ឈឺក្បាល ពេល​មាន​ផ្ទៃពោះ ៖ មូលហេតុ និង​ដំណោះស្រាយ​

ឈឺក្បាល ពេល​មាន​ផ្ទៃពោះ ៖ មូលហេតុ និង​ដំណោះស្រាយ​

​ការឈឺ​ក្បាល អំឡុង​ពេល​មាន​ផ្ទៃពោះ ឧស្សាហ៍​កើតមាន លើ​ស្ត្រី​ជាច្រើន​នាក់​។ ប្រសិនបើ​អ្នក មាន​ក្តីកង្វល់​ទាក់ទង​នឹង​បញ្ហា​នេះ អត្ថបទ​របស់​យើង ប្រហែលជា​អាច​ជួយ​អ្នក​បាន​។

​តើ​មូលហេតុ​អ្វី​ខ្លះ ដែល​អាច​ធ្វើឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ ចេះ​តែ​ឧស្សាហ៍​ឈឺក្បាល​។ តើ​អ្នក​គួរ​ធ្វើ​ដូចម្តេច ប្រសិនបើ​អ្នក​មិន​ចង់​លេបថ្នាំ បំបាត់​ការឈឺ​ចុកចាប់​?

​មូលហេតុ​ដែល​អាច​កើតមាន​
​- ការឈឺ​ក្បាល​អំឡុងពេល​មាន​ផ្ទៃពោះ អាច​កើតឡើង​ដោយសារតែ ការផ្លាស់ប្តូរ​អ័រម៉ូន នៅក្នុង​រាងកាយ​ស្ត្រី​។​
​- ការខ្វះ​ជាតិ​ទឹក ឬ​ជាតិ​ស្ករ ក៏​ជា​មូលហេតុ​ចម្បង នៃ​ការឈឺ​ក្បាល​នេះ​ផង​ដែរ​។​
- ​ស្ត្រេ​ស និង​បញ្ហា​សុខភាព​ជា​ច្រើន​ទៀត សុទ្ធ​ជា​មូលហេតុ​ទាំងអស់​។​

​វិធី​ដោះស្រាយ​
•​    ​ញ៉ាំ​អាហារ​តិចៗ ឲ្យបាន​ញឹកញាប់​
•​    ​ផឹកទឹក​ឲ្យបាន​ច្រើន ដើម្បី​ការពារ​ការខ្វះ​ជាតិ​ទឹក​
•​    ​ធ្វើ​ចិត្ត​ឲ្យ​សប្បាយរីករាយ​
•​    ​សម្រាក​ឲ្យបាន​ច្រើន ពេល​អ្នក​មាន​អារម្មណ៍​ថា អស់កម្លាំង​
•​    ​ស្ទី​ម ឬ​សូ​ណា​បន្តិច​បន្ទួ​ច ដើម្បី​បញ្ចេញ​ជាតិពុល​
•​    ​ព្យាយាម​រស់នៅ​ក្នុង​បរិស្ថាន​ល្អ ដូចជា កន្លែង​មាន​ខ្យល់អាកាស​បរិសុទ្ធ គ្មាន​ខ្យល់ពុល និង​សម្លេង​រំខាន​ជា​ដើម​។​

​ប្រសិនបើ​វិធីសាស្ត្រ​ខាងលើនេះ មិន​ទទួលបាន​ជោគជ័យ​ទេ ចូរ​សាកល្បង​ញ៉ាំ​ថ្នាំ​បំបាត់​ការឈឺចាប់ ដែល​គ្រូពេទ្យ​បាន​ណែនាំ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។