លោក ហ៊ុន ម៉ាណែត​៖ មិន​ដែល​គិត​ថា​នឹង​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​ឲ្យ​ទេ​

លោក​ ហ៊ុន ម៉ាណែត ​កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន​ បាន​ឲ្យ​វិទ្យុ​បារាំង​ដឹង​កាល​ពី​ថ្ងៃ​ទី​៣​ ខែ​ធ្នូ​ថា ​លោក​មិន​ដែល​គិត​ថា​នឹង​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត​នោះ​ទេ។ ​ការ​បញ្ជាក់​របស់​លោក​បែប​នេះ ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​ពេល​ដែល​មតិ​សាធារណៈ​បាន​ចាត់​ទុក​រូប​លោក​ និង​លោក​ ហ៊ុន ម៉ានី កំពុង​តែ​មាន​ប្រជាប្រិយ​ភាព​នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា។ ​