លោក អាត់ ខែម បើក​ការដ្ឋាន​សាងសង់​ផ្លូវលំ​ ប្រវែង​ជាង​ ៧ គីឡូម៉ែត្រ

ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង ជាសមាជិកគណកម្មាការ អចិន្ត្រៃយ៍គណបក្សប្រជាជនខេត្ត បានចូលរួម ជាអធិបតីក្នុងកម្មវិធីបើកការដ្ឋាន កសាងផ្លូវលំមួយខ្សែប្រវែង ប្រាំពីរគីឡូម៉ែត្រនៅក្នុងស្រុក ស្វាយចេក។

លោក ស្នងការបានឲ្យដឹងថា ផ្លូវនេះជាអំណោយរបស់ លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ទុកជាចំណងដៃដល់អ្នកភូមិ នៅក្នុងឃុំរមាត និង ឃុំទ្រះ តបតាមសំណើររបស់អ្នកភូមិ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរដល់ប្រជាពលរដ្ឋ។ ដើមឡើយផ្លូវនេះមិនអាចធ្វើដំណើរបាននោះទេ ដោយគ្រាន់តែសម្រាប់រទេះសេះ និង រទេះគោតែប៉ុណ្ណោះ។

បន្ថែមលើសពីនេះ លោក ឧត្តមសេនីយ៍ក៏បានពាំនាំ នូវវត្ថុអនុស្សាវរីយ៍មួយចំនួន ដល់បងប្អូនប្រជាពលរដ្ ឋចំនួន ២០០នាក់ ដែលបានចូលក្នុងកម្មវិធីនោះ៕