លោក ហ៊ុន ម៉ា​ណែ​ត គោរព​វិញ្ញាណ​ក្ខ័​ន្ត ជនរងគ្រោះ​ស្លាប់​ដោយសារ​ការ​បំផ្ទុះ​គ្រាប់បែក នៅ​បារាំង​

ភ្នំពេញ: ​កាលពី​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៥  លោក ហ៊ុន ម៉ា​ណែ​ត ប្រធាន​ក្រុមការងារ​យុវជនក្រៅប្រទេស នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដឹកនាំ គណៈប្រតិភូ​យុវជនគោរព​វិញ្ញាណ​ក្ខ័​ន្ត ជនរងគ្រោះ​បារាំង​ប្រមាណ​ជា ១៤០​នាក់​ស្លាប់ ដោយសារការ​បំផ្ទុះ​គ្រាប់បែក ពី​សំណាក់​ក្រុម​ភេរ​វករ ISIS កាលពី​ថ្ងៃទី ៣១ ខែ វិច្ឆិកានៅក្នុង​អំឡុងពេល​លោកទស្សនៈ​កិច្ច នៅ​បារាំង​។​

​គណៈប្រតិភូ​កម្ពុជា បានដាក់​កំរងផ្កា និង​ចូលរួម​រំលែក​ទុក្ខ ជាមួយ​រដ្ឋាភិបាល​បារាំងយ៉ាង​ក្រៀមក្រំ​បំផុត​។ បន្ទាប់មក​លោក​បាន​ជួបពិភាក្សា​ការងារ ជាមួយ​មន្ត្រីសំខាន់ៗ មួយចំនួន នៃ​រដ្ឋាភិបាល​បារាំង សហគមន៍​ខ្មែរ​ក្នុងប្រទេស​បារាំង និងជួប​ជាមួយ​និស្សិត​សិក្ខាកាម នៅ​ប្រទេស​បារាំង​។​

​លោក ក៏បាន​ចូលរួម​ទទួលទាន​អាហារ ជា​មហា​គ្រួសារ​ខ្មែរ  នៅក្នុង​ឱកាស​នោះលោក​បញ្ជាក់ថា​៖ សមាគម​ខ្មែរ នៅ​ប្រទេស​បារាំង​មាន ទំនាក់ទំនង​ល្អជា​មួយ រដ្ឋាភិបាលបារាំង ហើយ​ត្រូវបាន​រដ្ឋាភិបាល​បារាំង យកចិត្តទុកដាក់​យ៉ាងខ្លាំង​។​

​លោក ហ៊ុន ម៉ា​ណែ​ត បាន​អញ្ជើញ​ទៅសួរសុខទុក្ខ ប្រជា​ពល​ល​រដ្ឋ​និង​សមាជិក​គាំទ្រគណបក្ស​ប្រជាជន​កម្ពុជា​នៅ ក្នុង​បណ្តា​ប្រទេស នៃ​សហភាព​អឺរ៉ុប មានរយៈពេល​១១​ថ្ងៃ​៕​

លោក ហ៊ុន ម៉ា​ណែ​ត គោរព​វិញ្ញាណ​ក្ខ័​ន្ត ជនរងគ្រោះ​ស្លាប់​ដោយសារ​ការ​បំផ្ទុះ​គ្រាប់បែក នៅ​បារាំង​

លោក ហ៊ុន ម៉ា​ណែ​ត គោរព​វិញ្ញាណ​ក្ខ័​ន្ត ជនរងគ្រោះ​ស្លាប់​ដោយសារ​ការ​បំផ្ទុះ​គ្រាប់បែក នៅ​បារាំង​