មេនូឡាយហ្វ៍ បរិច្ចាគ​ថវិកា​​ ២៥.០០០ដុល្លារ ទៅកាន់​មន្ទីរពេទ្យ​កុមារ​ អង្គរខេត្តសៀមរាប​

សៀមរាប៖ ក្រុមហ៊ុន មេនូឡាយហ្វ៍ បានបរិច្ចាគថវិការ បស់ក្រុមហ៊ុនប្រមាណ ២៥.០០០ដុល្លាអាមេរិក ឲ្យទៅមន្ទីរពេទ្យកុមារ អង្គរខេត្តសៀមរាប ដែលជាមន្ទីរពេទ្យផ្តល់ ការព្យាបាលជម្ងឺឲ្យកុមារ កម្ពុជាដោយឥតគិតថ្លៃ។ ការប្រគល់ថវិកានេះ បានធ្វើឡើងនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៥ ស្របពេលដែល គណៈកម្មធិការជាតិអូឡំាពេជ្រ បាននឹងប្រារព្ធទិវា រត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងនៅ អង្គរវត្តលើកទី២០ នៅថ្ងៃទី០៦ ស្អែកនេះ។

លោក Roy Gori ប្រធានអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន មេនូឡាយហ្វ៍ ប្រចាំតំបន់អាស៊ី បានមានប្រសាសន៍ថា “ក្រុមហ៊ុន មេនូឡាយហ្វ៍ កំពុងបន្តជួយប្រជាសហគមន៍ នៅទូទាំងតំបន់អាស៊ីរយៈពេលជាច្រើន ឆ្នាំមកហើយតាមរយៈសកម្មភាពមនុស្សធម៌ផ្សេងៗ។ យើងពិតជាមានក្តីសោមនស្សរីករាយក្នុងការគាំទ្រមន្ទីរពេទ្យ កុមារអង្គរ ដែលបានផ្តល់ការព្យាបាលឲ្យកុមារកម្ពុជាជាង១.៥លាននាក់ចាប់តាំងពីឆ្នាំ១៩៩៩មក”។

លោក វេជ្ជបណ្ឌិត ងួន ចាន់ភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះ ក្រុមហ៊ុន មេនូឡាយហ្វ៍ សម្រាប់ការបរិច្ចាគដ៏សប្បុរសនេះ។ ជារៀងរាល់ឆ្នាំ ពួកយើងជួយព្យាបាលកុមារកម្ពុជា ជាង១៥០.០០០នាក់។ គោលដៅរបស់មន្ទីរពេទ្យ គឺផ្តល់ការព្យាបាលជម្ងឺ ដោយឥតគិតថ្លៃសម្រាប់ កុមារកម្ពុជាដែលពុំមាន លទ្ធភាពក្នុងការចំណាយ ថ្លៃព្យាបាល ក៏ដូចជាផ្តល់ការបណ្តុះបណ្តាល ដល់បុគ្គលិកសុខាភិបាលកម្ពុជា”។

លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងជានាយកចាត់ការទូទៅ របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ (ខេមបូឌា) មានប្រសាសន៍ថា “ការគាំទ្រមន្ទីរពេទ្យកុមារអង្គរ ឆ្លុះបញ្ចាំងអំពីឆន្ទះ របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ក្នុងការជួយ ក្រុមគ្រួសារ នៅកម្ពុជាក៏សាងអនាគតដ៏ប្រសើរមួយ ពីព្រោះកុមារគឺជាទំពាំង ស្នងឬស្សីរបស់យើង”៕