សម្តេច​ក្រុមព្រះ​ ជម្រុញ​ឲ្យ​សិស្សា​នុសិស្ស​ ខិតខំ​រៀនសូត្រ​ ដើម្បី​ឲ្យ​ក្លាយជា​ ទំពាំង​របស់​ជាតិ​

កំពង់ចាម៖ សម្តេចក្រុមព្រះនរោត្តមរណ ឬទ្ធិព្រះប្រធានឧត្តម ក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច បានមានព្រះបន្ទូល ដោយអំពាវនាវដល់ សិស្សានុសិស្ស ទាំងអស់ខិតខំរៀនសូត្រ ដើម្បីឲ្យក្លាយជាយុវជនដ៏ល្អ សម្រាប់អភិវឌ្ឍន៍ ប្រទេសជាតិមាតុភូមិ។

មានព្រះបន្ទូលនៅក្នុងឱកាស សំណេះសំណាល និងចែកសម្ភារះសិក្សាដល់ លោកគ្រួអ្នកគ្រួនិងសិស្សានុសិស្ស ប្រហែលជិតមួយពាន់នាក់ នៅវិទ្យាល័យនរោត្តរណឬទ្ធិ គន្ធបុផ្ផា ដែលស្ថិតនៅភូមិអូដា ឃុំមាន  ស្រុកព្រៃឈ ខេត្តកំពង់ចាម នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៥នេះ។

ព្រះអង្គម្ចាស់នរោត្តម រណ ឬទ្ធិបានមានព្រះបន្ទូលទៀតថា សិស្សានុសិស្សទាំងអស់ គឺជាទំពាំងស្នងឬស្សី សម្រាប់ប្រទេសជាតិមាតុភូមិ ទាំងមូល ដូច្នេះអ្នកទាំងអស់គ្នា ត្រូវតែខិតខំសិក្សា រៀនសូត្រដើម្បីធ្វើយ៉ាងណាឲ្យ ប្រទេសជាតិរីកចំរើន ឆាប់រហ័សបន្ថែមទៀត។

សម្តេចបានមានព្រះបន្ទូលទៀតថា កូនៗដែលជាសិស្សានុសិស្សទាំងអស់ត្រូវ តែខិតខំស្តាប់លោកគ្រួអ្នកគ្រួ ដែលជាអ្នកមានគុណសម្រាប់យើង និងជាពិសេសទៅទៀតនោះ លោកគ្រួអ្នកគ្រួគឺជាអ្នកមានគុណ ដ៏ធំសម្រាប់ប្រទេសជាតិ ផងដែរ ប្រសិនបើគ្មានលោកគ្រួអ្នកគ្រួទេ ប្រទេសជាតិមិនមាន ការអភិវឌ្ឍន៍លឿននោះឡើយ ពោលគឺ អ្នកគ្រួលោកគ្រួ ជាអ្នកនាំមកធនធានមនុស្ស សម្រាប់កសាងប្រទេសជាតិ។

ជាមួយគ្នានោះដែរ សម្តេចក្រុមព្រះនរោត្ត រណ ឬទ្ធិបានមានព្រះបន្ទូល ទៅកាន់សិស្សានុសិស្សទាំងនោះអំពីវិរះភាពរបស់ព្រះបរមរតនកោដ្ឋ ព្រះបិតា ឯករាជ្យជាតិខ្មែរដែល បាននាំមកប្រទេសជាតិ ទទួលបានឯករាជ្យពី អនានិគមន៍និយមរបស់បារាំង។ ក្រោយពីទទួលបានឯករាជ្យក្រោមការដឹកនាំរបស់ព្រះបិតា ឯករាជ្យបានធ្វើឲ្យប្រទេសជាតិ រីកចំរើនយ៉ាងខ្លាំងជាពិសេស គឺសម័យសង្គមរាស្រ្តនិយមតែម្តង។

សូមរំលឹកថាក្នុងឱកាសនោះ សម្តេចក្រុមព្រះក៏បានជួយ ជុសជុលដំបូលសាលារៀន ដែលជាអំណាចចាស់ របស់ព្រះអង្គព្រមទាំងផ្តល់ កុំព្យូទ័រនិងសម្ភារះជាច្រើន ដល់វិទ្យាល័យ រណ ឬទ្ធិ គន្ធបុផ្ផានេះផងដែរ៕