ប៉ូលិស​ថៃ​កំពុង​​រក​ប្រភព​ដែល​ទម្លាយ​រឿង​សម្ងាត់​ ISIS ចូល​ប្រទេស​ថៃ


ប៉ូលិស​ថៃ​កំពុង​​រក​ប្រភព​ដែល​ទម្លាយ​រឿង​សម្ងាត់​ ISIS ចូល​ប្រទេស​ថៃ

ប៉ូលិស​ថៃ​​បាន​បើ​ក​ការ​ស៊ើបអង្កេត​វែក​រក​មុខ​ជន​ដែល​ទម្លាយ​រឿង​​កំណត់​ហេតុ​ប្រភេទ «បន្ទាន់» និង «សម្ងាត់» ​អំពី​សកម្ម​ប្រយុទ្ធ ISIS ចំនួន ១០នាក់ បាន​លួច​ឆ្លង​ដែន​ចូល​ទឹក​ដី​ថៃ។ នេះ​តាម​ការ​ប្រកាស​របស់​នាយ​ស្នងការប៉ូលិស​ជាតិ​របស់​ថៃ។

 

ប៉ូលិស​ថៃ​កំពុង​​រក​ប្រភព​ដែល​ទម្លាយ​រឿង​សម្ងាត់​ ISIS ចូល​ប្រទេស​ថៃ

 

ក្នុង​កិច្ច​ប្រឹងប្រែង​ដើម្បី​លុបបំបាត់​ភាព​ភ័យខ្លាច​ លោក Chakthip Chaijinda បាន​និយាយ​ថា ប៉ូលិស​​ត្រូវ​តែ​បង្កើន​សកម្មភាព​​ប្រឆាំង​និង​រក​មុខ​អ្នក​ដែល​មាន​ទម្លាយ​ការ​សម្ងាត់​​កំណត់​ហេតុ​ប្រភេទ «បន្ទាន់» និង «សម្ងាត់» ដែល​ភ្នាក់​ងារសហព័ន្ធ​​សន្តិសុខ​​រុស្សី (FSB) ​ផ្ដល់​​​ទៅ​កាន់​អាជ្ញាធរ​ថៃ ព្រោះ​វា​អាច​បង្ក​ភាព​ភ័យខ្លាច​ដល់​ប្រជាជន។

 

​​​​​​Chakthip បាន​បន្ថែម​ថា៖ “ខ្ញុំ​ពិត​ជា​ព្រួយបារម្ភ​ប្រជាជន​ប្រហែល​ជា​មាន​ការ​ភ័យ​ព្រួយ ។ វា​ជា​រឿង​ធម្មតា​ដែល​ជនជាតិ​ស៊ីរី​​ចូល​មកកាន់​​ប្រទេស​ថៃ​ ដើម្បី​ទេសចរណ៍”។

 

លោក​បន្ត​ថា អ្នក​ដែល​ទម្លាយ​នេះ​នឹង​ត្រូវ​ប្រឈម​មុខ​ចំពោះ​ផ្លូវ​ច្បាប់​ រួម​ទាំង​បណ្តាញ​សារព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​ផង​ដែរ៕

 

ចុចអាន៖ក្រុង​មូស្គូ​ព្រមាន​ថា ​ក្រុម​ភេរវករ ISIS ១០នាក់​​ លួច​​​ចូល​ទឹក​ដី​ថៃ​ហើយ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ khaosodenglish