ស្ត្រី​ជនជាតិ​អា​មេ​រិច​ម្នាក់​ដេកស្លាប់​នៅផ្ទះ​ជួល​

​ខេត្ត​ព្រះសីហនុ​៖ ជនបរទេស​ដែលមាន​ជំងឺ​ប្រចាំកាយ ម្នាក់​ទៀតហើយ បាន​ដេកស្លាប់​នៅ​ថ្ងៃទី​២​ខែធ្នូ ២០១៥ វេលា​ម៉ោង ២៣ និង​០០ នាទី​យប់ ក្នុង​ទីតាំង​ផ្ទះជួល​មួយកន្លែង​ស្ថិត​ក្នង ក្រុមទី​០៣ ភូមិ​០២ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​។​ ​

​លោក ខៀវ វុត្ថា នាយប៉ុស្តិ៍​រដ្ឋបាល​នគ​របាល​សង្កាត់​លេខ​៣ បានបញ្ជាក់​អោយដឹងថា ជនរងគ្រោះ​ដែល​បាន​ដេកស្លាប់​ដោយ​ជំងឺ​ចាស់ជរា​នេះ មានឈ្មោះ ឡេង បា​បា​រ៉ា ចៀន LENG BARBARA JEAN ភេទ​ស្រី ជនជាតិ​អា​មេ​រិច​កើត ថ្ងៃខែ​ឆ្នាំ​កំណើត ថ្ងៃ​១៩ ខែធ្នូ ឆ្នាំ​១៩៤៨ កាន់​លិខិតឆ្លងដែន​លេខ ៤២០៣៧៨៧៩៣ ផុត​សុពលភាព​ថ្ងៃ​៤ ខែមករា ឆ្នាំ​២០១៧ និង​ទិដ្ឋាការ (EI) លេខ ០០៨០៣៨៨៥ ផុត​សុពលភាព​ថ្ងៃ​២០ ខែមេសា ឆ្នាំ​២០១៦ មានមុខ​របរ​ភ្ញៀវ​ទេសចរណ៍​រយៈពេល​វែង ផុតកំណត់​ខែ​០៨ ឆ្នាំ​២០១៦​។​

ជុំវិញ​ការស្លាប់​នេះ យោងតាម​ប្រភពពី​ប្តី​សាកសព​បាន​អះអាងថា ប្រពន្ធ​របស់គាត់​បាន​មក​រស់នៅ​កម្ពុជា ជាច្រើន​ខែ​មក​ហើយដោយ​តែងតែ​ចេញចូល​កម្ពុជា អា​មេ​រិច​ញឹក​ញ៉ាប់ មួយ​រយះ​ចុង​ក្រោយនេះ​ប្រពន្ធ​គាត់​ដោយសារ​មាន​ជំងឺ​ប្រចាំកាយ ហើយ​ជក់បារី​ច្រើន ទើប​ធ្វើអោយ​ជំងឺ​នេះ​ម្តង​ឈឺ​ម្តង​ជា​មិន​ទៀងទាត់​។ ហើយ​នៅ​យប់​ថ្ងៃកើតហេតុ ប្តី​របស់គាត់​សំរាក់​នៅមុខ​បន្ទប់​ក៏បាន ដេកស្លាប់​តែម្តង​។​

ក្រោយ​ពិនិត្យ​យោងតាម​ប្រភព​លោក សែ​ជូ សុ​រិ​ទ្ធ​ជោ​ត អនុប្រធាន​មន្ទីរ​សុខាភិបាល​ទទួលបន្ទុក​ពិនិត្យ​សាកសព​បាន​បញ្ជាក់ថា សាកសព​ស្លាប់​ដោយសារ ជំងឺ​ប្រចាំកាយ ជាច្រើន​ខែ​មកហើយ ។​បច្ចុប្បន្ន​សាកសព​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ចាត់ចែង​បន្ត បន្ទាប់ពី​សមត្ថកិច្ច​ពិនិត្យ​រួចរាល់​៕ សមុទ្រ​ខៀវ

KA-04-12-2015-13 KA-04-12-2015-14 KA-04-12-2015-15 KA-04-12-2015-16​ ​