ធ្វើឱ្យ​នារី​មាន​ផ្ទៃពោះ និង​សម្រាលកូន​បាន ហើយ​បើ​វា​មាន​សុខភាព​ល្អ នោះ​អ្នក​នឹងមាន​ស្បែក​ស្អាត មិន​មាន​លក្ខណៈ​ស្ងួត និង​លឿង​ឡើយ ដូចនេះ​អ្នក​ត្រូវតែ​ថែរក្សា​វា​ឱ្យបាន​ល្អ​។ ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​សម្ល​ពីរ​យ៉ាង​ដែល​អាច​ធ្វើឱ្យ​ស្បូន​អ្នក​មាន​សុខភាព​ល្អ​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

​សម្ល​សណ្តែកក្រហម​
គ្រឿងផ្សំ ៖ សណ្តែកក្រហម​ចំនួន​១០០​ក្រាម ទឹក​ចំនួន​៨០០​មី​លី​លីត្រ ស្ករស​បរិមាណ​ល្មម​។​
​វិធី​ចម្អិន ៖ ដំបូង​អ្នក​ត្រូវតែ​រៀបចំ​សណ្តែកក្រហម​ចំនួន​១០០​ក្រាម រួច​លាង​វា​ឱ្យ​ស្អាត រួច​ដាក់​វា​ដាំ​ជា​មួយ​ទឹក​ចំនួន​៨០០​មី​លី​លីត្រ ដល់​វា​ឆ្អិន អ្នក​អាច​ដាក់​ស្ករ​ចូល​ជា​ការ​ស្រេច នោះ​អ្នក​អាច​ចាក់​ដាក់​ចាន​ដើម្បី​ទទួលទាន​បាន​ហើយ​។​
 
ទឹកតែ​ស្ករ​ខ្មៅ​
គ្រឿងផ្សំ ៖ ខ្ញី​ចំនួន​១០​ក្រាម ពុទ្ធ្រា​ក្រហម​ចំនួន​៥​គ្រាប់ ស្ករ​ខ្មៅ​ចំនួន​៨​ក្រាម ទឹក​ចំនួន​៣៥០​មី​លី​លីត្រ​។​
​វិធី​ចម្អិន ៖ ដំបូង​អ្នក​ត្រូវ​លាង​ខ្ញី​ឱ្យ​ស្អាត រួច​ចិត​វា​ជា​បន្ទះ​ស្តើងៗ ហើយ​ពុទ្ធ្រា​ក្រហម​លាង​ទឹក​ដូចគ្នា បន្ទាប់មក​ទៀត​អ្នក​ត្រូវ​ដាំទឹក​ឱ្យ​ពុះ ទើប​ដាក់​ខ្ញី និង​ពុទ្ធ្រា​ក្រហម​ចូល ក្រោយពេល​ដែល​ដាក់​រួច អ្នក​ត្រូវ​បន្ថយ​ភ្លើង​តូច​ដាំ​ចំនួន​២០​នាទី ចុង​ក្រោយ​ដាក់​ស្ករ​ខ្មៅ​ចូល​ជា​ការ​ស្រេច អ្នក​អាច​យក​តែ​នេះ​មក​ទទួល​ទាន​បាន នោះ​អ្នក​នឹងមាន​ស្បូន​ដែល​ល្អ​ជា​មិនខានឡើយ​៕ 
 អាហារ​២​ប្រភេទ​ដែល​អាច​ធ្វើឱ្យ​ស្បូន​មាន​សុខភាព​ល្អ​
​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។