ព្រះមហាក្សត្រកម្ពុជា នឹង​យាង​ត្រឡប់​ មកដល់​ប្រទេស​កម្ពុជាវិញ​ នៅព្រឹក​ថ្ងៃ​ស្អែក​នេះ​

ភ្នំពេញ៖ នៅថ្ងៃទី ៦ ធ្នូ ឆ្នាំ ២០១៥ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងយាងមាតុភូមិនិវត្តន៍ មកពីបំពេញព្រះរាជទស្សនកិច្ច នៅសាធាររដ្ឋបារាំង នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៥ នេះ។

ក្នុងពេលបំពេញទស្សនកិច្ច ព្រះអង្គបានសព្វព្រះរាជហឬទ័យ យាងចូលរួមប្រារព្ធពិធីបើក សម័យប្រជុំសន្និសីទលើកទី២១ ស្តីពីការប្រែប្រួល អាកាសធាតុ នៅក្រុងប៉ារីស សាធារណរដ្ឋបារាំង ដោយមានការចូលរួម ពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ១៥០ប្រទេស ជុំវិញពិភពលោក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥។

នៅក្នុងសម័យប្រជុំសន្និសីទលើកទី២១ ស្តីពីការប្រែប្រួលអាកាសធាតុ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានមានព្រះរាជសុន្ទរកថា នៅក្នុងពិធីនោះ៕

ព្រះមហាក្សត្រកម្ពុជា នឹង​យាង​ត្រឡប់​ មកដល់​ប្រទេស​កម្ពុជាវិញ​ នៅព្រឹក​ថ្ងៃ​ស្អែក​នេះ​

ព្រះមហាក្សត្រកម្ពុជា នឹង​យាង​ត្រឡប់​ មកដល់​ប្រទេស​កម្ពុជាវិញ​ នៅព្រឹក​ថ្ងៃ​ស្អែក​នេះ​