Valencia ​អាច​បញ្ចប់​ភាព​ខ្លាំង​របស់ Barca ​បាន​អត់​យប់​នេះ?

Valencia ​អាច​បញ្ចប់​ភាព​ខ្លាំង​របស់ Barca ​បាន​អត់​យប់​នេះ?

ក្រុម Valencia ​នឹង​ត្រូវ​បើក​កីឡដ្ឋាន​ Mestalla ​របស់​ខ្លួន​ទទួល​ស្វាគមន៍​ក្រុម​កំពុង​ឡើង​ជើង​ខ្លាំង Barcelona ​នា​ម៉ោង​២​រំលង​អាធ្រាត្រ​យប់​នេះ ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​សប្ដាហ៍​ទី​១៤។ ចាំ​មើល​ក្រុម Valencia ​ដែល​ទើប​តែ​តែងតាំង Gary Neville ​ធ្វើ​ជា​អ្នក​ចាត់ការ​ថ្មី​នោះ អាច​ពង្រឹង​ក្រុម​នឹង​ធ្វើ​អ្វី​ក្រុម​អ្នក​មាន​បុណ្យ​បាន​ឬ​ក៏​អត់?

 

Valencia ​អាច​បញ្ចប់​ភាព​ខ្លាំង​របស់ Barca ​បាន​អត់​យប់​នេះ?

 

ជើង​កីឡាករ

 

ម្ចាស់​ផ្ទះ Valencia ​មាន​កីឡាករ​របួស​និង​ជាប់​បម្រាម​ច្រើន​ក្នុង​ប្រកួត​យប់​នេះ គឺ Javi Fuego ​និង​ Joao Cancelo ​មិន​បាន​ចូល​លេង​ដោយសារ​ជាប់​បម្រាម​កាត​លឿង​ពេល​ប្រកួត​ជាមួយ Sevilla ​កាល​ពី​សប្ដាហ៍​មុន។ ចំណែក​ឯ Sofiane Feghouli , Alvaro Negredo ​និង​ Shkodran Mustafi ​សុទ្ធតែ​មាន​របួស ចូល​លេង​មិន​បាន​ដូច​គ្នា។ ដូច្នេះ​ជម្រើស​១១​នាក់​ដំបូង​របស់​ក្រុម​លោក Neville ​អាច​ជា Ryan , Santos , Gaya , Orban , Abdennour , Parejo , Danilo , Perez , Mina , Vezo ​និង​ Alcacer ។

 

ចំពោះ​ក្រុម​ភ្ញៀវ Barcelona ​វិញ ខ្សែ​ការពារ​ Jeremy Mathieu ​កំពុង​មាន​របួស​មិន​អាច​ចូល​លេង​បាន​ទេ ខណៈ​ដែល​អ្នក​ចាំ​ទី Marc-Andre ter Stegen ​វិញ ក៏​ដួច​គ្នា​ដែរ អាច​អវត្តមាន​ចំពោះ​ប្រកួត​យប់​នេះ។ ដូច្នេះ​ជម្រើស​១១​នាក់​ដំបូង​អាចជា Bravo, Pique, Alves, Mascherano, Alba, Rakitic, Busquets, Iniesta, Suarez, Neymar ​និង​ Messi ។

 

ប្រវត្តិ​ជួប​គ្នា

 

៦​ប្រកួត​ចុង​ក្រោយ​រវាង​ក្រុម​ទាំង​ពីរ គឺ Valencia ​ឈ្នះ​តែ​ម្ដង​គត់ ក្រៅ​ពី​នោះ​ចាញ់​៤​និង​ស្មើ​គ្នា​ម្ដង។ ប្រកួត​ចុង​ក្រោយ​របស់​គេ​គឺ Barcelona ២-០ Valencia ​ដែល​កីឡាករ Suarez ​ជា​អ្នក​រក​បាន​គ្រាប់​បាល់​មុន បន្ទាប់​មក​ Messi  ​ជា​អ្នក​ធ្វើ​បាន​គ្រាប់​ទី​២៕

 

​ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ sportsmole