​វិធី​៣​ក្នុង​ការចៀន​ស៊ុត​មិន​ជាប់​ខ្ទះ​

​វិធី​៣​ក្នុង​ការចៀន​ស៊ុត​មិន​ជាប់​ខ្ទះ​

​ការចៀន​ពងមាន់ ឬ​ពង​ទា​មើល​ទៅ​ជា​ការងាយស្រួល​ទេ ហើយ​វា​ក៏​ជា​មុខម្ហូប​សម្រាប់​អ្នក​ដែល​ខ្ជិល​ដែរ ដោយសារ​តែ​វា​មិន​ប្រើ​រយៈពេល​យូរ​ក្នុងការ​ចម្អិន ប៉ុន្តែ​មាន​អ្នក​ខ្លះ​បែរជា​មិនអាច​ចៀ​ន​វា​ឱ្យ​មាន​រូបរាង​ស្អាត​ទៅវិញ ដោយសារ​តែ​វា​តែងតែ​ជាប់​ជាមួយ​ខ្ទះ​នៅពេល​ដែល​ចៀន​ម្តងៗ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​ងាយៗ​ក្នុង​ការចៀន​មិនឱ្យ​ជាប់​ជាមួយ​ខ្ទះ​ឡើយ​។ តើ​មាន​វិធី​ណា​ខ្លះ​ទៅ​?

  1. ​នៅពេល​ដែល​អ្នកចៀន​ព​ងមាន់ ឬ​ពង​ទា អ្នក​អាច​ដាក់​ទឹក​បន្តិច​នៅពេលដែល​ផ្នែក​ក្រហម​នៃ​ស៊ុត​ជិត​ឆ្អិន នោះ​វា​នឹង​អាច​ធ្វើឱ្យ​ផ្នែក​លឿង​នោះ​ក្រោយ​ពេល​ដែល​ចៀន​រួច វា​មាន​ពណ៌​លឿង និង​មាន​លក្ខណៈ​ទន់​ជា​មិនខានឡើយ​។​
  2. ​នៅពេល​ដែល​អ្នកចៀន​ពងមាន់​ម្តងៗ អ្នក​អាច​ដាក់​ប្រេង​ក្នុង​ខ្ទះ​ឱ្យ​គ្រប់​(​ដោយ​មិន​ត្រូវ​ដាក់​តិចពេក​នោះទេ​) បន្ទាប់មក​ត្រូវ​ចាំ​ដល់​ខ្លាញ់ក្តៅ​ទើប​ចាក់ព​ងមាន់​ចូល​ទៅចៀន នោះ​ក្រោយ​ពេល​ដែល​ចៀន​រួច ពងមាន់​អ្នកនឹង​ស្អាត ហើយ​មិន​ជាប់​ខ្ទះ​ឡើយ ប៉ុន្តែ​បើ​អ្នក​ប្រើ​ខ្លាញ់​តិចពេក វា​នឹង​ធ្វើឱ្យ​ពងមាន់​អ្នក​ជាប់​ខ្ទះ ហើយ​បើ​ច្រើនពេក វា​នឹង​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក ដូចនេះ​ខ្លាញ់​ប្រើ​ល្មម​បាន​ហើយ​។​
  3. ​នៅពេល​ដែល​អ្នក​ដាក់​ខ្លាញ់​ទៅក្នុង​ខ្ទះ​រួច អ្នក​អាច​រោយ​ម្សៅ​មី​ចូលទៅ​ក្នុង​ខ្លាញ់​នោះ​បន្តិច រួច​ទើប​ចាក់​ពងមាន់​ចូល នោះ​វា​មិន​ត្រឹមតែ​មិន​ជាប់​ខ្ទះ​ទេ ថែម​ទាំង​ខ្លាញ់​មិនខ្ទាច់​ចេញ​មក​ទៀត​ផង ម្យ៉ាងទៀត​ពងមាន់​ដែល​អ្នក​ចៀន​ចេញមក​នឹង​មាន​លក្ខណៈ​ភ្លឺ​ស្អាត​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។