នៅចិន ប្រពន្ធនាំគ្នាទិញតុក្កតាសិច ឲ្យប្តី ព្រោះខ្លួនមិនអាចបំពេញ បំណងបានពេលចូល វ័យចំណាស់

ចិន៖ អាជីវកម្មផលិត តុក្កតាសិច នៅក្នុងប្រទេសចិន ក្នុងខណៈពេលថ្មីៗនេះ គេសង្កេតឃើញថា មានការរីកចម្រើនគួរឲ្យ កត់សម្គាល់ ត្បិតភរិយាមួយចំនួនធំ បានសម្រេចចិត្តទិញ តុក្កតាសិច សម្រាប់ប្តីរបស់ខ្លួន ដើម្បីបំពេញចំណងផ្លូវភេទរបស់ពួកគេ ជំនួសឲ្យវត្តមានរបស់ខ្លួនជាភរិយា នៅពេលដែលខ្លួនឈាន ចូលដល់វ័យចំណាស់ ។

នៅចិន ប្រពន្ធនាំគ្នាទិញតុក្កតាសិច ឲ្យប្តី ព្រោះខ្លួនមិនអាចបំពេញ បំណងបានពេលចូល វ័យចំណាស់

កត្តានេះហើយ ទើបបណ្តាលឲ្យមានការផ្ទុះឡើង នៃការលក់របស់អស់ទាំងនេះ នៅក្នុងទីក្រុង Xi’an ប្រទេសចិន ដែលមានហាង លក់តុក្កតាសិច ដល់ទៅជាង ២,០០០ កន្លែង ។ យោងទៅតាមលោក Feng ដែលជាម្ចាស់ហាងម្នាក់ បានឲ្យដឹងថា ហាងរបស់គាត់ លក់ដាច់បំផុតគឺត្រឹមតែចំនួន១០០ តុក្កតា តែប៉ុណ្ណោះ កាលពីឆ្នាំ១៩៩៨ ។ ប៉ុន្តែឥឡូវ គាត់អាចលក់បានដល់ ជាង១,០០០ តុក្កតា ហើយគាត់បានស្មានទុកថា ទីក្រុងមួយនេះ អាចលក់តុក្កតាសិចអស់ទាំងនេះ បានដល់ទៅចំនួន ១០,០០០តុក្កតា ឯណោះក្នុងមួយឆ្នាំ ។

លោក Feng បានបន្តទៀតថា ធម្មតាមនុស្សយើង ហាក់មានភាពអៀនខ្មាស់ច្រើន មិនចង់និយាយ ឬពិភាក្សាគ្នា អំពីរឿងការរួមរក័្ស នោះឡើយ ជាពិសេសគឺរឿងបញ្ហាផ្លូវភេទ ផ្ទាល់ខ្លួនរបស់ពួកគេ ។ ផ្ទុយទៅវិញ គាត់បានបញ្ជាក់ថា អតិថិជនផ្សេងទៀត ក៏បាននឹងកំពុងតែ ទិញនូវតុក្កតាសិច អស់ទាំងនេះដែរ ដែលក្នុងនោះ មានទាំងយុវជនទាំងឡាយដែលមិនធ្លាប់មានបទពិសោធន៍ រួមនឹងបុរសៗដែលនៅឆ្ងាយពីដៃគូរបស់ខ្លួន ឬអ្នកផ្លាស់ទីលំនៅរកការងារធ្វើ ដែលនៅតែម្នាក់ឯង ក៏មានដែរ ។ គាត់បានមាន ប្រសាសន៍បន្តទៀតថា អ្នកចូលនិវត្តន៍ជាច្រើននាក់ ក៏បានបង្វែរទំលាប់របស់ពួកគេ មកប្រើតុក្កតាសិចនេះវិញ បន្ទាប់ពីដៃគូរបស់ពួកគេ បានស្លាប់ទៅ ។

នៅចិន ប្រពន្ធនាំគ្នាទិញតុក្កតាសិច ឲ្យប្តី ព្រោះខ្លួនមិនអាចបំពេញ បំណងបានពេលចូល វ័យចំណាស់យ៉ាងណាមិញ បុរសម្នាក់ អាយុខ្ទង់៦០ឆ្នាំ ដែលមានឈ្មោះថា Zhang បាននិយាយថា នៅពេលដែល ប្រពន្ធរបស់គាត់ ឈានដល់អាយុ៥០ឆ្នាំ ប្រពន្ធរបស់គាត់បាត់បង់ចំណង់ ផ្លូវភេទបាត់ទៅហើយ ដូច្នេះប្រពន្ធរបស់គាត់ បានទិញតុក្កតាសិចមួយ សម្រាប់ឲ្យរូបគាត់តែម្តង ។

គួរបញ្ជាក់ផងដែរថា ចំពោះតុក្កតាសិចមួយចំនួន មានតម្លៃប្រមាណជាង ១៥០ដុល្លារ ចំណែកឯតុក្កតាសិច ខ្លះទៀត អាចមានតម្លៃរហូតដល់ទៅ រាប់ពាន់ដុល្លារឯណោះ ៕

នៅចិន ប្រពន្ធនាំគ្នាទិញតុក្កតាសិច ឲ្យប្តី ព្រោះខ្លួនមិនអាចបំពេញ បំណងបានពេលចូល វ័យចំណាស់នៅចិន ប្រពន្ធនាំគ្នាទិញតុក្កតាសិច ឲ្យប្តី ព្រោះខ្លួនមិនអាចបំពេញ បំណងបានពេលចូល វ័យចំណាស់នៅចិន ប្រពន្ធនាំគ្នាទិញតុក្កតាសិច ឲ្យប្តី ព្រោះខ្លួនមិនអាចបំពេញ បំណងបានពេលចូល វ័យចំណាស់

សូមទស្សនា វីដេអូខាងក្រោម៖ 

ប្រភព៖

ដោយ៖ កុសល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត