អភិបាល​ខេត្តកំពត​បើក​សន្និសីទ​ស្តី​ពី​ការ​រៀបចំ​​កម្មវិធី​បុណ្យ​សមុទ្រ​រយៈពេល​៣​ថ្ងៃ

ខេត្តកំពត ​៖ នៅ​​សាល​ប្រជុំ​ប្រាសាទ​ព្រះ​វិ​ហារសាលា​ខេត្ត​ថ្មី កាលពី​​​ព្រឹក​ថ្ងៃ​ទី​០៥ ធ្នូ ២០១៥ មានរៀបចំ​​ធ្វើ​ស​ន្និសីទ​​សារ​ព័​​ត៌​​មាន​​​ស្តី​ពី​ការ​ត្រៀម​​រៀបចំ​បុណ្យសមុទ្រ ​ក្រោម​វត្ត​មា​ន​របស់​លោក​ខូ​យ ឃុន​ហ៊ួ​រ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​, លោក​នាក់ សុវណ្ណ​រី អភិ​បាលនៃ​គណៈ​អភិបាលក្រុង​កំពត ព្រមទាំង​​មាន​ការ​ចូលរួម​ពី​បណ្តា​អ្នក​​យក​ព័​ត៌​មាន​​ប្រចាំ​ខេត្ត​ និង​អ្នក​យកព័​ត៌​​មាន​ទូរ​ស្សន៍​ជាតិ​ និង​​​ទូរទស្សន៍​ក្នុងស្រុក​ប្រចាំ​ខេត្ត ​សរុប​ប្រមាណចំនួន​១៤​រូបផងដែរ ។

គួរបញ្ជាក់ថា ពិធីបុណ្យ​សមុទ្រ​​នឹង​ប្រព្រឹត្ត​ទៅរយៈ​ពេល​៣ថ្ងៃ គឺ​ថ្ងៃ​ទី​១១-១២ និង១៣ ធ្នូ ​២០១៥ ​​​ស្ថិត​នៅក្រុងកំពត​ ។