តើ​ឆ្នាំនេះ ខួបកំណើត​អ្នកនាង អាំ ផាត​ឆា​រ៉ា​ផា មាន​អ្វី​ពិសេស​?

កំពូល​តារា​ស្រី​សិច​ស៊ី​លំដាប់​លេខ ១ ត្រូវបាន​ទស្សនិកជន​ស្គាល់​ថា​ជា អ្នកនាង អាំ ផាត​ឆា​រ៉ា​ផា (Aum Patcharapa) ដែលជា​រៀងរាល់ឆ្នាំ អ្នកនាង​ត្រូវបាន​គេ​អញ្ជើញ​ឱ្យទទួល​ពានរង្វាន់​តារា​សិច​



ស៊ី រហូតដល់​ថ្នាក់​អ្នកនាង​ស្នើសុំ​ទៅខាង​គណៈកម្មការ មិនបាច់​ដាក់បញ្ចូល​រូប​អ្នកនាង​ប្រកួត​នោះទេ​។ ក្រៅពី​មាន​តំណែង​ជា​កំពូល​តារា​ស្រី​សិច​ស៊ី​លំដាប់​លេខ ១ អ្នកនាង អាំ ក៏​ជា​តារា​ស្រី​ដែលមាន​តម្លៃ​ខ្លួន​ខ្ពស់បំផុត មិន​ថា​តម្លៃ​ខ្លួន​ក្នុងការ​សម្តែង​ខ្សែភាពយន្ត ចូលរួម​កម្មវិធី​សម្ពោធ​ផលិតផល និង ថត​ផ្សាយពាណិជ្ជកម្ម​។​



​ថ្មីៗ​នេះ អ្នកនាង អាំ​ម​បានរៀបចំ​ពិធី​ខួបកំណើត​ឆ្លង​ចូល​វ័យ ៣៧​ឆ្នាំ (​កើត​ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ១៩៧៨) ជាមួយ​គូស្នេហ៍​លោក អែម ភិ​ថា​ន អ្ន​ជំនួញ​វ័យក្មេង​ដែលមាន​តំណែង​ជា​គណៈកម្មការ​នៅ​ក្រុមហ៊ុន KCE ដែលជា​ក្រុមហ៊ុន​ដ៏​ធំ​នាំចូល​គ្រឿង​អេឡិចត្រូនិក​។



​ក្រៅពី​មាន​គូស្នេហ៍​នៅចាំ​ផ្គាប់ចិត្ត សាច់ញាតិ និង មិត្តភក្តិ​របស់​អ្នកនាង អាំ ក៏​ចូលរួម​បង្កើត​ភាពសប្បាយ​រីករាយ​សម្រាប់​ជា​កាដូ​ដល់​អ្នកនាង អាំ ផងដែរ​។​អ្នកនាង អាំ ពិតជា​មាន​អារម្មណ៍​សប្បាយរីករាយ​យ៉ាងខ្លាំង ជាពិសេស អ្នកនាង​ពេញចិត្ត​រូបថត​ដែលមាន​អ្នកនាង​ញ៉ាំ​នំ​ខួបកំណើត​ប្រឡាក់​ជាប់​ធ្មេញ ព្រោះ​មើលទៅ​អ្នកនាង​ប្រែ​រូបរាង​ដូចជា​លោកយាយ​។​


​ឆ្នាំនេះ អ្នកនាង អាំ ទទួលបាន​នំ​ខួបកំណើត​ជាច្រើន គ្រាន់តែ​នៅ​ថ្ងៃ​ឆ្លង​ខួបកំណើត​គឺមាន​ចំនួន ៣ រសជាតិ ហើយ​ថែមទាំង​តុបតែង​គួរឱ្យ​ចង់​ទទួលទាន ហើយ​មុន​ថ្ងៃ​ឆ្លង​ខួប​ប៉ុន្មាន​ថ្ងៃ មិត្ត​រួមការ​ងារ​ក៏បាន​រៀបចំ​ពិធី​ខួបកំណើត​សម្រាប់​អ្នកនាង អាំ ដូចគ្នា ដោយ​ធ្វើជា​រូប​កូន​ឆ្កែ ព្រោះ​ដឹងថា អ្នកនាង អាំ ជាតា​រា​ដែល​ស្រឡាញ់​ឆ្កែ​ខ្លាំង​បំផុត ដែល​អ្នកនាង​ធ្លាប់​បានធ្វើ​ពិធី​បុណ្យសព​ដ៏​ធំ​សម្រាប់​សត្វ​ឆ្កែ​ដែល​អ្នកនាង​បាន​ចិញ្ចឹម​។​


​ហើយ​មុន​ថ្ងៃ​ខួបកំណើត​នោះដែរ អ្នកនាង អាំ និង គូស្នេហ៍​បាននាំគ្នា​ទៅ​កម្សាន្ត​នៅ​អាណាចក្រ​សត្វ​ខ្លា ព្រមទាំង​បាន​ចូល​ថតរូប​ប្រឡែង​លេង​ជាមួយ​សត្វ​ខ្លា​ជាច្រើន​សន្លឹក​៕ ខេ​រី​






Related