បង្ក្រាប​ជនសង្ស័យ​គ្រឿងញៀន៣នាក់​នៅចំណត​រថយន្ត​សូរិយាម៉ល

រាជធានីភ្នំពេញ ៖ ​ជនសង្ស័យជួញដូរ​គ្រឿង​ញៀន​៣​នាក់ ត្រូវកម្លាំងនគរបាល​ខណ្ឌដូនពេញធ្វើការ​បង្ក្រាបបាន​ ​កាល​ពី​វេលា​​ម៉ោង​០៦ព្រឹក​ថ្ងៃទី​ទី​០៥ ធ្នូ ២០១៥ ស្ថិត​នៅ​​ចំណត​រថយន្ត​​​​ផ្សារ​​សូរិយា​​ម៉​ល ក្នុងសង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌ​ដូន​ពេញ ។

ប្រភពបានឱ្យ​ដឹងថា​ ជន​សង្ស័យទាំង៣នាក់ ១-​ឈ្មោះ​គឹ​ម ហាំ​ង ​អាយុ​២៩​​ឆ្នាំ ជា​​រត់​ម៉ូតូឌុប ស្នាក់​នៅផ្ទះ​លេខ​៤០ សង្កាត់​មនោ​រម្យ ខណ្ឌ​​៧​មក​រា ២-​​ឈ្មោះតាន់ អៀង ហៅ​ហេង ​អាយុ​២៨​ឆ្នាំ ជា​​ម​គ្គុ​ទេស​ទេសចរ ស្នាក់​នៅផ្ទះ​លេខ​៩០​អឺ​០ ផ្លូវ​១០៩ ភូមិ​០៣ សង្កាត់​​​​អូរ​ប្ញស្សី​ទី​៤ ខណ្ឌ​៧​មក​រា (​ជា​ម្ចាស់​ថ្នាំ​) ៣-​ឈ្មោះ​តេ​ង ស៊ី​ថេ​ន ហៅ​អា​ឡាន ​អាយុ​៣៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​១៨៦ ផ្លូវ​១២៨ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា ។

ចំណែក​​វត្ថុ​តាងរឹបអូសបាន​​មានម្សៅ​ក្រាម​ពណ៌.​ស​ថ្លា​​១​កញ្ចប់​ធំ និង​​១​កញ្ចប់​តូច,​​ ថ្នាំ​គ្រាប់​ព​ណ៌​ផ្កាឈូក​​០១​គ្រាប់,​ ​ថ្នាំ​គ្រាប់​ព​ណ៌ដី​ចំនួន​២​គ្រាប់, ​​ទូរស័ព្ទ​​៥​គ្រឿង, ​​ដែកកេះ​២ និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ​ចំនួន​​២​សន្លឹក​‬ ។