សម្តេច​សខេង ណែនាំ​មន្ត្រី​ថ្នាក់ក្រោម កុំ​ឲ្យ​ធ្វើ​របាយការណ៍​ភូតភរ​

ខេត្តព្រៃវែង: នៅក្នុង​កិច្ចប្រជុំ​ស្តីពី​សកម្មភាព​ការងារ​របស់​គណៈកម្មាធិកា​រ​គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំខេត្ត​ព្រៃវែង ប្រចាំខែ​វិច្ឆិកា ឆ្នាំ​២០១៥ និង​ទិសដៅ​អនុវត្ត​បន្ត នៅ​ព្រឹក​ថ្ងៃទី​៥ ខែធ្នូ​នេះ សម្តេច​សខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ណែនាំ​ដល់​មន្ត្រី​ថ្នាក់ក្រោម កុំ​ឲ្យ​ធ្វើ​របាយការណ៍​ភូតភរ​។ នេះ​បើតាម​លោក ស សុខា តំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រៃវែង របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​កូន​របស់​សម្តេច​ក្រឡាហោម ស ខេង​។​
 
សម្តេច​ក្រឡាហោម ស ខេង បាន​លើកឡើងថា "​ការងារ ដែល​ថ្នាក់ដឹកនាំ​ប្រគល់​អោយធ្វើ គឺត្រូវធ្វើ​អោយចេញ​ជា​លទ្ធផល កុំ​ចេះតែ​សរសេរ​របាយការណ៍​ភូតភរ​។ ពីថ្ងៃ​នេះ​ទៅ គឺ​ខ្ញុំ​នឹង​ហៅ​មក​សួរ​ផ្ទាល់មាត់ ហើយ​បើ​ថា​កុហក់​ទេ កុំ​ធ្វើ​។ បើ​យើង​ធ្វើ​អ្វី គឺត្រូវធ្វើ​អោយប្រាក​ដ កុំ​បន្លំ កុំ​រត់​ភូតភរ​តាម​គ្នា​។ យើង​មិនអាច​ដើរ​និយាយ​កុហក​ប្រជាជន​បានទេ យើង​អ្នកធ្វើ ឯ​ប្រជាជន​គាត់​អ្នកមើល បើ​ឃើញ​ខុស​គាត់​ថា​ខុស​ហើយ បើ​មិន​ចង់​ខុស​គួរ​កែ​ទម្លាប់​អាក្រក់​ចេញទៅ​”​។

​លោក ស សុខា បាន​ឲ្យ​ដឹងថា ប្រសាសន៍​ណែនាំ​របស់​សម្តេច​ក្រឡាហោម ស ខេង ខាងលើនេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ ស្តីពី សកម្មភាព​ការងារ គណៈកម្មាធិការ​គណបក្ស​ខេត្តព្រៃវែង ប្រចាំខែ​វិច្ឆិកា ឆ្នាំ​២០១៥ និង​ទិសដៅ​អនុវត្ត​បន្ត កាលពី​ព្រឹក​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៥៕​

សម្តេច​សខេង ណែនាំ​មន្ត្រី​ថ្នាក់ក្រោម កុំ​ឲ្យ​ធ្វើ​របាយការណ៍​ភូតភរ​

សម្តេច​សខេង ណែនាំ​មន្ត្រី​ថ្នាក់ក្រោម កុំ​ឲ្យ​ធ្វើ​របាយការណ៍​ភូតភរ​