បុរស​ស្រវឹង​​ឡប់​សតិ​ ​បាន​ដុតផ្ទះ​ខ្លួនឯង​នោះ​ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បានហើយ​

ភ្នំពេញ៖ ករណីបុរសម្នាក់ស្រវឹង មានសតិមិនគ្រប់ បានទៅដុតផ្ទះរបស់ខ្លួននោះ ត្រូវបានសម្ថកិច្ចចាប់បានហើយ  បន្ទាប់ពីទទួលពាក្យបណ្តឹង របស់ប្រពន្ឋ ឈ្មោះ សោម សុខា អាយុ៥៨ឆ្នាំ រួមទាំងកូនៗផងដែរនោះ។

សវតារឿង

សង្ស័យជំងឺ សរសៃប្រសាទ ដុតខោអាវក្នុងផ្ទះ ឆេះផ្អើល ពេញភូមិត្នោតជ្រុំ

ករណីឆេះក្នុង បន្ទប់ឡៅតឿ ក្បែរស្ថានីយវិទ្យុសំបុកឃ្មុំ ក្នុងភូមិត្នោតជ្រុំ ខណ្ឌមានជ័យ មួយចំអិនកំពីស គឺកើតចេញដោយសារ បុរសម្នាក់មានជំងឺ សរសៃប្រសាទ ដុតខោអាវក្នុងផ្ទះ បណ្តាលឲ្យឆេះ និងរបួសខ្លួនឯង។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា អគ្គិភ័យនេះឆេះបានបន្តិចក៏រលត់ទៅវិញ ដោយសារអ្នកជិតខាង និង កម្លាំងពន្លត់អគ្គិភ័យ ជួយអន្តរាគមន៍។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងទៀតថា មូលហេតុបណ្តាលមកពីបុរសម្នាក់ ក្នុងសមាជិកគ្រួសារ ដែលមាន ជំងឺសរសៃប្រសាទ ដុតខោអាវក្នុងបន្ទប់ឡៅតឿ បណ្តាលឲ្យឆាបឆេះពេញក្នុងផ្ទះ និងរបួសខ្លួនឯងផង។ ភ្លាមៗ ពេលកើតហេតុ រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង បានទៅអន្តរាគមន៍ ប៉ុន្តែប្រើប្រាស់តែពីរគ្រឿងប៉ុណ្ណោះ ក្នុង ការពន្លត់អគ្គិភ័យជាស្ថាពរ។

សូមបញ្ជាក់ថា តាមសេចក្តីរាយការណ៍ ពីភ្នាក់ងារមជ្ឈមណ្ឌលព័ត៌មានអម្ពិល បានឲ្យដឹងថា នៅម៉ោងប្រមាណ១១ ថ្ងៃត្រង់ ទី៥ ខែធ្នូ ឆ្នាំ២០១៥ នេះ ភ្លើងកំពុងឆាបឆេះក្នុងបន្ទប់ឡៅតឿមួយ ក្បែរស្ថានីយវិទ្យុសំបុកឃ្មុំ ក្នុងភូមិត្នោតជ្រុំ ខណ្ឌមានជ័យ។ សេចក្តីរាយការណ៍បានឲ្យដឹងថា ការសន្និដ្ឋានជំហានដំបូង ករណីអគ្គិភ័យនេះ កើតឡើងដោយ សារជម្លោះក្នុងគ្រួសារ សមាជិកក្នុងផ្ទះបានយកខោអាវដុតនៅក្នុងបន្ទប់ឡៅតឿ៕