សហគមន៍​ព្រៃឡង់​លេច​មុខ​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​ស្តីពី​អាកាសធាតុ​ក្រុង​ប៉ារីស

អ្នកតំណាង​របស់​បណ្តាញ​សហគមន៍​ព្រៃឡង់​ពីរនាក់កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ត្រូវ​បាន​អញ្ជើញ​ឲ្យ​ធ្វើ​បទបង្ហាញ ជាមួយ​នឹង​សហគមន៍​ជនជាតិ​​ដទៃ​ទៀត នៅក្នុង​ពិភពលោក នៅក្នុង​កម្មវិធី​មួយ​ដែល​រៀបចំ​ឡើង​ដោយ​​Equator initiative​ដែល​ជា​គម្រោង​មួយ​​របស់​UNDP កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការ​សហប្រជាជាតិ។ បទបង្ហាញ​ពី​សកម្មភាព​ការងារ​របស់​សហគមន៍​ការពារ​ព្រៃឈើ និង​បរិស្ថាន ធ្វើឡើងនៅក្នុង​ក្របខ័ណ្ឌ សន្និសីទ​ស្តី​ពី​អាកាសធាតុ ក្រុង​ប៉ារីស។