រថភ្លើង​កិន​ស្ត្រី​ម្នាក់​ដាច់​ខ្លួន​ជា​2​កំណាត់​ស្លាប់​ចោល​ប្តី​និង​កូន

រថភ្លើង​កិន​ស្ត្រី​ម្នាក់​ដាច់​ខ្លួន​ជា​2​កំណាត់​ស្លាប់​ចោល​ប្តី​និង​កូន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ដែល​ជិះ​កង់​ចេញពីផ្ទះ​ទៅ​រក​ទិញ​ម្ហូប បាន​ជួបនឹង​គ្រោះ​អកុសល​គួរ​ឱ្យ​រន្ធត់​ដោយ​ត្រូវ​រថភ្លើង​កិន​ដាច់​ជា​២​ កំណាត់​ស្លាប់​ចោល​ប្តី​ចោល​កូនស្រី​តូច​អាយុ​ទើបតែ​២​ខួប ។ ហេតុការណ៍​ដែល​ស្ទើរតែ​ស្មាន​មិន​ដល់​នេះ បាន​កើត​ទ្បើ​ង​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៣ ធ្នូ នៅ​តាម​បណ្តោយ​ផ្លូវ​រទេះភ្លើង​ទល់មុខ​តុលាការយោធា ស្ថិត​នៅ​ចំណុច​ផ្លូវ​លេខ​២០១១ ព្រំប្រទល់​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​សែន​សុខ ជិត​រោងចក្រ C7 ។

​ស្ត្រី​រង​គ្រោះ​ឈ្មោះ អ៊ុ​ន ល​ក្ខិ​ណា អាយុ​២២​ឆ្នាំ ជា​អ្នកលក់​គ្រឿងទេស ។ ប្តី​ឈ្មោះ សិ ខៅ អាយុ​៣២​ឆ្នាំ ជា​គ្រូបង្រៀន និង​មានកូន​ស្រី​តូច​អាយុ​២​ខួប ស្នាក់​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា គេ​បានឃើញ​ស្ត្រី​រង​គ្រោះ​ជិះ​កង់​តាម​ផ្លូវ​លេខ​២០១១ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។ ខណៈ​ពេល​មក​ដល់​ផ្លូវ​រទេះភ្លើង ក៏​បាន​បត់​ស្តាំ​ពី​កើត​ទៅ​លិច​វិញ រហូត​មក​ដល់​មុខ​តុលាការយោធា ក៏​មាន​រថភ្លើង​១​គ្រឿង​មាន​តែ​ក្បាល បើកបរ​ដោយ​បុរស​ម្នាក់​កាត់​ទីនោះ​យ៉ាង​លឿន​និង​ស៊ី​ផ្លេ​រ​ឮ​ៗ​ផង​ដែរ ។ ឃើញ​ដូច​នោះ​ស្ត្រី​រង​គ្រោះ​បាន​ព្យាយាម​បត់​ឆ្វេង​ឆ្លង​ផ្លូវដែក តែ​ឆ្លង​មិន​ទាន់​ផុត​ផង ក៏​ត្រូវ​រថភ្លើង​កិន​ដាច់​ខ្លួន​ជា​២​កំណាត់ ស្លាប់​ក្រោម​កង់​ដែក​រថភ្លើង​យ៉ាង​អាណោចអាធ័ម ។

ក្រោយ​ពេល​កើតហេតុ​ ប្រមាណ​កន្លះ​ម៉ោង​ទើប​គេ​ឃើញ​ប្តី​ពកូន​ស្រី​តូច​ម្នាក់​អាយុ​២​ខួប​បាន​មក ​យំសោក​បោក​ខ្លួន ឱប​សព​ប្រពន្ធ​មើលទៅ​គួរ​ឱ្យ​សង្វេគ​បំផុត ហើយ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​និង​ក្រុម​អ្នកកាសែត​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ប្រពន្ធ​គាត់​បាន​ជិះ​កង់​ទៅ​ទិញ​ម្ហូប​នៅ​ផ្សារ C7 ក្បែរ​កន្លែង​កើតហេតុ​ខាងលើ​នោះ ។ ស្រាប់តែ​មួយសន្ទុះ​ក្រោយមក​ក៏​មាន​គេ​ទូរស័ព្ទ​ប្រាប់​គាត់​ថា ប្រពន្ធ​គាត់​ត្រូវ​រថភ្លើង​កិន​ស្លាប់​បាត់​ទៅ​ហើយ ធ្វើ​ឱ្យ​គាត់​តក់ស្លុត​ក៏​បាន​ជិះ​ម៉ូតូ​ដឹក​កូន​មក​មើល ក៏​ឃើញ​សព​ប្រពន្ធ​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​ក្រោម​រថភ្លើង ។

ក្រោយ ​ពេល​កើតហេតុ សព​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​ប្តី​យក​ទៅ​ធ្វើបុណ្យ​នៅ​ឯ​គេហ​ឋាន ។​ចំណែក​រថភ្លើង​និង​អ្នក​បើក​ត្រូវ​បាន​ក្រុមហ៊ុន​រថភ្លើង​យក​ទៅ​រក្សា​ទុក ​នៅ​ក្រុមហ៊ុន ដើម្បី​ដោះស្រាយ​ជាមួយ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​តាម​ផ្លូវច្បាប់​ផង​ដែរ ៕