លោក ស សុខា ផ្តល់​អង្ករ ២​តោន និង​សំភារៈ​សិក្សា រួមទាំង​ថវិកា​ដល់​អង្គការ​សហ​ព​ន្ធ័​នារី​ពិការ

ខេត្តព្រៃវែង: លោក ស សុខា តំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រៃវែង របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​សហភាព​សហ​ព​ន្ធ័​យុវជន​កម្ពុជា ខេត្តព្រៃវែង បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ​បងប្អូន​ជនពិការ នៅក្នុង​អង្គការ​សហ​ព​ន្ធ័​នារី​ពិការ នៅ​ខេត្តព្រៃវែង កាលពី​រសៀល​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៥​។​
​    ​
នៅក្នុង​ពិធី​នោះ លោ​កស សុខា បានផ្តល់​សម្ភារៈ​សិក្សា សម្លៀកបំពាក់​សិស្ស​ចំនួន ៥២​កំ​ប្លេ សម្លៀកបំពាក់​របាំ ចំនួន ១០​កំ​ប្លេ និង​អង្ករ​ចំនួន ២​តោន រួមទាំង​សំភារៈ​មួយចំនួនទៀត និង​ថវិកា ដល់​អង្គការ​សហ​ព​ន្ធ័​នារី​ពិការ នៅ​ខេត្តព្រៃវែង​។​
​    ​
​លើសពីនេះទៅទៀត ប្រធាន​សហភាព​សហ​ព​ន្ធ័​យុវជន​កម្ពុជា ខេត្តព្រៃវែង ក៏បានផ្តល់​កំ​ព្យូ​ទ័​រ​យួរដៃ (Laptop) ចំនួន ៥​គ្រឿង និង​អង្ករ​ចំនួន ១​តោន ជា​រៀងរាល់ខែ​អង្គការ​សហ​ព​ន្ធ័​នារី​ពិការ​។​
​    ​
តំណាង​អង្គការ​សហ​ព​ន្ធ័​នារី​ពិការ បាន​ថ្លែងអំណរគុណ​ដល់​លោក ស សុខា តំណាង​រាស្ត្រ​មណ្ឌល​ខេត្តព្រៃវែង របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​សហភាព​សហ​ព​ន្ធ័​យុវជន​កម្ពុជា​ខេត្តព្រៃវែង ដែល​តែងតែ​យកចិត្តទុកដាក់​ដល់​ប​ង​ប្អូន​ជន​ពិការ និង​ជាពិសេស​បានផ្តល់​ក្តីសង្ឃឹម​ដល់​ពួកគាត់​ទៅ​ថ្ងៃ​អនាគត​៕​