សម្ដេច​ក្រុមព្រះ៖ សម្ដេច ហ៊ុន សែន ជាអ្នកនាំ​មកនូវ​ របប​រាជានិយម​ពិត​ប្រាកដ​

កំពង់ចាម៖ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ មានព្រះបន្ទូលថា របបរាជានិយម បានវិលមកកម្ពុជាវិញ ដោយសារតែគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីទី២ ក្នុងអាណត្តិទី១ ក្រោយការផ្ដួលរំលំរបស់ លន់ នល់។

សម្ដេចក្រុមព្រះក៏បានលើកឡើង អំពីគុណបំណាច់របស់ គណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែនតែម្តង ថាបាននាំមកនូវរបបរាជានិយមឡើងវិញ ក្រោយពីបានផ្តួលរំលំដោយរបបលន់ នល់ នោះ ។ មិនតែប៉ុណ្ណោះសម្តេចតេជោ ហ៊ុន សែននិងសម្តេចក្រុមព្រះផ្ទាល់គឺជាអ្នកបានធ្វើ ឲ្យប្រទេសជាតិមាតុភូមិ មានសុខសន្តិភាព រហូតដល់សព្វថ្ងៃនេះ។ នេះបើតាមបន្ទូលរបស់សម្ដេច ក្រុមព្រះនៅក្នុងឱកាស សំណេះសំណាល សិស្សានុសិស្ស ស្ថិតនៅភូមិអូដា ឃុំមាន ស្រុកព្រៃឈ ខេត្តកំពង់ចាម នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៥នេះ។

ព្រះអង្គមានព្រះបន្ទួលបន្ថែមថា “ខ្ញុំជាមួយ និងសម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន នៅទីក្រុវវៀងច័ន្ទ ខ្ញុំប្រាប់សម្ដេច ចែកអំណាចរួចហើយ សម្ដេចជួយខ្ញុំម្ដងវិញ សម្ដេចសូមជួយខ្ញុំ នរោត្តម រណឫទ្ធិនាំមកជូនជាតិ វិញនូវរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញដែល លន់ នល់បានកំទេចចោលនេះ ត្រង់ហ្នឹងហើយ ដែលខ្ញុំត្រូវតែនិយាយ ប្រវត្តិសាស្រ្តជាក់ស្ដែង របស់ព្រះរាជាណាចក្រកម្ពុជា គាត់(សម្ដេចតេជោ ហ៊ុន សែន) ថាថ្វាយ”។

ក្នុងឱកាសនោះផងដែរ សម្ដេចក្រុមព្រះ ក៏បានធ្វើការប្តេជ្ញាចិត្តថា នឹងធ្វើការប្រមែលប្រមូល អ្នករាជានិយមឡើងវិញ ដើម្បីឲ្យក្លាយជាកំលាំង នយោបាយជាតិរួមគ្នា ជាមួយថ្នាក់ដឹកនាំសព្វថ្ងៃនេះ ដើម្បីដោះស្រាយបញ្ហា នាពេលបច្ចុប្បន្ន ដែលកំពុងតែកើត មាននៅក្នុងសង្គមកម្ពុជា៕