អាជ្ញាធរខេត្ត​កំពង់ឆ្នាំង​៖ រណសិរ្ស ២​ធ្នូ គឺជា​មរតក​ដ៏​មានតម្លៃ សម្រាប់​ការអភិវឌ្ឍន៍ នាពេល​បច្ចុប្បន្ន

​កំពង់ឆ្នាំង:  អភិបាលរង​ខេត្តកំពង់ឆ្នាំង លោក ចេង ញ៉ា​ន់ បាន​បញ្ជាក់ថា ២​ធ្នូ គឺជា​មរតក​ដ៏​មានតម្លៃ សម្រាប់​ការអភិវឌ្ឍន៍​ប្រទេស នាពេល​បច្ចុប្បន្ន ដែល​មិនអាច​កាត់ថ្លៃ​បាន​។ ការ​ថ្លែង​ដូចនេះ គឺធ្វើឡើង កាលពី​ព្រឹក​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ស្រុក​កំពង់លែង ក្នុង​មិ​ទ្ទិញ​ខួប​អនុស្សាវរីយ៍ លើក​ទី​៣៧ នៃ​ថ្ងៃ​បង្កើត​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​។
​    ​
​មានប្រសាសន៍​ទៅកាន់​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស ប្រមាណ​ជា ១០០០ នាក់ នាពេលនោះ លោក​អភិបាលរង​ខេត្ត បានបញ្ជាក់​បន្ថែមទៀត​ថា កិច្ចអភិវឌ្ឍន៍ នាពេល​បច្ចុប្បន្ន លើ​គ្រប់​វិស័យ​នាពេល​ច្ចុ​ប្បន្ន គឺ​មិនអាច​កាត់ផ្តាច់​បាន​ពី​ការកកើតឡើង​នៃ​រណសិរ្ស ២​ធ្នូ នោះឡើយ ដែល​រហូតមក​ល់​ពេលនេះ មាន​អាយុកាល ៣៧​ឆ្នាំ​ហើយ​។ ថ្ងៃ​២​ធ្នូ ជា​ថ្ងៃ​បង្កើត​កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា បាន​វាយ​រំដោះទឹកដី និង​រំដោះ​អាយុជីវិត ប្រជាជន​កម្ពុជា ពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត​។ យើងទាំងអស់គ្នា បានចាត់ទុក​ថ្ងៃ ២​ធ្នូ ជា​ព្រឹត្តិការណ៍​ជាតិ​មួយ​ដ៏​សំខាន់បំផុត ចំពោះ​បុព្វហេតុ​នៃ​ការរស់រានមានជីវិត​ឡើងវិញ របស់​មាតុភូមិ​កម្ពុជា និង​ប្រជាជន​កម្ពុជា​។

​លោក​អភិបាលរង បាន​បន្តថា រណសិរ្ស​២​ធ្នូ មិន​ត្រឹមតែ​សង្គ្រោះ​យើង​ទាំង​គ្នា អោយ​រួច​ផុតពី​គ្រោះមហន្តរាយ នៃ​របប​ប្រល័យពូជសាសន៍​ប៉ុលពត​ប៉ុណ្ណោះ​ទេ រណសិរ្ស ២​ធ្នូ បាន​ជួយ​ស្តារ កសាង និង​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា អោយមាន​ការរីកចំរើន​លើ​គ្រប់​វិស័យ​ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ​នៅ​ទូទាំងប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ស​ម្តេ​តេ​ជោ ហ៊ុនសែន នាពេល​បច្ចុប្បន្ននេះ ។​

​លោក​អភិបាលរង​ខេត្ត បាន​បញ្ជាក់ថា រណសិរ្ស​២​ធ្នូ គឺជា​ប្រវត្តិសាស្ត្រ​ចារឹក​ជាប់​ក្នុង​បេះដូង ប្រជាជន​ខ្មែរ​គ្រប់រូប​។ មាន​ថ្ងៃ ២​ធ្នូ ទើប​មាន​ថ្ងៃ ៧​មករា​។ មាន​ថ្ងៃ​៧​មករា ទើប​មាន​អ្វីៗ​គ្រប់យ៉ាង​រីកចម្រើន​គ្រប់​វិស័យ​ដូច​សព្វថ្ងៃនេះ​។

​លោក ចេង ញ៉ា​ន់ បានលើកឡើង​ទៀតថា ២ ធ្នូ ១៩៧៨ ជា​សច្ចធម៌​ប្រវត្តិសាស្ត្រ​កម្ពុជា ដែល​គ្មាន​នរណាម្នាក់ អាច​បដិសេធ​បានឡើយ បើ​ទោះ​ពេលវេលា​បាន​កន្លងផុតទៅ អស់​រយៈពេល​ច្រើន​ឆ្នាំ​ក្តី​។ ក្នុង​កាលៈទេសៈ​ដ៏​វេទនា​នេះ គឺ​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ ដែល​បាន​ក្រោកឈរឡើង​ដឹកនាំ​ចលនា​តស៊ូ វាយ​ផ្ដួលរំលំ​របប​យង់ឃ្នង​នេះ រហូត​សម្រេចបាន​ជ័យជម្នះ​នា​ថ្ងៃ ៧ មករា ឆ្នាំ​១៩៧៩ ហើយ​បើក​ឡើង​ទំព័រ​ថ្មី នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា​៕

អាជ្ញាធរខេត្ត​កំពង់ឆ្នាំង​៖ រណសិរ្ស ២​ធ្នូ គឺជា​មរតក​ដ៏​មានតម្លៃ សម្រាប់​ការអភិវឌ្ឍន៍ នាពេល​បច្ចុប្បន្ន

អាជ្ញាធរខេត្ត​កំពង់ឆ្នាំង​៖ រណសិរ្ស ២​ធ្នូ គឺជា​មរតក​ដ៏​មានតម្លៃ សម្រាប់​ការអភិវឌ្ឍន៍ នាពេល​បច្ចុប្បន្ន

អាជ្ញាធរខេត្ត​កំពង់ឆ្នាំង​៖ រណសិរ្ស ២​ធ្នូ គឺជា​មរតក​ដ៏​មានតម្លៃ សម្រាប់​ការអភិវឌ្ឍន៍ នាពេល​បច្ចុប្បន្ន