បង្ហាញមុខ​ក្រុម​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​៥០នាក់​នៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​០៥ វិច្ឆិកា ២០១៥ នេះ កម្លាំង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​ប៊​ន សំអាត និង​លោក​ម៉ក់ ហុង បាន​ធ្វើការ​បង្ហាញមុខ​ក្រុម​ជនសង្ស័យ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​សរុប​ចំនួន​៥០​នាក់ ស្ថិត​នៅ​អធិ​ការ​​ដ្ឋាន​ខណ្ឌ​សែន​សុខ ដែល​កម្លាំង​ប្រមូល​បាន​ទាំង​១២​ខណ្ឌ​ ក្នុង​រា​ធានី​ភ្នំពេញ ។

ការ​បង្ហាញមុខ​ក្រុម​ជនសង្ស័យ​នេះ បន្ទាប់​ពី​កម្លាំង​ចុះ​បង្ក្រាប​រយៈពេល​២​ថ្ងៃ ក្នុង​នោះ​ក៏​មាន​វត្ថុ​តាង​ដែល​ដកហូត​បាន​រួម​មាន​ថ្នាំ​ញៀន​ចំនួន​២៨៤​កញ្ចប់ និង​ទូ​ហ្គេ​ម​បាញ់​ត្រី​២៣​គ្រឿង​ផង​ដែរ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព