មកមើលលក្ខណៈសម្បត្តិរបស់ Galaxy A7 (2016) ដែលទើបនឹងចេញវិញម្តងមើល

មកមើលលក្ខណៈសម្បត្តិរបស់ Galaxy A7 (2016) ដែលទើបនឹងចេញវិញម្តងមើល

Galaxy A7 (2016) ជាស្មាតហ្វូនដ៏ទំនើបជាងគេនៅក្នុងចំណោមស្មាតហ្វូនត្រកូល A របស់ក្រុមហ៊ុន Samsung សំរាប់ឆ្នាំ 2016 នេះ វាត្រូវ បានរចនាឡើងយ៉ាងស្រស់ស្អាត គួរអោយចង់ប្រើប្រាស់ វាមានរូបរាងធំ ស្តើង តែរឹងមាំដោយសារធ្វើឡើងពីលោហៈធាតុ មានបំពាក់នូវ បច្ចេកវិទ្យាស្គែនក្រយ៉ៅដៃ ស្មាតហ្វូននេះមានទំហំអេក្រង់ 5.5 អ៊ីង ជាប្រភេទ Super AMOLED capacitive ជាមួយនិងកម្រិតភាពច្បាស់ 1080 ភិចសែល ដែលអាចបង្ហាញរូបភាព វីដេអូ បានយ៉ាងច្បាស់ម៉ត់ល្អ ក្នុងកម្រិត 4K យ៉ាងរស់រវើក ពេញភ្នែក ។ Galaxy A7 (2016) បានបំពាក់នូវកាមេរ៉ាមុខទំហំ 13 មេកាភិចសែល អមជាមួយនិង LED Flash ធំមួយគ្រាប់ អាចអោយយើងថតរូបភាពបានយ៉ាងច្បាស់ល្អ ថតវីដេអូ ក្នុងកម្រិត 4K បានច្បាស់ល្អ ព្រមទាំងមានទំហំធំ ចំនែកកាមេរ៉ាមុខមានទំហំ 5 មេកាភិចសែល អាចថតរូប Selfie បានយ៉ាងច្បាស់ ល្អផងដែរ ។ ចំពោះរ៉េមវិញ មានទំហំ 3 ជីកាបៃ មេម៉ូរីក្នុងម៉ាស៊ីនមានទំហំ 16 ជីកាបៃ ថែមទាំងអាចបន្ថែមមេម៉ូរីកាតបានរហូតដល់ទំហំ 128 ជីកាបៃទៀត រីឯស៊ីភីយូវាវិញជាប្រភេទ Octa-core 1.6 GHz ដែលអាចដោនឡូតហ្គេមធំៗ កម្មវិធីធំៗ បានយ៉ាងលឿនរហ័សទាន់ចិត្ត ព្រមទាំងបើកកម្មវិធីផ្សេងៗ លែងហ្គេមអនឡាញ ហ្គេមក្រាភិចធំៗ បានយ៉ាងរលូនផងដែរ ហើយស្មាតហ្វូននេះដំណើរការដោយប្រពន្ធ័ ប្រតិបត្តិការ Android OS, v5.1.1 (Lollipop) ។

មកមើលលក្ខណៈសម្បត្តិរបស់ Galaxy A7 (2016) ដែលទើបនឹងចេញវិញម្តងមើល

  • គាំទ្រ : GSM / HSPA / LTE
  • អេក្រង់ : 5.5 inches
  • បន្ទះឈីប :
  • CPU : Octa-core 1.6 GHz
  • RAM : 3 GB
  • Memory ខាងក្នុង : 16 GB
  • Memory ខាងក្រៅៈ អាចបន្ថែមរហូតដល់ 128 GB
  • កាមេរ៉ាក្រោយ : 13 MP, 4128 x 3096 pixels, optical image stabilization, autofocus, LED flash
  • កាមេរ៉ាមុខ : 5 MP
  • ថាមពលថ្ម : Non-removable Li-Ion 3300 mAh
  • ប្រព័ន្ធប្រតិបត្តិការ : Android OS, v5.1.1 (Lollipop)
  • ពណ៌ : Various

មកមើលលក្ខណៈសម្បត្តិរបស់ Galaxy A7 (2016) ដែលទើបនឹងចេញវិញម្តងមើល

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus មកមើលលក្ខណៈសម្បត្តិរបស់ Galaxy A7 (2016) ដែលទើបនឹងចេញវិញម្តងមើល
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com មកមើលលក្ខណៈសម្បត្តិរបស់ Galaxy A7 (2016) ដែលទើបនឹងចេញវិញម្តងមើល

ចុះថ្ងៃទី 05 ខែធ្នូ ឆ្នាំ 2015 ម៉ោង ០3:30 ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ