រាជធានី​ភ្នំពេញ​នឹង​បង្កើត​ឲ្យ​មាន​សង្កាត់​ថ្មី​ចំនួន ៨ បន្ថែមទៀត និង ភូមិ​មួយចំនួន​

សាលា​រាជធានី​ភ្នំពេញ​បាន​បើក​កិច្ចប្រជុំ​ស្តីពី​សំណើសុំ​គោល​ការ​ណ៏​បង្កើត និង កែសម្រួល​ព្រំប្រទល់​ភូមិ បង្កើត រដ្ឋបាល​សង្កាត់​ថ្មី កែសំរួល​រដ្ឋបាល​ខណ្ឌ និង ព្រំប្រទល់​រដ្ឋបាល​រាជធានី​ភ្នំពេញ និង ខេត្តកណ្តាល​នា​ព្រឹក​ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០១៥ ។ ការ​បំបែក​រដ្ឋបាល​សង្កាត់​ថ្មី និង ភូមិ ១ ចំនួន​នេះ​សំដៅ​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ឡើងដល់​ការគ្រប់គ្រង រដ្ឋបាល​ងាយស្រួល​ផ្តល់​ការអភិវឌ្ឍ​ន៏ ពង្រឹង​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​កាន់តែ​គៀក​កិត​នឹង ប្រជាពលរដ្ឋ សាលា​រាជធានី​ភ្នំពេញ បាន​សុំ​គោល​ការ​ណ៏​អនុញ្ញាត​ពី​ក្រសួងមហាផ្ទៃ​រួចហើយ​លើ​ការងារ​នេះ ។

​យោង​លិខិត​របស់​សាលា​រាជធានី​ភ្នំពេញ​លេខ ៣២២ ល ស​.​ផ​.​វិ​ក្រ​ផ​ម ចុះ​ថ្ងៃទី​៦ វិច្ឆិកា ឆ្នាំ​២០១៥ ជូន​សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានបង្ហាញ​ឲ្យ​ឃើញ​ពី​រដ្ឋបាល​សង្កាត់​ថ្មី​ចំនួន ៨ ដែល​ចាំបាច់​ត្រូវ​បំបែក​ដោយ​ភ្ជាប់​ជា មួយ​នឹង​ការបង្កើត និង កែសំរួល​ព្រំប្រទល់​ភូមិ មួយចំនួន​ផងដែរ ក្នុងនោះ រួមមាន​៖​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ សុំ​បំបែក​ជា ៣ សង្កាត់ សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ សុំ​បំបែក ជា ៣ សង្កាត់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ សុំ​បំបែក​ជា ៣ សង្កាត់ សង្កាត់​កា​កាប សុំ​បំបែក​ជា ២ សង្កាត់ សង្កាត់ ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ​សុំ​បំបែក​ជា ២ សង្កាត់ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ សុំ​បំបែក​ជា ២ សង្កាត់ សង្កាត់ ភ្នំពេញ​ថ្មី សុំ​បំបែក​ជា​២​សង្កាត់​,​សង្កាត់​ទន្លេ បាសាក់ ខណ្ឌចំការមន​សុំ​បំបែក​ជា​២​សង្កាត់ ។​

​ឯកឧត្តម ប៉ា សុជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​មាន​ប្រសា​ស​ន៏​ថា​៖ ការ​បំបែក​រដ្ឋបាល​សង្កាត់​ថ្មីនេះ​មិនមែន​ក្នុង​ហេតុផល​នយោបាយ​នោះទេ តែ​គឹជា​ការធ្វើ​ឲ្យប្រព​ន្ធ័​គ្រប់គ្រង​រដ្ឋបាល​របស់​យើង​ឲ្យ​កាន់តែ​ប្រសើrឡើង ។ យើង​ក៏​មិន​ធ្វើតាម​អារ​ម្ម​ណ៏​នោះដែរគឹ​ធ្វើតាម​លក្ខណៈ​បច្ចេកទេស​ច្បាស់លាស់ ។ តែ​ទោះបីយ៉ាងណា​ការ បំបែក​សង្កាត់ ឬ កែសំរួល​រដ្ឋបាល​ភូមិ​នេះ​នៅ​ធ្វើការ​ពិភាក្សា​លំអិត​ជាក់ស្តែង​ថែមទៀត​ពី​ចំនួន​ដែល​ស្នើសុំ បំបែក​នេះ ។ ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​បច្ចុប្បន្ន​មាន ១២ ខណ្ឌ ៩៦ សង្កាត់ ភូមិ​ចំនួន ៩០៩ ភូមិ ។ ប្រជាពលរដ្ឋ​រស់នៅ អចិ​ន្ត្រៃ​យ៏​ប្រមាណ ១ លាន ៦ សែន​នាក់ អ្នករស់នៅ ចល័ត​ប្រមាណ ៨ សែន​នាក់ ។ ការរៀបចំ​បំបែក​សង្កាត់​នេះ ក៏ត្រូវ​ធ្វើឡើង​ដោយ​មិន​ទាក់ទង នឹង​ការបោះឆ្នោត​ក្រុមប្រឹក្សា​សង្កាត់​ដែល​គ្រោង​ធ្វើ​នៅក្នុង​ខែមិថុនា ឆ្នាំ ២០១៧ ខាង មុខ​នោះដែរ ៕ (​ជុំ សុ​វុទ្ធី​) (​ប្រភពពី TV5)




Related