FBI ចាត់ទុក​ការបាញ់ប្រហារ​ថ្ងៃ​ពុធ​កន្លងទៅ នៅ​កាលី​ហ្វ​រ​ញ៉ា ថា​ជា​ភេរវកម្ម​


​កាលពី​ថ្ងៃ​ពុធ​កន្លងទៅ ប្តី​ប្រពន្ធ​មួយគូ​បាន​បាញ់សម្លាប់​មនុស្ស​១៤​នាក់ នៅ​មជ្ឈមណ្ឌល​ថែរក្សា​ជនពិការ​មួយកន្លែង នៅ​សាន ប៊ែ​រណា​ឌី​ណូ រដ្ឋកា​លី​ហ្វ​រ​ញ៉ា​។ ក្រោយ​ការស៊ើបអង្កេត ប៉ូលិស​សហព័ន្ធ​អាមេរិក​បានចាត់ទុក​ប​ទ​ឧក្រិដ្ឋ​នេះ ទៅជា​ភេរវកម្ម​ដែល​គ្រោងទុកជាមុន​វិញ​។

ក្នុងការ​ស៊ើបអង្កេត​លើ​ឃាតកម្ម​នៅ​កា​រលី​ហ្វ​រ​ញ៉ា FBI បាន​ទាក់ទង​លោក​Mark Zuckerberg ជា​ប្រធាន​ហ្វេ​ស​ប៊ុ​ក ដើម្បី​ស៊ើប​ព័ត៌មាន​ទាក់ទង​នឹង​ប្តី​ប្រពន្ធ​ដែលជា​ឃាតករ​បាញ់សម្លាប់​មនុស្ស​១៤​នាក់ និង​បង្ក​របួស​២១​នាក់ កាលពី​ថ្ងៃ​ពុធ​។ ប្តី​និង​ប្រពន្ធ​នេះ មាន​ឈ្មោះថា Syed Farook និង​Tashfeen Malik ត្រូវបាន​ប៉ូលិស​បាញ់សម្លាប់ ក្រោយ​កើតហេតុ​ការណ៍​ឃាតកម្ម​។

ប្រធាន​ហ្វេ​ស​ប៊ុ​ក Mark Zuckerberg បានបញ្ជាក់​ប្រាប់​ប៉ូលិស​ថា ស្ត្រី​ឃាតករ​Tashfeen Malik បាន​ចុះផ្សាយ​អត្ថបទ​ក្នុង​ហ្វេ​ស​ប៊ុ​ក​បង្ហាញ​ពី​ភាព​ស្មោះស្ម័គ្រ​ចំពោះ​មេដឹកនាំ​ដ៏​ធំ​របស់​ក្រុម​ភេរវជន​រដ្ឋ​អ៊ីស្លាម អា​ប៊ូ បា​កា អាល់ បា​ក់ដាត​ឌី​។ ហើយ​ការចុះផ្សាយ​អត្ថបទ​នេះ ធ្វើឡើង​នៅពេលដែល​ការបាញ់ប្រហារ​ចាប់ផ្តើម​កើតឡើង នៅ​មជ្ឈមណ្ឌល​ថែទាំ​ជនពិការ​ទៀតផង​។

បុរស​ឃាតករ​Syed Farook ជា​អ្នកជំនាញ​សុខភាព​។ Farook​បាន​ចាក​ចេញពី​ពិធី​អាហារ​បុណ្យ​Christmass របស់​បុគ្គលិក​ទីភ្នាក់ងារ​ដែល​ខ្លួន​បម្រើការ ក្រោយ​មាន​ជម្លោះ​នៅ​ទីនោះ​។ ប៉ុន្តែ ក្រោយមក ឃាតករ​រូបនេះ​បាន​ត្រលប់មក​ទីកន្លែង​នេះ​វិញ ជាមួយ​ប្រពន្ធ​ខ្លួន ហើយ​បាន​បាញ់ប្រហារ​មនុស្ស​នៅ​ទីនោះ​តែម្តង​។ ដំបូង​ឡើយ គេ​ក៏បាន​សន្និដ្ឋាន​ដែរ​ថា បទឧក្រិដ្ឋ​នេះ​អាច​បង្កឡើង​ដោយ​ជម្លោះ​សាមញ្ញ​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​