អ៊ីរ៉ាក់​អំពាវនាវ​ឲ្យ​តួកគី​ដក​ទ័ព​ខ្លួន​ចេញ​ពី​ទឹកដី​អ៊ីរ៉ាក់​ជា​បន្ទាន់

នៅ​ថ្ងៃ​សៅរ៍ ទី៥ ធ្នូ​នេះ ប្រទេស​អ៊ីរ៉ាក់​បាន​អំពាវនាវ​ប្រទេស​តួកគី​ឲ្យ​ដកទ័ព​របស់​ខ្លួន​ចេញ​ពី​ទឹកដី​អ៊ីរ៉ាក់​ជា​បន្ទាន់។ ទ័ព​តួកគី​ដែល​បាន​ដាក់​ពង្រាយ​នៅ​ក្បែរ​ទីក្រុង​ម៉ូស៊ូល​ស្ថិត​ប៉ែក​ខាង​ជើង​ប្រទេស​អ៊ីរ៉ាក់ នេះ​បើ​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​ផ្លូវការ​របស់​លោក​នាយករដ្ឋមន្រ្តី​អ៊ីរ៉ាក់​ហៃដឺ អាល់អាបាឌី។ សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ថា មាន​ទ័ពតួកគី​ប្រមាណ​ជា ១៥០នាក់​បាន​ទៅ​ដល់​ក្បែរ​ទីក្រុង​ម៉ូស៊ូល​នា​ថ្ងៃ​សុក្រ ទី៤ ធ្នូ។ ដោយឡែក អាមេរិក​ក៏​បាន​យល់​ឃើញ​ដូច​រុស្ស៊ី​ថា រដ្ឋាភិបាល​តួកគី​បាន​លួច​ទិញ​ប្រេង​របស់​អង្គការ​រដ្ឋអ៊ីស្លាម។

  • អ៊ីរ៉ាក់​អំពាវនាវ​ឲ្យ​តួកគី​ដក​ទ័ព​ខ្លួន​ចេញ​ពី​ទឹកដី​អ៊ីរ៉ាក់​ជា​បន្ទាន់已关闭评论
  • 264 views
  • Hide Sidebar
    A+
Publish on:2015/12/05  Category:​អន្តរជាតិ