ទុនវិនិយោគ​លើ​វិស័យ​សំណង់​នៅ​កម្ពុ​ជាមាន​ជិត​៣​ពាន់​លាន​ដុល្លារ​


នៅ​ឆ្នាំ​២០១៥​នេះ ទុនវិនិយោគ​លើ​វិស័យ​សំណង់​នៅ​ទូទាំងប្រទេស​មាន​ចំនួន​២,៩៣៦​លាន​ដុល្លារ​អាមេរិក កើនឡើង​ចំនួន​២៧​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៤ ។ នេះ​ជាការ​បញ្ជាក់​របស់លោក អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។​

នៅក្នុង​ពិធី​បើក​មហាសន្និបាត​បូកសរុប​ការងារ​លើក​ទី​៤ និង​បើក​ពិព័រណ៍​ឧស្សាហកម្ម​សំណង់​កម្ពុជា នៅ​ថ្ងៃទី​៣​ខែធ្នូ លោក អ៊ឹម ឈុនលឹម បាន​ឲ្យ​ដឹង​ទៀតថា ក្នុងចំណោម​នោះ​ទុនវិនិយោគ​លើ​សំណង់​អគារ​ខ្ពស់ៗ ចាប់ពី​១០​ជាន់​រហូតដល់​៥៥​ជាន់​មាន​ចំនួន​៥៦​អគារ ដែលមាន​ប្រមាណ​១,៥៨១​លាន​ដុល្លារ​អាមេរិក ស្មើនឹង​៥៤​ភាគរយ​នៃ​ទុនវិនិយោគ​សរុប​។​
​សូមបញ្ជាក់ថា ចាប់ពី​ឆ្នាំ​២០១១ រហូតដល់​ឆ្នាំ​២០១៥ មាន​អ្នកវិនិយោគ​គេ​បាន​បោះទុន​រួមគ្នា​វិនិយោគ​លើ​វិស័យ​សំណង់​នេះ​ជា​មធ្យម​ចំនួន​២,៧៧៣​លាន​ដុល្លារ​អាមេរិក​៕

ប្រភព​៖AKP


​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​