នារី​ម្នាក់​នេះ​ឈប់​ញ៉ាំ​កាហ្វេ​១​ខែ តើ​មាន​អ្វី​កើតឡើង​ចំពោះ​នាង​?

នារី​ម្នាក់​នេះ​ឈប់​ញ៉ាំ​កាហ្វេ​១​ខែ តើ​មាន​អ្វី​កើតឡើង​ចំពោះ​នាង​?

​នាង Deven Hopp ជា​អ្នកសារព័ត៌មាន​អា​មេ​រី​កាំ​ង​ម្នាក់​។ នាង​បាន​សាកល្បង​អត់​មិន​ញ៉ាំ​កាហ្វេ​១​ខែ ដើម្បី​ចង់​ដឹង​ថា​តើ​វា​នឹង​មាន​លទ្ធផល​យ៉ាងដូចម្តេចខ្លះ​។​
​នាង Deven កើតមុន​ជាខ្លាំង ហើយ​នាង​បាន​ធ្វើការ​ព្យាបាល​គ្រប់បែបយ៉ាង ប៉ុន្តែ​មិន​បាន​លទ្ធផល​សោះ​។ គ្រូពេទ្យ​ជំងឺ​សើ​ស្បែក​របស់​នាង​បាន​ណែនាំ​ថា​ឱ្យ​សាកល្បង​ឈប់​ញ៉ាំ​កាហ្វេ​១​ខែ ល​មើល ហើយ​លទ្ធផល​ដែល​នាង​ទទួលបាន​គួរ​ជាទី​ពេញចិត្ត​មែន​។​

​តាមពិតទៅ កាហ្វេ​មិនជា​ល្អ​សម្រាប់​ស្បែក​ប៉ុន្មាន​ទេ ព្រោះ​វា​ធ្វើឱ្យ​នោម​ច្រើន ដែល​ជា​ហេតុ​អាចធ្វើឱ្យ​ស្បែក​ទៅជា​ស្ងួត ខ្សោះ​ជាតិ​ទឹក​បាន​។ កាហ្វេ​ក៏​ធ្វើឱ្យ​បាត់​សមតា​អ័រម៉ូន​ផងដែរ ដោយ​ភ្ញោ​ចការ​បញ្ចេញ sebum នៅលើ​ថ្ងាស ច្រមុះ និង​ចង្កា​(​តំបន់ T នៃ​មុខ​)​។ ម្យ៉ាងទៀត កាហ្វេ​ធ្វើឱ្យ​កើន​កម្រិតគ័​រទី​ហ្សូ​ន​ដែល​ជា​អ័រម៉ូន​ធ្វើឱ្យ​កើត​ស្ត្រេ​ស ដូច្នេះ​ធ្វើឱ្យ​ស្បែក​ឆាប់​ចាស់​ដែរ​។​

​នាង Deven និយាយថា​នាង​ដឹង​ថា​ទទួលបាន​លទ្ធផល​ល្អ​តាំង​ពី​សប្តាហ៍​ទី​១​ម្ល៉េះ​៖ មុន​ចាប់​ថយចុះ ហើយ​ដល់​ចូល​ដល់​សប្តាហ៍​ទី​២ ស្បែក​ក៏​ប្រែ​ស្រស់ថ្លា​ឡើង​។ ដល់​ចុង​សប្តាហ៍​ទី​៤ ស្បែក​មុខ​ចាប់​មាន​សំណើម ហើយ​រន្ធ​មុន​ទាំងឡាយ​ចាប់​រួម​តូច​មក​វិញ​។​

​ស្បែក​របស់​នាង Deven  មិន​ដែល​បាន​ប្រែប្រួល​យ៉ាងនេះ​ទេ ហើយ​បើ​ទោះបីជា​ការ​អត់​កាហ្វេ​ធ្វើឱ្យ​នាង​មិន​ស្រួលខ្លួន​ក៏ដោយ តែ​នាង​ខំ​អត់​៕

​ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។