អាកាសធាតុ៖ហុងឌូរ៉ាស ភូមា និង​ហៃទី​បាន​រងគ្រោះ​ខ្លាំង​ជាង​គេ​ក្នុង​រយៈពេល ២០ឆ្នាំ​កន្លង​ទៅ

ថ្ងៃ​សៅរ៍ ទី៥ ធ្នូ​នេះ ឈាន​ដល់​ថ្ងៃទី៥​នៃ​កិច្ចចរចា​ស្តីពី​បញ្ហា​អាកាសធាតុ​រៀបចំ​ក្នុង​ប្រទេស​បារាំង និង​ជា​ថ្ងៃ​ដែល​ក្រុមអ្នកចរចា​ទាំង ១៩៥ប្រទេស​ត្រូវ​ប្រគល់​គម្រោង​កិច្ចព្រមព្រៀង​ទៅ​ឲ្យ​លោកឡូរ៉ង់ ហ្វាប៊ីយូស ប្រមុខ​ការទូត​បារាំង និង​ប្រធាន​សន្និសីទ។ ស្រប​នឹង​ដំណើរការ​នៃ​កិច្ចប្រជុំ មាន​ការ​ផ្សព្វផ្សាយ​របាយការណ៍​មួយ​ដែល​បាន​បញ្ជាក់​ថា ប្រទេស​ដែល​បាន​រងផលប៉ះពាល់​ដោយ​បម្រែបម្រួល​អាកាសធាតុ​ខ្លាំង​ជាង​គេ​ក្នុង​រយៈពេល ២០ឆ្នាំ​ចុង​ក្រោយ​នេះ មាន​ហុងឌូរ៉ាស ភូមា និង​ហៃទី។