ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្តរតនគិរី ប្រគល់​ផ្សារ​បាន​លុង​ជូន​ក្រុមហ៊ុន​ហេង​ដា​រា​

ភ្នំពេញ:  រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច លោកស្រី​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បាន​បញ្ជា​ឲ្យ អាជ្ញាធរ​ខេត្តរតនគិរី រៀបចំ​និង​ប្រគល់​ផ្សារ​បាន​លុង ឲ្យ​ទៅ​ក្រុមហ៊ុន​ហេង ដា​រា មុន​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៥​ខាងមុខនេះ​។​

​លោកស្រី​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានចេញ​លិខិត​ខាងលើនេះ គឺ​ដោយសារតែ​អាជ្ញាធរ​ខេត្តរតនគិរី ជាពិសេស​អភិបាលក្រុង បាន​លុង​គឺ លោក អ៊ុក សំអុល ជម្នះ​មិនបាន​អនុវត្តន៍​តាម​លិខិត​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ឲ្យ​ដោះស្រាយ​បញ្ហា​នេះ កាលពី​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៥ ។​

​យោងតាម​លិខិត​របស់លោក​ស្រី​ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច ដែល​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ស្តីទី លោក ឆេង សារឿន នៅ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៥ ផ្ញើជូន​អភិបាលខេត្ត​រតនគិរី ដែល​បាន​បញ្ជាក់ថា ករណី​ប្តឹង​របស់​ឈ្មោះ សា លៀង ជា​អ្នកវិនិយោគទុន ប្តឹង​លោក អ៊ុក សំអុល អភិបាលក្រុង​បាន​លុង​ថា បាន​បំពាន​សិទ្ធិ​វិនិយោគ​របស់គាត់ និង​បណ្តឹង​របស់​អាជីវករ​លក់ដូរ ចំនួន ២១៣​នាក់​នៅក្នុង និង​ក្រៅ​បរិវេណ​ផ្សារ​បាន​លុង ប្តឹង​សុំ​ដោះដូរ​លោក អ៊ុក សំអុល នោះ​រាជរដ្ឋាភិបាល បានសម្រេច​ដូចខាងក្រោម ៖