ល្បែងស៊ីសង​ជា​ច្រើន​វង់​ លេង​យ៉ាង​គគ្រឹកគ្រេង ក្បែរ​ប៉ុស្តិ៍​នគរបាល ​រដ្ឋបាល​ឃុំដារ​

ត្បូងឃ្មុំ៖ ប្រជាពលរដ្ឋនៅស្រុកមេមត់ បានរាយការណ៍ មកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ក្នុងពិធីសម្ភោធផ្សារ ៣យប់កន្លងទៅនេះ មានការលេងល្បែងស៊ីសង គគ្រឹកគគ្រេងនៅក្បែរប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ប្រជាពលរដ្ឋឲ្យដឹងទៀតថា បន្ទាប់ពីសម្ភោធផ្សារ ក៏មានលេងល្ខោនបាសាក់ រាល់យប់ផងដែរ ជាមួយគ្នានោះល្បែងលេង រាល់យប់ មានប្រភេទអាប៉ោង ៣ទៅ៤វង់ ខ្លាឃ្លោក និងល្បែងស៊ីសងផ្សេងទៀត សរុប

ប្រហែលជាង១០វង់ គឺលេងក្បែរប៉ុស្តិ៍នគរបាលឃុំដារ ដោយសេរី គ្មានការបង្ក្រាបនោះឡើយ។ ប្រជាពលរដ្ឋបន្តថា ក្នុងមួយយប់ៗ គេឮសូរតែប្រជាពលរដ្ឋ ដែលញានល្បែងរអ៊ូចាញ់អស់លុយជាច្រើន ក្នុងម្នាក់ៗ។ ជាងនេះទៅទៀត ល្បែងនៅចំណុចខាងលើនោះ មិនទាន់បញ្ឈប់នៅឡើយទេ គេអាចនៅបន្តលេងនៅយប់នេះ ឬក៍យប់ស្អែកទៀតផង ។

ជុំវិញពត៌មានខាងលើនេះ លោក ប៉េះ ចំរើន មេប៉ុស្តិ៍នគរបាលឃុំដារ មិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេ នៅល្ងាចថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៥នេះ ៕