ក្រុម​និស្សិត​ជំនាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ផលិត​ភាពយន្ត​ឯក​សារ​អំពី​បញ្ហា​ចម្រូង​ចម្រាស់​ក្នុង​សង្គម​

ក្រុម​និស្សិត​ជំនាញ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ​ជំនាន់​ទី ១២ ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​នៅ​ថ្ងៃ​ទី ​៤ ​ធ្នូ ​បាន​សម្ពោធ​ជា​ផ្លូវ​ការ​ខ្សែ​ភាព​យន្ត​ឯកសារ​នៃគ​​ម្រោង​ Project​ 3​ របស់ខ្លួន​។ Project​ 3 ​ជាការ​ប្រមូល​ផ្តុំ​ខ្សែ​ភាព​យន្ត​ឯកសារ​ចំនួន ​៨ ផ្តោត​សំខាន់​ទៅ​លើ​តថភាព ​និង​ ការ​វិវឌ្ឍន​នៃ​សង្គម​កម្ពុជា​។ សូម​បញ្ជាក់​ថា ​ខ្សែ​ភាព​យន្ត​ឯកសារ​ខ្លី​ទាំង​៨​នេះ ​គ្រោង​នឹង​ដាក់​បញ្ចាំង​នៅ​រោងភាព​យន្ត​ ផ្លាទី​នៀម​ស៊ីណេភ្លិច​ និង ​នៅ​ខេត្ត​ព្រះ​សីហនុ នា​ពេល​ឆាប់​ៗ​នេះ​។