ឥណ្ឌា​រងគ្រោះ​ទឹកជំនន់​ធ្ងន់ធ្ងរ​

​កាលពីពេល​ថ្មីៗ​នៅ​ទីក្រុង​ចិន​ណៃ (Chennai) នៃ​ប្រទេស​ឥណ្ឌា បានទទួល​រង​នូវ​ព្យុះភ្លៀង​ជា ច្រើន​មេសា​ជាថ្មី​ម្តងទៀត ដោយ​មុននេះ​មាន​ទឹកជំនន់​ជន់​លិច​រយៈពេល​កន្លះ​ខែ​រួចមក​ហើយដោយ​មិនទាន់ ទាំង​ស្រក​អស់​ផង ក៏​ចាប់ផ្តើម​មាន​ព្យុះភ្លៀង​ធ្លាក់​ជាច្រើន​ថ្ងៃ​ជាប់​គ្នា​បន្តទៀត​បណ្តាល​ឲ្យ​ទីក្រុង​ទាំងមូល ក្លាយទៅជា​មហាសាគរ ធ្វើ​ឲ្យ​ព្រលានយន្តហោះ និង រថភ្លើង​ត្រូវ​ផ្អាក​ដំណើការ សាលា​ត្រូវ​បិទទ្វារ ហើយ ប្រជាពលរដ្ឋនៅក្នុង​ទីក្រុង​មួយ​នេះ​ប្រមាណ​ជា ៦០ ភាគរយ គ្មាន​អគ្គិសនី​ប្រើប្រាស់ ។​

កាលពី​ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០១៥ មកនេះ ព្រលានយន្តហោះ​នៃ​ទីក្រុង​ចិន​ណៃ ចាប់ផ្តើម​ជន់​លិច ហើយ​ចំពោះ​ផ្លូវ​ពិ​សេ​សម្រាប់​យន្តហោះ​ចុះឡើង និង យន្តហោះ​កំពង់​ចត​នៅ​ស្ងៀម​ជាច្រើន​គ្រឿង​ត្រូវ ទឹក​លិច​ត្រឹមៗ​ចង្កេះ ។ សកម្មភាព​នៃ​ការហោះហើរ​ត្រូវ​ផ្អាក​ទាំងស្រុង​ដែល​រហូត​មកទល់ពេលនេះ​មាន អ្នកធ្វើដំណើរ​ប្រមាណ​ជា ៤០០ នាក់ បាន​ខកដំណើរ ។

​ដោយសារតែ​ទឹកជំនន់​ក៏​ជន់​លិច​លើ​ប្រព័ន្ធ​ធ្វើ​ចរាចរណ៍ ដូច្នេះ​បាន​បណ្តាលឱ្យ​ផ្លូវ​រថភ្លើង​នៅក្នុង ទីក្រុង​មួយ​នេះ​ចំនួន​ជាង ១០ ខ្សែ ត្រូវ​ជន់​លិច និង ត្រូវ​ផ្អាក​សកម្មភាព​ដឹកជញ្ជូន​ទាំងស្រុង។​ ចំពោះ​ប្រព័ន្ធ​បណ្តាញ​អគ្គិសនី​ក៏ត្រូវ​ទឹក​ជន់​លិច​ដែរ ដែល​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ប្រមាណ​ជា ៦០ ភាគរយ គ្មាន​អគ្គិសនី​ប្រើប្រាស់ ។ ចំណែក​វិថី​សំខាន់ៗ​ជាច្រើន​ខ្សែ​ក៏ត្រូវ​បាន​ជន់​លិច ហើយ​សាលារៀន​ជា ច្រើន​ត្រូវបាន​បិទទ្វារ​តាំងតែ​ពី​ខែវិច្ឆិកា​មកម្ល៉េះ។

​ប្រទេស​ឥណ្ឌា ទទួលរង​នូវ​សម្ពាធ​ទាប​ពី​ឆកសមុទ្រ​បង់​ក្លា​ដែ​ស និង ទទួលរង​នូវ​ព្យុះភ្លៀង​បក់ បោក​បង្ក​ឲ្យ​មាន​ទឹកជំនន់​ជន់​លិច ជាពិសេស​គឺ​រដ្ឋ Tamil Nadu ទទួលរង​គ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​ដោយ រហូតមកទល់​ពេលនេះ​ទឹកជំនន់​បាន​លេប​ត្របាក់​ជីវិត​មនុស្ស ១៨៨ នាក់។ ចំណែក​ក្រុមហ៊ុន​ប្រេងឥន្ធនៈ Chennai ក៏ត្រូវ​បង្ខំចិត្ត​បិទ​រោងចក្រ​ចម្រាញ់​ប្រង​ដែរ។

ការខូចខាត​គិត​មកដល់​ថ្ងៃទី ២ ខែធ្នូ គឺ​ប្រមាណ​ជា ១៥០០០០ លាន​រូពី ។ បើ​យោងតាម​ឧ​ត្តុ និយម​បាន​ផ្សាយ​ថា ព្យុះភ្លៀង​អាច​នឹងមាន​ឥទ្ធិពល​មកដល់​ថ្ងៃទី ៤ ខែធ្នូ ទើប​ស្បើយ។​ ចំពោះ​ព្យុះភ្លៀង​ដែល​បាន​បក់បោក​មកលើ​ទីក្រុង​ចិន​ណៃ រដ្ឋ Tamil Nadu តំបន់​ខាងជើង​នៃ​ប្រ​ទេស​ឥណ្ឌា គឺមាន​ជនរងគ្រោះ​រហូតដល់​ទៅ ៤ លាន ៦ សែន​នាក់ ៕ គ​.​ឡេង​
​ ​ ​ ​ ​ ​     

Related