សមាជិក​ក្រុម One Direction ក្លាយជា​ដើមហេតុ​សង្សារ Taylor Swift ក្លាយ​បាត់បង់​នាង​

តារាចម្រៀង​ស្រី​រកចំណូលបាន​ច្រើនជាងគេ Taylor Swift ធ្លាប់បាន​និយាយថា នាង​គ្មាន​ថ្ងៃ​វិលត្រឡប់ រក​អតីត​សង្សារ​ចាស់ សមាជិក​ក្រុម One Direction លោក Harry Styles ឡើយ តែ​សម្រាប់​មិត្ត​ប្រុស​បច្ចុប្បន្ន របស់​នាង Calvin Harris នៅតែមាន​ភាព​ព្រួយបារម្ភ​ខ្លាច​នាង​នៅតែមាន​អារម្មណ៍​លើ​លោក Harry។​

ប្រភព​មួយ​បាន​ប្រាប់ថា លោក Calvin បាន​កែ​ចរិត​ព្រាននារី​របស់លោក ដើម្បី​អាច​ផ្គាប់ចិត្ត​មិត្តស្រី។ លោក​មិន​ចូលចិត្ត​ពេល Taylor និយាយ​ពី​មិត្ត​ប្រុស​ចាស់​នោះទេ ព្រោះ​លោក​ចង់​ឲ្យ​នាង​មានតែ​លោក​ម្នាក់ ប៉ុណ្ណោះ​ក្នុង​បេះដូង​នាង។ Calvin នៅតែ​ខ្លាច​ថា Taylor អាច​នៅមាន​អារម្មណ៍​សេសសល់​សម្រាប់​អ្នក​ចាស់ ហើយ​លោក​ពិតជា​មិន​ចង់​បាត់បង់​មនុស្ស​ស្រី​ជាទី​ស្រឡាញ់​របស់​លោ​កឡើ​យ។​

យើង​គ្រប់គ្នា​ដឹង​ច្បាស់​ថា គ្មាន​នរណាម្នាក់​ចង់បា​ត់ប​ង់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​នោះទេ ហើយ​តែងតែ ចង់​ថែរក្សា​ម្នាក់​នោះ​ឲ្យ​នៅជាប់​នឹង​ដើមទ្រូង​ជា​រៀងរហូត​តែម្តង ដូច្នេះហើយ​កុំ​ប្រកាន់​នឹង​អ្វីដែល​មិត្ត​ប្រុស Taylor គិត​នោះ៕ ថា​វរិ​ទ្ធ​
​  

 

Related