ពហុកីឡដ្ឋានជាតិ មរតកតេជោ ស្ថាបនាបាន ៧០% ក្រុមការងារ កំពុងជុំរុញ ឲ្យរួចរាល់ ចុងឆ្នាំ២០១៦នេះ ក្នុងដំណាក់កាលទី១

ភ្នំពេញៈ ពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលរាជរដ្ឋាភិបាល បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣នោះ ពេលនេះស្ថាបនាបាន៧០%ហើយ សម្រាប់ដំណាក់កាលទី១ ក្រុមការងារកំពុងជុំរុញ ឲ្យរួចរាល់ចុងឆ្នាំ២០១៦ និងបញ្ចប់ទាំងស្រុង នៅឆ្នាំ២០២០ ដើម្បីត្រៀមប្រកួតស៊ីហ្គេម នៅឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

លោកវ៉ាត់ ចំរើន អគ្គលេខាធិការជាតិអូឡាំពិក បានដឹងតាមរយៈទូរស័ព្ទនៅពេលថ្មីៗនេះថា រហូតមកដល់ពេលនេះ ពហុកីឡដ្ឋានជាតិមរតកតេជោ សាងសង់មូលដ្ឋានគ្រឹះ បានប្រមាណ៧០%ហើយ ក្នុងនោះមានកន្លែងមណ្ឌលកីឡាហែលទឹក កន្លែងស្នាក់នៅរបស់កីឡាករ គេហៅថា ភូមិកីឡា ហើយក៏កំពុងជំរុញ ការសាងសង់ជាបន្តបន្ទាប់ទៀត ។

ការសាងសង់ពហុកីឡដ្ឋានជាតិ មរតកតេជោនេះ មាន៣ដំណាក់កាល គឺដំណាក់កាលទី១ មានរយៈពេល៤ឆ្នាំ ទី២មាន៤ឆ្នាំ និងដំណាក់កាលទី៣ មានរយៈពេលខ្លី ដែលដំណាក់កាលចុងក្រោយនេះ គ្រាន់តែតុបតែងកែលម្អ និងការងារសំអាតប៉ុណ្ណោះ ហើយជាផែនការមេស៊ីហ្គេម ធ្វើយ៉ាងណាសាងសង់ឲ្យ ហើយក្នុងឆ្នាំ២០១៩ និង២០២០ ដើម្បីទុកពេល៣ទៅ៤ឆ្នាំ សម្រាប់ធ្វើការប្រកួត និងប្រើប្រាស់សាកល្បង ។

លោកវ៉ាត់ ចំរើន បានឲ្យដឹងទៀតថា ការសាងសង់ពហុកីឡដ្ឋាននេះ គោរពតាមទស្សនទានបៃតង នៃចលនាស៊ីហ្គេមរបស់ពិភពលោក ដោយទុក៦០% សម្រាប់តំបន់បៃតងក្រៅពីនោះ ជាសំណង់អគារ និងកន្លែងហ្វឹកហាត់ ដែលមានផ្ទៃដីសរុប ៨៥ហិកតា ចំពោះសំណង់អគារនេះ មានសាងសង់ជាកីឡដ្ឋានធំ សម្រាប់ធ្វើពិធីបើក និងបិទស៊ីហ្គេម មានតារាងបាល់ទាត់ អត្តពលកម្ម មណ្ឌលកីឡាហែលទឹក មានកីឡដ្ឋានក្នុងសាល មានបាល់បោះបាល់ទះ សី ក្រៅពីនេះមានកីឡាបាល់ទះ បាល់បោះនៅខាងក្រៅ មានកន្លែងហ្វឹកហាត់ កីឡាបាញ់កាំភ្លើង បាល់ឱប បាល់ទះ បាញ់ធ្នូជាដើម។

លោកបន្តថា កីឡាមានជាង២០ប្រភេទ អាចហាត់នៅ ក្នុងនោះបាន ប៉ុន្តែយើងត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធ ឲ្យមានប្រព័ន្ធបានច្បាស់ លាស់ផងដែរ ក្នុងនោះមានជាស្រះទឹក និងអាង ជាស្ថាបត្យកម្ម ដែលទាញយកទស្សនទាន ពីអង្គរផងដែរ ។ ប៉ុន្តែពហុកីឡដ្ឋាននេះ មិនអាចទាញយក ការប្រកួតស៊ីហ្គេមទាំងអស់ក្នុងឆ្នាំ ២០២៣នោះបានទេ គ្រាន់តែជាចំណែកធំមួយ ស្រូបយក៧០ទៅ៨០% នៃប្រភេទកីឡា ដែលមាននៅក្នុងស៊ីហ្គេមនោះទេ នៅសល់៣០ទៅ៤០% ត្រូវធ្វើនៅ កន្លែងផ្សេងៗទៀតបានប្រកួតអស់ ដូចជាស្តាតចាស់ ក៏យើងមានការរៀបចំឡើងវិញ ឲ្យមានស្តង់ដារ ដូចជាការប្រកួតបាល់ទាត់ជម្រុះ បានដល់ហ្វាយណល់ បានធ្វើនៅនោះ ដូចជាកីឡាលើទឹកមួយចំនួនទៀត ដូចជាអុំទូកជាដើម យើងរៀបចំនៅកំពត ដែលកម្ពុជាមានមជ្ឈមណ្ឌលកីឡាលើទឹក របស់គណៈកម្មការអូឡាំពិកមួយ នៅទីនោះ នៅប្រើប្រាស់កន្លែងមួយចំនួនទៀត របស់វិស័យឯកជន ដូចជាកោះពេជ្រជាដើម ដែលមានដំបូលខ្ពស់ៗ អាចលេងកីឡានៅទីនោះមាន ការ៉ាតេដូ ឬបោកចំបាប់ជាដើម ដែលច្បាប់ស៊ីហ្គេម គេត្រូវឲ្យមានយ៉ាងតិច២២ប្រភេទ កីឡាឡើងទៅ ទើបអាចឲ្យបើកបាន ។ ដូចនេះយើងត្រូវត្រៀមរៀបចំ ហេដ្ឋារចនាសម្ព័ន្ធ ឲ្យរួចរាល់មុនឆ្នាំ២០២០ ។

ទាក់ទងទិន្នការ ស្ថាបនាពហុកីឡដ្ឋានមរតកតេជោនេះ មន្ត្រីសាលារាជធានីភ្នំពេញ បានឲ្យដឹងថា ស្របពេលដែលកំណើន សេដ្ឋកិច្ច និងកំរិតជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង វិសយ័កីឡាជាមុខព្រួញ១ ចាំបាច់មានការអភិវឌ្ឍន៍ ក្រោមចក្ខុវិសយ័ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ ហើយពហុកីឡដ្ឋាននេះ ត្រូវបានសាងសង់ លើដីតំបន់ អភិវឌ្ឍរបស់លោកឧញ៉ា លី យ៉ុងផាត់ មានទីតាំង ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា ក្នុងទំហំផ្ទៃដី ប្រមាណ ៨៥ហិកតា ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ស្ថិតក្នុងអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោនាយករដ្ឋមន្ត្រី៕

ពហុកីឡដ្ឋានជាតិ មរតកតេជោ ស្ថាបនាបាន ៧០% ក្រុមការងារ កំពុងជុំរុញ ឲ្យរួចរាល់ ចុងឆ្នាំ២០១៦នេះ ក្នុងដំណាក់កាលទី១

ពហុកីឡដ្ឋានជាតិ មរតកតេជោ ស្ថាបនាបាន ៧០% ក្រុមការងារ កំពុងជុំរុញ ឲ្យរួចរាល់ ចុងឆ្នាំ២០១៦នេះ ក្នុងដំណាក់កាលទី១

ពហុកីឡដ្ឋានជាតិ មរតកតេជោ ស្ថាបនាបាន ៧០% ក្រុមការងារ កំពុងជុំរុញ ឲ្យរួចរាល់ ចុងឆ្នាំ២០១៦នេះ ក្នុងដំណាក់កាលទី១

ពហុកីឡដ្ឋានជាតិ មរតកតេជោ ស្ថាបនាបាន ៧០% ក្រុមការងារ កំពុងជុំរុញ ឲ្យរួចរាល់ ចុងឆ្នាំ២០១៦នេះ ក្នុងដំណាក់កាលទី១