ខ្មាន់កាំភ្លើង​ម្នាក់​ ចាប់ជំរិត​ពលរដ្ឋ​អូស្ត្រាលី​​ ២នាក់​ នៅហាង​លក់នំ ​នាទីក្រុងមែលប៊ើន

មែលប៊ើន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៥ ថា កាលពីព្រឹកថ្ងៃសៅរ៍នេះ មានក្មាន់កាំភ្លើងមួយរូប បានចាប់ជំរិតពលរដ្ឋអូស្ត្រាលី ចំនួន០២នាក់ នៅក្នុងហាង លក់នំមួយកន្លែង នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ដែលជាទីក្រុងធំទី២របស់ប្រទេសនេះ ។

យោងតាមមន្ត្រីប៉ូលិសនៅក្នុងតំបន់ បានបញ្ជាក់ថា បុរសដែលជាខ្មាន់កាំភ្លើង ជាមួយកាំភ្លើងមួយដើម បានគំរាមស្ត្រីម្នាក់ ជាចំណាប់ក្មាំង នៅវេលាម៉ោងប្រមាណ ៧ និង ៤៥ នាទី ហើយករណី នៃការវាយប្រហារ ក្នុងនាមជាភេរវករនេះ មិនទាន់មានភស្តុតាង បញ្ជាក់ច្បាស់នៅឡើយទេ ។

ដោយគេគ្រាន់តែដឹងងថា នៅតំបន់បរិវេណហាងលក់នំនោះ នៅផ្លូវ Point Nepean និងផ្លូវOzone  ត្រូវបានគេហ៊ុព័ទ្ធ ។ តាមសាក្សីមួយចំនួន បានលើកឡើងថា ក្មាន់កាំភ្លើងនោះ ទំនងជាអ្នកជំនួញម្នាក់ ដែលដៃគូ នៃអ្នកចំណាប់ក្មាំងម្នាក់ និងមានជម្លោះ ជាមួយគ្នា៕