ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បំពាក់គ្រឿង ឥស្សរយយស យោធភូមិភាគទី៧ កងទ័ព ប្រជាជនវៀតណាម

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្រ្តីការពារជាតិ ក្នុងឱកាសនៃដំណើរទស្សនកិច្ច ចូលរួមខួបអនុស្សាវរីយ៍លើកទី៧០ នៃថ្ងៃបង្កើត កងកម្លាំងប្រដាប់អាវុធ យោធភូមិភាគទី៧ កងទ័ពប្រជាជន វៀតណាម បានបំពាក់បំពាក់ គ្រឿងឥស្សរយយស្សរបស់ សាធារណរដ្ឋប្រជាធិប តេយ្យ ប្រជាមានិតឡាវ ជូនដល់អង្គភាពយោធភូមិ ភាគទី៧ កងទ័ពប្រជាជនវៀតណាមផងដែរ។

យោងតាមគេហទំព័រ ក្រសួងការពារជាតិបានឲ្យដឹងថា ក្នុងឱកាសអញ្ជើញចូលរួមអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៧០ នៃថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធ យោធភូមិ ភាគទី៧ កងទ័ពប្រជាជន វៀតណាម គណៈប្រតិភូអមដំណើរ នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មានប្រតិភូ ជាន់ខ្ពស់ក្រសួង ការពារជាតិកម្ពុជាជាច្រើន  រួមមាននាយឧត្តមសេនីយ៍ នាងផាត រដ្ឋលេខាធិការ ក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ មាស សូភា អគ្គមេបញ្ជាការរង ខភម និង ជាមេបញ្ជាការ កងទ័ពជើងគោក, នាយឧត្តមសេនីយ៍ សៅសុខា អគ្គមេបញ្ជាការរង ខភម និងជាមេបញ្ជាការកង រាជអាវុធហត្ថលើផ្ទៃប្រទេស, នាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរង ខភម ព្រមទាំងនាយទាហាន ជាន់ខ្ពស់ក្នុងក្រសួងការជាតិ អគ្គបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស  មេបញ្ជាការ មេបញ្ជាការង នៅតាម បណ្តាយោធភូមិភាគ ក្នុង ខភម  និងនាយនគរបាលជាតិ ជាច្រើនរូបបានអញ្ជើញទៅ ចូលរួមក្នុងពិធីអបអរសាទរនាឪកាសនោះផងដែរ។ នៅក្នុងពិធី អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧០ ថ្ងៃបង្កើតកងកំលាំងប្រដាប់ អាវុធយោធភូមិភាគ ទី ៧ កងទ័ពប្រជាជនវៀតណាម នាឪកាសនោះ ក៏មានវត្តមាន ចូលរួមពី លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិង អធិការកិច្ច រួមទាំងការចូលរួមពីមន្រ្តីរាជការខេត្ត  នាយទាហាន ខភម នៅតាម បណ្តាខេត្តមួយ ចំនួនដែលមានព្រំដែន ជាប់និងប្រទេសវៀតណាម ផងដែរ ។ ដោយលែកនៅខាងយោធភូមិភាគទី ៧ កងទ័ពប្រជាជនវៀតណាម ដែលជាម្ចាស់ផ្ទះ ក្នងការរៀបចំពីធីអបអរសាទរ ខួបអនុស្សាវរីយ៍ លើក ទី ៧០ ថ្ងៃបង្កើតកងកំលាំងប្រដាប់អាវុធយោធភូមិភាគទី ៧ កងទ័ព ប្រជាជនវៀតណាម មានការអញ្ជើញចូលរួមពី ឥស្សរជនជាន់ខ្ពស់ដែល ជាអតីតថ្នាក់ដឹកនាំ បក្ស រដ្ឋាភិបាល កងទ័ពប្រជាជនវៀតណាម  និង អតីតយុទ្ធជនកងទ័ព ប្រជាជនវៀតណាម ដែលបានធ្លាប់ឆ្លងកាត់ ការប្រយុទ្ធ តស៊ូ ក្នុងសម័យសង្រាម និង មានការអញ្ជើញ ចូលរួមពីគណៈប្រតិភូមកពីក្រសួងការពារជាតិ ឡាវផងដែរ ។

ក្នុងពិធីអបអរសារទរខួបអនុស្សាវរីយ៍លើកទី៧០ ថ្ងៃបង្កើត កងកំលាំងប្រដាប់ អាវុធយោធភូមិភាគទី ៧កងទ័ព ប្រជាជនវៀតណាម នាឪកាសនោះបានចាប់ ផ្តើមជាមួយ ការសំដែង សិល្បៈជូនគណៈអធិបតី ទស្សនាដែលបានសំដែងដោយ ក្រុមសិល្បៈកងទ័ព មកពីយោធភូមិភាគទី ៧ កងទ័ព ប្រជាជនវៀតណាម ។

គួរកត់សំគាស់ថា ក្នុងរយៈពេល ៧០ ឆ្នាំកន្លងទៅនេះ បន្ទាប់ពីបានបង្កើត កងកំលាំងប្រដាប់ អាវុធយោធ ភូមិភាគទី ៧ កងទ័ពប្រជាជនវៀតណាមរួចមក កម្មាភិបាល យុទ្ធជនក្នុងយោធភូមិភាគទី ៧ នៃកងទ័ពប្រជាជនវៀតណាមបានធ្វើពលិកម្ម  តស៊ូប្រយុទ្ធយ៉ាង អង់អាចក្លាហាន ក្នុងបុព្វហេតុការពារ ប្រឆាំង  និងសត្រូវបរទេស ដែលប៉ុនប៉ងឈ្លានពានមកលើមាតុភូមិរបស់ខ្លួន ដោយដណ្តើមបាននូវ ឯករាជ នាំមកនូវសុខសន្តិភាព ស្ថេរភាព ជូនប្រជាជនរស់នៅ ព្រមទាំងបានចូលរួម កសាង ប្រទេសវៀតណាម អោយមានការរីកចំរើនមកដល់សព្វថ្ងៃនេះ ។ក្នុងនោះ ក៏បានរំលឹកឡើង វិញផងដែរពីវីរភាពដ៏អង់អាចក្លាហានរបស់ កម្មាភិបាល យុទ្ធជន នៃកងទ័ព ប្រជាជន វៀតណាមដែលបានបូជាសាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុជួយរំដោះប្រទេស និង ប្រជាជនកម្ពុជាអោយរួចចាកផុត ពីរបបប្រល័យពូជសាស្រ្ត ប៉ុល ពត នាថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩។

ឆ្លងតាមរយៈកិច្ចសហប្រតិបត្តិដ៏ល្អរវាងប្រទេសទាំងពីរកម្ពុជា វៀតណាម បច្ចុប្បន្នកងទ័ព ប្រជាជនវៀតណាម នៅតែបន្តជួយឧបត្ថម្ភគាំទ្រដល់ ខភម ទាំងស្មារតី សំភារៈ ជាពិសេសការបណ្តុះបណ្តាល ធនធានមនុស្ស ដើម្បីរួមចំណែក លើកកំពស់សមត្ថភាព ខភម អោយបានកាន់តែរឹងមាំ ក្នុងការបំពេញភារ កិច្ចការពារ បូរណភាពទឹកដី និង ការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋកម្ពុជាអោយបាន កាន់តែល្អប្រសើរ។

នាយឧត្តមសេនីយ៍ ទៀ បាញ់  បានអញ្ជើញឡើង បំពាក់គ្រឿង ឥស្សរយយស្ស នៃព្រះរាជាណាចក្រ កម្ពុជាជូន ដល់អង្គភាពយោធភូមិភាគទី ៧ កងទ័ព ប្រជាជន វៀតណាម ដែលមានស្នាដៃឆ្នើម លើវិស័យកិច្ច សហប្រតិបត្តិការយោធា តាមរយៈការជួយឧបត្ថម្ភ គាំទ្រទាំងស្មារតី និង សំភារៈ ព្រមទាំងបានពង្រឹង ពង្រីក ចំណងសាមគ្គីភាព មិត្តភាពដ៏ល្អរវាងកងទ័ព នៃប្រទេសទាំងពីរ កម្ពុជាវៀតណាមនាពេលកន្លងមក៕

ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បំពាក់គ្រឿង ឥស្សរយយស យោធភូមិភាគទី៧ កងទ័ព ប្រជាជនវៀតណាម

ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បំពាក់គ្រឿង ឥស្សរយយស យោធភូមិភាគទី៧ កងទ័ព ប្រជាជនវៀតណាម

ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បំពាក់គ្រឿង ឥស្សរយយស យោធភូមិភាគទី៧ កងទ័ព ប្រជាជនវៀតណាម