​​ចំនួន​យុទ្ធជន​មក​ពី​តំបន់​អាស៊ីអាគ្នេយ៍​ចូលរួម​ប្រយុទ្ធ​ជាមួយ IS


​​ចំនួន​យុទ្ធជន​មក​ពី​តំបន់​អាស៊ីអាគ្នេយ៍​ចូលរួម​ប្រយុទ្ធ​ជាមួយ IS

IS កំពុង​ព្យាយាម​បង្កើន​ឥទ្ធិពល​និង​បាន​ពង្រីក​ដែនដី​គ្រប់គ្រង​ និង​ពួកគេ​បាន​ស្វែងរក​សកម្មជន​នៅ​គ្រប់​ទិសទី ដែល​ពួកគេ​ហៅ​ថា​អ្នក​តស៊ូ​របស់​ព្រះ​ដើម្បី​សម្រេច​បុព្វហេតុ​អ៊ីស្លាម​ជ្រុលនិយម​របស់​ពួកគេ។

 

​​ចំនួន​យុទ្ធជន​មក​ពី​តំបន់​អាស៊ីអាគ្នេយ៍​ចូលរួម​ប្រយុទ្ធ​ជាមួយ IS

 

ចំនួន​នៃ​យុទ្ធជន​បរទេស​ចូលរួម​បព្វេហតុ​អ៊ីស្លាម​របស់ IS នៅ​ស៊ីរី និង​អ៊ីរ៉ាក់​មក​ពី​អាស៊ីអាគ្នេយ៍​នៅ​តែ​មាន​ការ​ខ្វែង​គំនិត​គ្នា។ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បាន​ថ្លែង​ថា​ មាន​ពលរដ្ឋ​របស់​ខ្លួន​ប្រមាណ​ជា 60 នាក់​បាន​ចូលរួម​សកម្មភាព​ជាមួយ​ក្រុម​អ៊ីស្លាម IS នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ីរី បើ​ទោះ​ការ​ប៉ាន់​ប្រមាណ​ក្រៅ​ផ្លូវការ​បាន​ដាក់​តួលេខ​ខិត​ទៅ​ជិត 200 ទៅ 300 នាក់។

 

​​ចំនួន​យុទ្ធជន​មក​ពី​តំបន់​អាស៊ីអាគ្នេយ៍​ចូលរួម​ប្រយុទ្ធ​ជាមួយ IS

 

រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​បង្ហាញ​ឱ្យ​ដឹង​ថា ប្រជាជន​ម៉ាឡេស៊ី​ជាង 100 នាក់​អាច​ធ្វើ​ប្រតិបត្តិការ​នៅ​បរទេស​ជាមួយ​ក្រុម ISIS ។ ចំណែក​រដ្ឋាភិបាល​ហ្វីលីពីន​បាន​ប៉ាន់​ប្រមាណ​ថា​ប្រជាជន​ហ្វីលីពីន​ជាង 200 នាក់​បាន​ចូលរួម​ក្រុម ISIS និង​ប្រមាណ​ជាង 100 ត្រូវ​គេ​ដឹង​ថា​បាន​ចូលរួម​ប្រយុទ្ធ​យ៉ាង​សកម្ម​ជាមួយ​ពួក​សកម្ម​ប្រយុទ្ធ ISIS។

 

រី​ឯ​ប្រទេស​សិង្ហបុរី​វិញ លោកTeo Chee Hea រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់​កាល​ពី​ខែ​កក្កដា​ថា យ៉ាង​ហោច​ណាស់​មាន​ពលរដ្ឋ​សិង្ហបុរី​ពីរ​នាក់​ត្រូវ​បាន​គេ​ដឹង​ថា​បាន​ចូលរួម​ប្រយុទ្ធ​នៅ​ក្នុង​ប្រទេស​ស៊ីរី​និង​អ៊ីរ៉ាក់ និង​ម្នាក់​ត្រូវ​បាន​ឃុំខ្លួន​ដោយ​អាជ្ញាធរ​បន្ទាប់​ពី​ការ​ប៉ុនប៉ង​ធ្វើដំណើរ​ទៅ​មជ្ឈិមបូព៌ា​ដើម្បី​ចូលរួម​ប្រយុទ្ធ​ជាមួយ​ពួក​ជីហាត។

 

សម្រួល៖ ប៊ុណ្ណារ៉ា
ប្រភព៖ aspistrategist, usaid.gov