សន្និសីទថ្នាក់រដ្ឋមន្រ្តីការងារ និងមុខរបរ អាស៊ី-អ៊ឺរ៉ុប លើកទី៥ ស្តីពីការអភិវឌ្ឍ សង្គមប្រកបដោយនិរន្តរភាព នៅអាស៊ី និងអ៊ឺរ៉ុប

ភ្នំពេញ៖  រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការ ក្រសួងការងារ និង    បណ្តុះបណ្តាលវិជ្ជាជីវៈ  អូស្មាន ហាស្សាន់  បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមសន្និសីទ ថ្នាក់រដ្ឋមន្រ្តីការងារ និងមុខរបរ អាស៊ី-អ៊ឺរ៉ុប លើកទី៥ ស្តីពីការអភិវឌ្ឍសង្គម ប្រកបដោយចីរភាពនៅអាស៊ី និងអ៊ឺរ៉ុប  នៅទីក្រុង សូហ្វីយ៉ា ប្រទេសប៊ុលហ្គារី ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ០៣-០៤ ខែធ្នូ ឆ្នាំ២០១៥។ 

សន្និសីទនេះបាន ផ្តល់ឱកាសដ៏ល្អ ដើម្បីផ្លាស់ប្តូរទស្សនៈទៅលើ ថាតើកិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការរបស់កម្ពុជា នៅក្នុងក្របខណ្ឌអាស៊ី-អ៊ឺរ៉ុប អាចចូលរួមចំណែកទៅដល់កិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីការអភិវឌ្ឍន៍ប្រកបដោយថីរភាព និងការលុបបំបាត់ភាពក្រីក្រ យ៉ាងដូចម្តេច។ បន្ថែមពីនេះ ក៏បង្កលទ្ធភាពឱ្យកម្ពុជាអាចឆ្លុះបញ្ចាំងពីកិច្ចប្រឹងប្រែង ជាលក្ខណៈពហុភាគី និងអន្តរជាតិក្នុងបរិបទ ILO, UN, OECD, G20 និងG7 ក្នុងការ ជំរុញគោលនយោបាយមុខរបរ និងសង្គម រួមទាំងការងារយុវជន សង្វាក់ផ្គត់ផ្គង់ និងការវិនិយោគ លើការកសាងសមត្ថភាពធនធានមនុស្ស។ សន្និសីទ បានកំណត់យកប្រធានបទ (ឆ្ពោះទៅរកការអភិវឌ្ឍសង្គមប្រកបដោយ ចីរភាព នៅក្នុងតំបន់អាស៊ី និងអឺរ៉ុប៖ ទស្សនវិស័យរួមសម្រាប់ការងារសមរម្យ និងកិច្ចគាំពារសង្គម)។

កិច្ចពិភាក្សាបានផ្តោតទៅលើបញ្ហាចំនួន៣ ដើម្បីដាក់ជារបៀបវារៈនៃកិច្ចសហប្រតិបត្តិរវាងអាស៊ី និងអឺរ៉ុប៖ ១-បញ្ហាប្រឈម និងកាលានុវត្តភាពក្នុងការធ្វើឱ្យប្រសើរឡើងនូវលទ្ធផល នៃទីផ្សារការងារសម្រាប់       យុវជននៅក្នុងតំបន់អាស៊ី និងអឺរ៉ុប។ ២-ឆ្ពោះទៅរកការងារសមរម្យ និងទីកន្លែងធ្វើការកាន់តែមានសុវត្ថិភាព នៅក្នុងសង្វាក់ផ្គត់ផ្គង់ជាសកល ដោយលើកកម្ពស់កាន់តែខ្ពស់ថែមទៀតនូវស្តង់ដាការងារ និងសង្គមក្នុងបរិបទអាស៊ី និងអឺរ៉ុប។ ៣-ការវិនិយោគក្នុងកិច្ចគាំពារសង្គមដើម្បីលើកកម្ពស់នូវការរីកចំរើន និងការអភិវឌ្ឍសង្គមប្រកបដោយ    ចីរភាពសម្រាប់ទាំងអស់គ្នានៅក្នុងតំបន់អាស៊ី និងអឺរ៉ុប។ នៅក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្រ្តីអមប្រតិភូ  បានថ្លែងនូវបទអន្តរាគមន៍ដោយបានសំដែងនូវ ការគាំទ្រ និងស្វាគមន៍យ៉ាងខ្លាំងរបស់កម្ពុជាចំពោះ គំនិតផ្តួចផ្តើមក្នុងការលើកកំពស់ កិច្ចសហប្រតិបត្តិការរវាងអាស៊ី និង  អឺរ៉ុបសំដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវទីផ្សារការងារសម្រាប់យុវជន។

បន្ថែមពីនេះ កម្ពុជាបានរៀបចំរួចរាល់ហើយ នូវក្របខណ្ឌគុណវុឌ្ឍជាតិ ដាក់ឱ្យដំណើរការនូវកម្មវិធីស្ពានចម្លង សម្រាប់ សិស្សដែលបោះបង់សាលាមានឱកាសចូលរៀនវិជ្ជាជីវៈ បង្កើតប្រព័ន្ធព័ត៌មានអប់រំ បណ្តុះបណ្តាល និងវិជ្ជាជីវៈ បង្កើតឱ្យមានយុទ្ធសាស្រ្តកិច្ចគាំពារសង្គមសម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះ អនុវត្តនូវកម្មការងារសមរម្យរបស់អង្គការ ILO រៀបចំនូវនីតិវិធី និងលក្ខណៈវិនិច្ឆ័យសម្រាប់គណនាប្រាក់ឈ្នួលអប្បបរិមាដ៏ល្អ   រៀបចំកម្មវិធីគ្រប់គ្រងពលករទេសន្តប្រវេសន៍ ស្វែងរកទីផ្សាការងារនៅក្រៅប្រទេស និងចុះអនុស្សរណៈជាមួយប្រទេសទទួលដើម្បីការងារ សិទ្ធិ និងផលប្រយោជន៍របស់ពលករទេសន្តប្រវេសន៍។

កម្ពុជា កំពុងបន្តកិច្ចសហប្រតិបត្តិការណ៍ទ្វេរភាគី និង          ពហុភាគីជាមួយបណ្តាប្រទេសនានាសំដៅសម្រេចបាននូវផលប្រយោជន៍ រួមគ្នា ជាពិសេសកិច្ចប្រឹងប្រែង ក្នុងការអភិវឌ្ឍន៍សង្គមប្រកប ដោយថីរភាព។