រថយន្ត​កុងតឺន័​រ​បុក​ម៉ូតូ អូស​ជាង​២០​ម៉ែត្រ របួសធ្ងន់​និង​ស្រាល​៣​នាក់​

ព្រៃវែង: មនុស្ស ៣​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល ក្នុង​គ្រោះថ្នាក់​ចរាចរ​បង្កឡើង ដោយ​រថយន្តកុងតឺន័រ បើក​បុក​ជាមួយ​ម៉ូតូ​ក្នុងទិសដៅ​ស្របគ្នា​និង​អូស​ជាង​២០​ម៉ែត្រ​។

​ដែល​គ្រោះថ្នាក់​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​ព្រឹក​ថ្ងៃទី ៥ ខែធ្នូឆ្នាំ​២០១៥ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៨ ចំណុច​មុខ​វិទ្យាល័យ ហ៊ុនសែនកំពង់​ពពិល ស្ថិតនៅ​ភូមិ​កំពង់​ពពិល ឃុំ​កំពង់​ពពិល ស្រុក​ពារាំង ខេត្តព្រៃវែង ។​

​ជនរងគ្រោះ​៣​នាក់​១- ឈ្មោៈ ញឹ​ប ឈឿន ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ​រស់នៅ​ភូមិ​សង្កែ​ឃុំសំរោង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង របួស​ជើង​។​២- ឈ្មោៈ យ៉​ន អូន ភេទ​ស្រីអាយុ ៣៦ ឆ្នាំ​រស់នៅ​ភូមិ​ជាមួយ របួស​មុខ​។​៣- ឈ្មោៈ យឿ​ង គីម ឡេង ភេទ​ស្រី​អាយុ ៤ ឆ្នាំបាក់ដៃ​ឆ្វេង​របួសធ្ងន់​។ ចំណែក​អ្នកបើករថយន្ត​បង្ក​មានឈ្មោះ អ៊​ន យុ​ត ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​រស់នៅ​ភូមិ​ព្រៃ​ស្នួល​ឃុំ​គោក​ខ្ចុ​ក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។​

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គឺមាន​រថយន្ត​កុងតឺន័រសណ្ដោង​មួយគ្រឿង ពណ៌ ឈាមជ្រូក ពាក់​ស្លាក​លេខ ភ្នំពេញ 3A 3517 របស់ក្រុមហ៊ុន​scs បើកបរ​ពី​លិចទៅ​កើត មកដល់​ចំណុចកើតហេតុ ស្រាប់តែ​បាន​បុកជាមួយ​ម៉ូតូ ម៉ាក​ហុងដា សេ​១២៥ ស៊េរី​២០០៩ ពណ៌​ខ្មៅ បាក់​ស្លាក​​លេខ 1AG 5845 ក្នុងទិសដៅ​ស្រប់គ្នា​ពីក្រោយ និង​អូស​ជាង​២០​ម៉ែត្រ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​និងស្រាល​៣​នាក់​។

​ក្រោយពី​កើតហេតុ សមត្ថកិច្ច​បាន​ទៅដល់ និង​ធ្វើ​កំណត់ហេតុ និង​វាស់វែង រួច​យកវត្ថុតាង​ព្រមទាំង​អ្នកបើករថយន្ត​បង្ក ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ដោះស្រាយ​គ្នា​តាមច្បាប់​៕

រថយន្ត​កុងតឺន័​រ​បុក​ម៉ូតូ អូស​ជាង​២០​ម៉ែត្រ របួសធ្ងន់​និង​ស្រាល​៣​នាក់​