គួរឲ្យអាសូរណាស់! ទារិកាទើបតែកើត បែរជាត្រូវទទួលការវះកាត់ ដោយសារដុំសាច់ដ៏ធំនៅគូទ

សឹង្ហបុរី៖ ទារិកាម្នាក់ទើបតែកើតបាន ១២ថ្ងៃសោះ តែបែរជាត្រូវទទួលការវះកាត់ ដោយសារ តែមានដុំសាច់ មួយដ៏ធំសម្បើម នៅនឹងគូទ។

គួរឲ្យអាសូរណាស់! ទារិកាទើបតែកើត បែរជាត្រូវទទួលការវះកាត់ ដោយសារដុំសាច់ដ៏ធំនៅគូទ
រូបភាពរបស់ទារិកានោះ និងដុំសាច់

តាមគេហទំព័របរទេសមួយបានឲ្យដឹងថា ទារិកាកំសត់ ជាកូនកាត់ ចិន-ឥណ្ឌូនេស៊ី ឈ្មោះថា Jeslyn Lim ទើបកើតបាន​ ១២ថ្ងៃ បានមកដល់ប្រទេសសឹង្ហបុរី កាលពីដើមសប្តាហ៍នេះ ដើម្បីទទួលការវះកាត់យកដុំសាច់ ដែលមានទំហំធំជាងខ្លួននោះចេញ នៅក្នុងមន្ទីរពេទ្យ The KK Women’s and Children’s Hospital (KKH)។ ការវះកាត់នេះបានធ្វើឡើង កាលពីថ្ងៃសុក្រ ទី ៤ វេលាម៉ោង ២រសៀល ម្សិលមិញនេះ និងដំណើរការ ប្រព្រឹត្ដិទៅតាមការគ្រោងទុក បើទោះបីជាត្រូវបានពន្យាពេល កាលពីថ្ងៃ ព្រហស្បត្តិ៍ ទី៣ ដោយសារនាង មានសម្ពាធឈាម ចុះខ្សោយ ក៏ដោយ។

គួរឲ្យអាសូរណាស់! ទារិកាទើបតែកើត បែរជាត្រូវទទួលការវះកាត់ ដោយសារដុំសាច់ដ៏ធំនៅគូទ

គួរបញ្ជាក់ផងដែរថា Jeslyn មានជម្ងឺដ៏កម្រមួយ ដែលគេស្គាល់ឈ្មោះថា Sacrococcygeal Teratoma (SCT) ជាដុំសាច់ម្យ៉ាង ដែលចេញជារូបរាងរួចរាល់ទៅហើយ មុនពេលដែលទារិកានេះចាប់កំណើតមក និង កើតមានមួយ ក្នុងចំណោមទារកចាប់កំណើត ៣៥,០០០ ទៅ ៤០,០០០ នាក់។ ជាធម្មតា ទម្ងន់របស់ទារក ដែលទើបនឹងកើត គឺមាន ប្រហែល ៣,៥គីឡូក្រាម តែ Jeslyn មានទម្ងន់ដល់ទៅ ៧,៣គីឡូក្រាម ដោយសារដុំសាច់ ដែលនៅត្រង់គូទរបស់ នាងនោះឯង។

យ៉ាងណាមិញ ក្រុមគ្រូពេទ្យ ក៏បានប្រាប់ឪពុកម្តាយរបស់នាងថា ការធ្វើការវះកាត់នេះ យ៉ាងហោចណាស់ត្រូវ ចំណាយពេល ៦ម៉ោង ហើយទារិកានេះ អាចមានសង្ឃឹមររស់រានមានជីវិត គឺ ៨០ភាគរយ។ តែទោះយ៉ាងនេះក៏ដោយ ស្ថានភាពរបស់ នាង គឺពិតជាស្មុគស្មាញខ្លាំង ដោយសារនាងក៏មាន ជម្ងឺបេះដូងប្រហោង ដែលធ្វើឲ្យកាត់បន្ថយការ ដឹកនាំអុកស៊ីសែន ដើម្បីទៅផ្គត់ផ្គង់ ឲ្យខួរក្បាល​ សរីរាង្គ និងជាលិកា ផងដែរ។ ម្យ៉ាងវិញទៀត ទំហំដុំសាច់ដែលធំនោះ គឺកើតឡើងដោយសារ ជាលិការឹង ដែលបានចិញ្ចឹមដោយឈាម ទើបធ្វើឲ្យមាន សម្ពាធកាន់តែខ្លាំង ដល់បេះដូងរបស់នាងថែមទៀតផង៕

គួរឲ្យអាសូរណាស់! ទារិកាទើបតែកើត បែរជាត្រូវទទួលការវះកាត់ ដោយសារដុំសាច់ដ៏ធំនៅគូទ
គួរឲ្យអាសូរណាស់! ទារិកាទើបតែកើត បែរជាត្រូវទទួលការវះកាត់ ដោយសារដុំសាច់ដ៏ធំនៅគូទ
គួរឲ្យអាសូរណាស់! ទារិកាទើបតែកើត បែរជាត្រូវទទួលការវះកាត់ ដោយសារដុំសាច់ដ៏ធំនៅគូទ

ប្រភព៖

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

  • គួរឲ្យអាសូរណាស់! ទារិកាទើបតែកើត បែរជាត្រូវទទួលការវះកាត់ ដោយសារដុំសាច់ដ៏ធំនៅគូទ已关闭评论
  • 679 views
  • Hide Sidebar
    A+
Publish on:2015/12/05  Category:ប្លែកៗ