តារា​ស្រី ១០ ដួង សិច​ស៊ី​ហ៊ាន​បញ្ចេ​ញ​សាច់​ខ្នង​

រហូតមកដល់​ពេលនេះ​នៅក្នុង​សង្គម​សិល្បៈ​ខ្មែរ គេ​សង្កេតឃើញថា មាន​សិល្បការិនី​មិន​ច្រើន​ប៉ុន្មាន​ទេ ដែល​ត្រូវបាន​មហាជន​ចាត់ថ្នាក់​ចូល​ជាតា​រា​ស្រី​ដែលមាន​សម្រស់​បែប​សិច​ស៊ី ហ៊ាន​បញ្ចេញ​សាច់​សខ្ចី​របស់​ពួកគេ ក្នុងនោះ​មាន​តារា​ខ្លះ​ស្ទើរតែ​មិនដឹង​ខ្លួន​ផង​ពី​ការចាត់​ថ្នាក់​នេះ ។ ទាំងនេះ​ក៏​ព្រោះតែ​សម្រស់​ស្រស់​សោភា​របស់​ពួកនាង និង ការ​ហ៊ាន​លេង​ស្ទីល​ស្លៀកពាក់​សិច​ស៊ី​បញ្ចេញ​សាច់​ខ្នង បង្ហៀរ​គល់​សុដន់ បង្ហាញ​គល់ភ្លៅ​ដ៏​សខ្ចី ។

​ចង់ដឹងថា​តារា​ស្រីៗ​ណាខ្លះ ដែល​ត្រូវ​មហាជន​ចាត់​ចូល​ជាតា​រា​សិច​ស៊ី មាន​ស្បែក​ស្អាត សាច់​ខ្នង​ម៉ដ្ឋ​ស រលើបរលោង ស្រមោច​វារ​ជ្រុះ មើលទៅ​គួរឱ្យ​ទាក់ភ្នែក និង ក្នាញ់​នោះ ពេលនេះ​«​ប្រជាប្រិយ​»​សូម​បង្ហាញ​ពី​សម្រស់​ដ៏​គួរឱ្យ​ក្នាញ់​របស់​សិល្បៈការិនី ១០ រូប ដូចខាងក្រោម ៖

-​ប៊េ​នី យ៉ាំងៈ តារា​ស្រី​ដែល​ល្បីល្បាញ​ខាង​ថតរូប​បញ្ចេញ​ភាព​សិច​ស៊ី និង ហ៊ាន​ថត​អាក្រាត​ល្វែងលើ​ដោយ​មិន​ខ្លាច​ពាក្យរិះគន់​រូបនេះ បើ​និយាយ​ពី​សម្រស់​គឺ​សឹងតែ​គ្មាន​គូ​មក​ប្រដូច​ទៅហើយ ទាំង​ទម្រង់​មុខ រាងរៅ ស្បែក​ដងខ្លួន គឺ​គួរឱ្យ​ចង់​ថ្នាក់ថ្នម ចង់​ស្ទាបអង្អែល មិនតែប៉ុណ្ណោះ​បើ​នៅពេលដែល​នាង​ស្លៀកពាក់​បញ្ចេញ​សាច់​ខ្នង​ទៀត គឺ​រឹតតែ​គួរឱ្យ​ចង់​គយគន់​ទ្វេ ។​

-​វ៉ាង ស្រីណូៈ ស្រី​ស្រស់​សម្រស់​បាន វ៉ាង ស្រីណូ ក៏​មិន​ចាញ់ ប៊េ​នី យ៉ាំង ប៉ុន្មាន​ដែរ ទាំង​រូប​សម្រស់ និង ភាព​សិច​ស៊ី ។ គួររំឭកថា មួយរយៈ​មុនពេល​ដែល​នាង​មិនទាន់​បាត់​មុខ​ពី​ពិភព​សិល្បៈ វ៉ាង ស្រីណូ ត្រូវបាន​មហាជន​ចាត់ទុកថា​ជាតា​រា​ស្រី​ដែល​និយម​លេងខ្លួន​សិច​ស៊ី​គ្មាន​គូ​ប្រៀប​ផងដែរ រីឯ​ការ​ស្លៀកពាក់​របស់​នាង​ទៀតសោត​ក៏​សិច​ស៊ី​ណាស់ដែរ បើ​មិន​លេច​លើ គឺ​លេច​ក្រោម ហើយ​បើ​នៅពេល​នាង​ស្លៀក​ឈុត​លែង​ខ្នង​ទៀត​នោះ គឺ​រឹតតែ​ធ្វើឱ្យ​បុរសៗ​វង្វេងវង្វាន់​ស្មារតី​មិនតិច​ដែរ ។​

-​ឌុ​ច លីដាៈ តួឯក​ស្រី​ក្នុង​រឿង​«​ស្បែក​គង់​» ឌុ​ច លីដា ក៏​ត្រូវបាន​ទស្សនិកជន​ចាត់​ចូល​ជា​តារា​ស្រី​ដែលមាន​សម្រស់​សិច​ស៊ី​មិនធម្មតា​ដែរ ។ តាមរយៈ​នៃ​ការថត​បង្ហាញ​ឈុត​អាក្រាត​ល្វែងលើ​របស់​ស្រី​ស្រស់​មុខ​ដូច​កូនកាត់​រូបនេះ គឺ​បានធ្វើឱ្យ​ទស្សនិកជន​លាន់មាត់​ថា​«​នាង​ពិតជា​ហ៊ាន​មែនទែន​» ។ ទោះបីជា​នាង​មិនសូវមាន​ដើមទ្រូង​ទ្រលុកទ្រលន់​ក៏ដោយ ប៉ុន្តែ​បើ​និយាយ​ពី​ស្បែ​កមុខ និង ស្បែក​ដងខ្លួន​វិញ​គឺ​អស់ទាស់​ហ្មង ហើយ​នៅពេលដែល​នាង​គ្រង​ឈុត​បញ្ចេញ​សាច់​ខ្នង​ម្តងៗ​គឺ​រឹតតែ​គួរឱ្យ​ក្នាញ់​ថែមទៀត ។​

-​តូ​តាៈ តារា​សម្តែង​រាង​តូច​ស្រ​ឡូ​ន​ដ៏​មាន​ប្រជាប្រិយភាព​ម្នាក់នេះ​ក៏​ជា​តារា​ស្រី​ម្នាក់​ក្នុងចំណោម​ស្រី​ស្អាត​ដែលមាន​ស្បែក​ស្រស់ថ្លា ម៉ដ្ឋ​រលោង និង សិច​ស៊ី​ផងដែរ ។ ដោយហេតុនេះ​ទើប​នាង​តែងតែ​រំលេច​ដងខ្លួន​ជាមួយ​សម្លៀកបំពាក់​ចំហ​ខ្នង បញ្ចេញ​សាច់​ស្មា​ដែល​ធ្វើឱ្យ​សម្រស់​នាង​រឹតតែ​ជាទី​ចាប់អារម្មណ៍​របស់​អ្នកផង ។​

-​ពេជ្រ អា​វី​ហ្សាៈ តារា​សាច់​សខ្ចី​ដូច​ព​ណ្តូ​ល​ចេក ពេជ្រ អា​វី​ហ្សា ក៏​អស់ទាស់​ណាស់ដែរ ទាំង​ភាព​សិច​ស៊ី និង ភាព​ស៊ី​វិ​ល័យ ជាពិសេស​នៅពេលដែល​នាង​ថតរូប​បញ្ចេញ​សាច់​ខ្នង​ម្តងៗ​គឺ​គួរឱ្យ​ក្រឺត​ខ្លាំងណាស់ ។ តារា​ដែល​ជាប់​ឈ្មោះ​ជាតា​រា​សិច​ស៊ី​មាន​ស្បែក​ស​ម៉ដ្ឋខៃ​រូបនេះ​ពិតជា​ធ្វើឱ្យ​បុរសៗ​មិនតិច​ទេ​ឈ្លក់​វង្វេង​នឹង​សម្រស់​ដ៏​សែន​លេចធ្លោ​នេះ ។​

-​កែវ នីសាៈ ស្រី​ស្អាត កែវ នីសា ក៏​ស្ថិតនៅ​ក្នុងការ​ចាត់ថ្នាក់​នេះដែរ ។ បើ​មើល​តាម​ការ​ស្លៀកពាក់​ស្រី​ស្រស់​ពូកែ​កូ កែវ នីសា វិញ នាង​តែងតែ​រំលេច​បញ្ចេញ​សាច់​ខ្នង​ដែលជា​ចំណុច​ទាក់ទាញ​ជារឿយៗ​ពេល​ចូលរួម​កម្មវិធី​អ្នកសិល្បៈ​ម្តងៗ មិនថាតែ​សម្រស់​សាច់​ខ្នង​ទេ គឺ​មួយ​តួខ្លួន​តែម្តង កែវ នីសា ស្អាត​គ្មាន​ទាស់ ។ ដោយសារតែ​ការបង្ហាញ​ភាព​សិច​ស៊ី​ដូច្នេះហើយ ទើបបាន​ជាមាន​បុរសៗ​ក្រវែល​នាង ធ្វើឱ្យ​នាង​ឈឺក្បាល​មិន​ស្ទើរ​ទេ ។​

-​គង់ ច័ន្ទ​ស្រីមុំៈ មិនជា​រឿង​ចម្លែក​អ្វី​ទេ​ដែល​ថៅកែ​ស្រី​វ័យក្មេង​ម្ចាស់​ទឹកអប់​ម៉ាក​ល្បី SECRET BY SREYMOM និង ជា​សង្សារ​សំណព្វ​របស់​បុរស​សង្ហា ស៊ឹម សីហា ស្លៀកពាក់​សិច​ស៊ី​បង្ហៀរ​គល់​សុដន់ បញ្ចេញ​សាច់​ខ្នង​នោះ ។ តារា​ស្រី​ដែលមាន​សម្រស់​លេចធ្លោ​ម្នាក់នេះ​ក៏មាន​ស្បែក​ដងខ្លួន​ស​ភ្លឺ​ថ្លា​ទាក់ទាញ​ណាស់ដែរ ។ មកពី​នាង​ស្អាត និង សិច​ស៊ី​បែបនេះហើយ​បានជា​លោក ស៊ឹម សីហា ឈ្លក់​វង្វេង​ទៅណា​ចោល​នាង​មិនបាន​សោះ ។​

 

-​តេង លក្ខិណាៈ ពី​ពិធី​ការិនី​ក្លាយជា​តារាចម្រៀង​មួយរូប តេង លក្ខិណា ក៏​មិន​ណ​យ ដែរ​ទៅលើ​ការ​ស្លៀកពាក់​សិច​ស៊ី​បញ្ចេញ​សាច់​ខ្នង ។ មិនថាតែ​រាល់ពេល​ទៅ​ចូលរួម​កម្មវិធី​អ្នកសិល្បៈ​ទេ សូម្បីតែ​ពេល​ធម្មតា​ក៏​តារា​ស្រី​ម្នាក់នេះ​តែងតែ​បង្ហាញ​ភាពលេច​ធ្លោ​ជាមួយ​ឈុត​វាល​ខ្នង បញ្ចេញ​សាច់​ស្មា ធ្វើឱ្យ​អ្នក​ជុំវិញ​ភ្ញាក់ផ្អើល និង លួច​សរសើរ​គ្រប់ៗ​គ្នា​មិន​ដាច់​ពី​មាត់​ពី​សម្រស់​ដ៏​សិច​ស៊ី​របស់​នាង ។​

-​មាស ថន​ស្រី​ណៃៈ តារា​ស្រី​ដែល​ទទួលបាន​តំណែង​ជា​តួឯក​ស្រី​បន្តបន្ទាប់​រូបនេះ​ក៏​ជាប់​ឈ្មោះ​ជា​ស្រី​ស្អាត​មាន​សម្រស់​បែប​សិច​ស៊ី​ផងដែរ ។ ក្រោយពី​គ្រង​តំណែង​ជា​តួឯក​ស្រី​ក្នុង​រឿង​«​សង្គ្រាម​បងប្អូន​»​មក ស្រី​ណៃ ហាក់​មាន​អ៊ុន​អៀ​ខ្លាំងណាស់ ទាំង​ការងារ និង សម្រស់​គឺ​ដើរ​ទន្ទឹមគ្នា ។ គួរឱ្យ​កត់សម្គាល់ថា រាល់ពេល​ដែល​នាង​រំលេច​ខ្លួន​នឹង​ឈុត​វាល​ខ្នង​ម្តងណា ក៏មាន​តែ​ការ​លួច​សរសើរ​មិន​ដាច់​ពី​មាត់​នូវ​សម្រស់​ដ៏​ស្រស់ស្អាត​របស់​នាង ។​

-​ទឹម រដ្ឋាៈ តារា​ម៉ូ​ដែល​កម្ពស់​បាន ចង្កេះ​តូច ជើង​ស្រ​ឡូ​ន ទឹម រដ្ឋា ឯណេះ​វិញ​ទោះបី​ជាមាន​វ័យ​រាង​ជ្រេ​បន្តិច​ទៅហើយ​ក្តី ប៉ុន្តែ​ភាព​សិច​ស៊ី​របស់​នៅតែមាន រីឯ​ស្បែក​ទៀតសោត​ក៏​ហាក់​មិន​បាក់ស្រុត​ទៅតាម​វ័យ​ដែរ គឺ​ស្រស់ថ្លា និង មាន​សំណើម​ជានិច្ច ។ មិន​ខុស​អ្វី​ពី​តារា​ស្រី​ប៉ុន្មាន​ដួង​ខាងលើ​នេះឡើយ ទឹម រដ្ឋា សឹងតែ​ស៊ីដាច់​គេ​ទៅហើយ​ទៅលើ​រូបឆោម​លោម​ពណ៌ ។ ក្រៅពីនេះ​ការ​ស្លៀកពាក់​បង្ហាញ​ភាព​សិច​ស៊ី​របស់​នាង​ក៏​សឹងតែ​ធ្វើឱ្យ​បុរសៗ​ឈាម​ច្រមុះ​ដោយ​មិនដឹង​ខ្លួន​ថែម​ទៀតផង ។​

​សូមបញ្ជាក់​ផងដែរ​ថា មិនមែន​មានតែ​តារា​ស្រី​ប៉ុន្មាន​ដួង​ខា​លើ​នេះ​ទេ ដែលមាន​សម្រស់​បែប​សិច​ស៊ី ហ៊ាន​បញ្ចេញ​ល្វែង​ខ្នង គឺ​នៅមាន​តារា​ជើង​ថ្មី​ជាច្រើន​ទៀត​ក៏មាន​លក្ខណៈ​បែបនេះ​ដែរ ប៉ុន្តែ​តារា​ស្រី​ដែល ​«ប្រជាប្រិយ​» ​លើក​យកមក​បង្ហាញ​នេះ គឺ​គ្រាន់តែ​ជា​ការលើក​បន្តុប​របស់​មហាជន​ប៉ុណ្ណោះ ៕ សាកល​

ឈ្នះរង្វាន់ដំណើរកំសាន្តដ៏អស្ចារ្យទៅក្រេបទឹកឃ្មុំនៅប្រទេសសឹង្ហបុរី និងទទួលបានកាដូដ៏អស្ចារ្យយ៉ាងច្រើនសន្ធឹកសន្ធាប់នៅថ្ងៃមង្គលការអ្នក! ចង់មានឨកាសឈ្នះមែនទេ? ចុច Link ខាងក្រោមនេះដើម្បីអានព័ត៌មានលម្អិត៖ https://www.facebook.com/yeos.kh/app/208195102528120/

Posted by Yeo's Cambodia on Wednesday, December 2, 2015

Related