អាម៉េរិក ខកខាន​ការបាញ់​បង្ហោះ​ យានអវកាស នាំស្បៀង​ទៅកាន់​ ស្ថានីយ​អវកាស​ ដោយ​សារ​អាកាសធាតុ​ មិនអំណោយ​ផល​

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៥ថា ទីភ្នាក់ងារអវកាសសហរដ្ឋអាម៉េរិក (NASA) បានប្រកាសផ្អាកការបាញ់បង្ហោះ យានអវកាសនាំស្បៀង ទៅកាន់ស្ថានីយ អវកាសអន្តរជាតិ (ISS) ដោយផ្អែកលើស្ថានភាព មិនអំណោយផល សម្រាប់ការបង្ហោះ នៅថ្ងៃសុក្រ ម្សិលមិញនេះ ។

អង្គការ ណាសា បានបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលខកខានក្នុងការបញ្ជូនយានអវកាស នាំស្បៀងទៅកាន់ ISS នោះ ។ អង្គការដដែលនេះ បានអះអាងថា "ដោយសារតែកាលពីថ្ងៃសុក្រម្សិលមិញ អាកាសធាតុ មិនល្អទាល់តែសោះ សម្រាប់ការបាញ់បង្ហោះឡើង" ។

តាមរយៈយានអវកាសនាំស្បៀងមួយ ឈ្មោះថា ATK's Cygnus ក្រុមអ្នកវិទ្យាសាស្ត្រអាម៉េរិក គ្រោងនឹងបាញ់បង្ហោះទៅកាន់ទៅលំហពីរដ្ឋផ្លរីដា ។ គេបានដឹងថា តាមពិតទៅ យាននាំស្បៀង ត្រូវបានគេគ្រោងបង្ហោះឡើង នៅវេលារសៀល ថ្ងៃព្រហស្បតិ៍ តែដោយសារ ពពកក្រាស់ពេក មិនអាចធ្វើទៅរួច ក៏ពន្យាពេលមកធ្វើការបាញ់ បង្ហោះនៅម៉ោងប្រមាណ ៥និង ១០នាទីល្ងាចថ្ងៃនេះវិញ តែតាមមើលទៅការបាញ់បង្ហោះមិនទាន់ប្រាដកជាក់ នៅឡើយទេ ព្រោះឱកាសក្នុងការបញ្ជូន យានអវកាស មានប្រមាណ៣០ ភាគរយប៉ុណ្ណោះ ។ ប្រហែលជាព្រឹកថ្ងៃអាទិត្យស្អែក អាចមានអំណោយផលល្អសម្រាប់អាកាស ។

គេបានដឹងថា យានអវកាសនាំស្បៀងនេះ នឹងនាំទៅជាមួយនូវសម្ភារៈ ប្រើប្រាស់ ដែលមានទម្ងន់៣.៥០០គីឡូក្រាម ក្នុងនោះ មានស្បៀងអាហារ រួមទាំងមានអំណោយ សម្រាប់បុណ្យ Christmasផងដែរ ទៅដល់ស្ថានីយ អវកាសអន្តរជាតិ ៕

  • អាម៉េរិក ខកខាន​ការបាញ់​បង្ហោះ​ យានអវកាស នាំស្បៀង​ទៅកាន់​ ស្ថានីយ​អវកាស​ ដោយ​សារ​អាកាសធាតុ​ មិនអំណោយ​ផល​已关闭评论
  • 275 views
  • Hide Sidebar
    A+
Publish on:2015/12/05  Category:​អន្តរជាតិ