នារី​ម្នាក់​នេះ​ញ៉ាំ​គោ​ជល់​២៨​កំប៉ុង​ក្នុង​១​ថ្ងៃៗ តើ​មាន​អ្វី​កើតឡើង​?

នារី​ម្នាក់​នេះ​ញ៉ាំ​គោ​ជល់​២៨​កំប៉ុង​ក្នុង​១​ថ្ងៃៗ តើ​មាន​អ្វី​កើតឡើង​?

​នារី​សញ្ជាតិ​អៀរ​ឡង់​ម្នាក់នេះ​មានឈ្មោះ​ថា​"​លេណា (Lena Lupari)" មាន​អាយុ​២៨​ឆ្នាំ មានកូន​៣     នាក់​។ នាង​បាន​ញ៉ាំ Red Bull អស់​២៨​កំប៉ុង​ក្នុង​១​ថ្ងៃៗ អស់​ពេល​៥​ឆ្នាំ ដើម្បី​អាច​ធ្វើ​ការងារ​ប្រចាំថ្ងៃ  បាន​។ ២៨​កំប៉ុង គឺ​៧​លីត្រ ដែល​មាន​កាហ្វេ​អ៊ី​ន​ប្រមាណ​ជា​៤​ក្រាម និង​ស្ករ​ប្រមាណ​ជា​១៤០​ដុំ​!

​ផឹក​យូរៗ​ទៅ លេណា​ចាប់ផ្តើម​ឈឺក្បាល និង​កើត​ប្រកាំង​ជា​ញឹកញាប់​។ នាង​ក៏​ឡើង​ធាត់​យ៉ាងខ្លាំង​ផង​ដែរ ហើយ​ភ្នែក​ក៏​ចុះ​ខ្សោយ​មើល​មិនសូវ ឃើញច្បាស់​។ ពេល​ចូល​ដេកពេទ្យ គ្រូពេទ្យ​បាន​ណែនាំ​ថា​នាង​ត្រូវ​បញ្ចុះទម្ងន់​ឱ្យបាន​១២​គ​ក្រ ហើយ​ឈប់​ញ៉ាំ​គោ​ជល់​ទៀត​។​

តាមពិតទៅ ភេសជ្ជៈ​លើក​កម្លាំង​ទាំងអស់​មិន​ល្អ​ចំពោះ​សុខភាព​ទេ​។ សមាសធាតុ​របស់​វា​បង្ក​ការប៉ះពាល់​ជា​ខ្លាំង​ទៅលើ​សរីរាង្គ​ក្នុង​រាងកាយ ជាពិសេស​គឺ​បេះដូង​និង​ខួរក្បាល​។ ភេសជ្ជៈ​ទាំងអស់​នោះ​ថ្វីបើ​វា​គ្មាន​ជាតិ​អាល់​កុល តែ​វា​មិនសូវ​មាន​វីតាមីន​ទេ មានតែ​កាហ្វេ​អ៊ី​ន​និង​ស្ករ​។ ក្នុង​១​កំប៉ុងៗ​មាន​ស្ករ​ប្រហែលជា​៥​ដុំ និង​កាហ្វេ​អ៊ី​ន​១៤១​មីល្លីក្រា​ម​។​

​ការឡើង​ធា​ត់​របស់លេ​ណា​បាន​បង្ក​ការប៉ះពាល់​ជា​ខ្លាំង​ដល់​ខួរក្បាល​។ ទម្ងន់​ធ្ងន់​បាន​បង្កើន​សម្ពាធ​ទៅលើ​លលាដ៍ក្បាល ហើយ​សង្កត់​ទៅលើ​ប្រស្រី​ភ្នែក បង្កើតបាន​ជា​អ្វី​ដែល​គេ​ហៅថា hypertension intracrânienne idiopsthique​។ បើ​មិន​ឆាប់​ព្យាបាល​ទេ នាង​អាច​នឹង​ទៅ​ជា​ខ្វាក់ភ្នែក​តែម្តង​។​

បើ​តាម​សមាគម the American Heart Association ដែល​បាន​ធ្វើ​ការវិភាគ​ទៅ​លើ​ការសិក្សា​ចំនួន​៨ ការផឹក​ភេសជ្ជៈ​លើក​កម្លាំង​ធ្វើ​ឱ្យ​ចង្វាក់បេះដូង​ដើរ​ញាប់ ម្ល៉ោះហើយ​ក៏​បង្កើន​សម្ពាធ​ឈាម​ដែរ​។ គឺ​ដោយហេតុ​នោះ​ហើយ​ដែល​ភេសជ្ជៈ​ទាំងអស់​នេះ​អាច​ធ្វើឱ្យ​ឡើង​សម្ពាធ​ឈាម វិលមុខ មាន​បញ្ហា​សរសៃឈាម​បេះដូង និង​ធ្វើ​ឱ្យ​ទៅ​ជា​ឆ្គួតជ្រូក​ទៀតផង​។​

ភេសជ្ជៈ​លើក​កម្លាំង​បែប​ធម្មជាតិ​
ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ដូច​ជា​នាង​លេណា (​ដែល​ត្រូវ​ចំណាយ​រហូតដល់​ទៅ​៦០០​អឺរ៉ូ​ក្នុង​១​ខែៗ​) អ្នក​អាច​ញ៉ាំ​ថ្នាំ​លើក​កម្លាំង​ខាង​ក្រោម​នេះ​បាន​។​

គ្រឿងផ្សំ​៖
-​    ​ទឹក​    ​    ​១​លីត្រ​
-​    ​ខ្ញី​ស្រស់​    ​៤​សម​
-​    ​ក្រូចឆ្មារ​    ​២​ផ្លែ​
-​    ​ទឹកឃ្មុំ​    ​    ​៤​ស្លាបព្រា​បាយ​
-​    ​រ​មៀត​    ​    ​បន្តិច​។​

របៀប​ផ្សំ​៖
កោស​ខ្ញី​ដាក់​ក្នុង​កែវ​ធំ​មួយ ច្របាច់​យក​ទឹក​ក្រូចឆ្មារ​ដាក់ចូល រួច​ដាក់​អ្វីៗ​ផ្សេង​ទៀត​ចូល​ជាមួយគ្នា​។ យក​ទៅ​ទុក​នៅ​ក្នុង​ទូទឹកកក​ពីរ​បី​ម៉ោង​។ រួចហើយ យក​វា​មក​ច្រោះ​យក​កាក​ចេញ ញ៉ាំ​ពេញ​១​ថ្ងៃ​ទៅ​។​

ទឹក​ក្រូចឆ្មារ ដែល​សម្បូរ​ទៅដោយ​វីតាមីន​និង​ជាតិ​រ៉ែ បង្កើន​ថាមពល​និង​ពង្រឹង​ប្រព័ន្ធ​អ៊ី​មុយ​នីតេ​។ ខ្ញី​សម្បូរ​ទៅ​ដោយ​អង់​ទី​អុកស៊ី​ដង់ដែ​លលុបបំបាត់ពួក​រ៉ាឌីកាល់​សេរី​។ នៅ​ពេល​ប៉ះ​ជាមួយ​ខ្ញី លក្ខណៈសម្បត្តិ​ប្រឆាំងនឹង​ការ​រលាក​របស់​រមៀត​ត្រូវបាន​ភ្ញោ​ចឡើង​។ ចំណែកឯ​ទឹកឃ្មុំ​វិញ នេះ​គឺជា​ជាតិ​ស្ករ​ធម្មជាតិ​ដែល​សម្បូរ​ទៅដោយ​វីតាមីន​និង​ជាតិ​រ៉ែ​។​ ក៏ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​ក្នុង​ការប្រើ​ខ្ញី​ចំពោះ​នារី​មាន​គភ៌​។​

​ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។